ភ្នំពេញ៖ ឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ជាង ១៣០តោន ដែលកម្លាំង សមត្ថកិច្ចចម្រុះនៃ គណៈកម្មាធិការបានបង្ក្រាប និង រឹបអូសរក្សាទុកនាពេលកន្លងមក នឹងត្រូវដុតកម្ទេចចោល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៅថ្ងៃទី៣ មិថុនានេះ បានឲ្យដឹងថា...
បរទេស៖ The Dailymail ចេញផ្សាយនៅថ្ងៃអង្គារ ទី២ ខែមិថុនា បានសរសេរថា ទីក្រុងវូហានប្រទេសចិន ត្រូវបានគេរាយការណ៍ រកមិនឃើញករណីវិជ្ជមានកូវីដ១៩ ឡើយអស់រយៈពេល ៣សប្តាហ៍មកហើយ និងបានធ្វើតេស្តទៅលើ ពលរដ្ឋរាប់លាននាក់។ ទោះបីជាយ៉ាងណាក្តី អ្នកជំងឺដែលមានចំនួន ៣០០នាក់ នៅតែអាចមានឱកាសជាអ្នកចម្លងវិរុសនេះឡើងវិញ។មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលនៃក្រុងប៉េកាំងនៅថ្ងៃនេះបានអះអាងបច្ចុប្បន្នក្រុងវូហានបានក្លាយទៅជាទីកន្លែងសុវត្ថិភាពបំផុតសម្រាប់កូវីដ១៩បន្ទាប់ពីការធ្វើតេស្ត ដ៏សំបើមមួយទៅដល់ ១០លាននាក់ ក្នុងរយៈពេលត្រឹមតែ ១៩ថ្ងៃចុងក្រោយ។...
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកប្រាប់ពីរឿងរ៉ាវ ដែលយោធាវៀតណាម បោះតង់ជាច្រើនកន្លែង នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់ ។ សូមរំលឹកថា ភាគីវៀតណាមបានបោះតង់ចំនួន ៣១កន្លែង នៅជាព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនេះជាតំបន់មិនទាន់ឯកភាពគ្នា...
ភ្នំពេញ៖ រយៈពេល ៤ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើស ធនធានធម្មជាតិ បានចំនួន ២ ៣៣៣ ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់ កាប់ដីព្រៃដោយ ខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធាន ធម្មជាតិផ្សេង ទៀត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន កាលពីថ្ងៃទី២ ខែមិថុនា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី១ ខែមិថុនា បានសរសេរថា អំពើហឹង្សាដែលបានផ្ទុះឡើង នៅក្នុងទីក្រុងនានាទូទាំងប្រទេសអាមេរិក បានឈានចូលមកដល់ថ្ងៃទី៦ ហើយហើយស្ថានភាពគឺកាន់ តែរីកធំឡើយងនៅលើយ ។ គួរបញ្ជាក់ថា បាតុកម្មដែលបណ្តាលមកពី ការបាត់បង់ជីវិតរបស់បុរសស្បែកខ្មៅម្នាក់ ដែលមានឈ្មោះថា George Floyd ដោយសារតែក្រុមប៉ូលីសនៅរដ្ឋ Minnesota នៅថ្ងៃទី៦នេះ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកញៀន នឹងការបោះបង់ បន្ទាប់ពីមានការសម្រេចចិត្ត ទីក្រុងវ៉ាស៊ីនតោនចាកចេញពី អង្គការសុខភាពពិភពលោក និងបាននិយាយថា ការដកខ្លួនចេញនេះ បង្ហាញពីការស្វែងរកអំណាច នយោបាយនិងឯកតោភាគីនិយម ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែត ប្រចាំថ្ងៃមួយថា សហគមន៍អន្តរជាតិ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងស្នងការ នគរបាលខេត្តកែបថ្មី។ សូមរំលឹកថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរងទទួល ផែនអត្តសញ្ញា ណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវ បាន...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជា ថ្វីត្បិតជាប្រទេសមានផ្ទៃដីតូចក៏ពិតមែន តែជាដែនដីប្រកបដោយសក្តានុពល ធនធានជីវៈចម្រុះដ៏សម្បូរបែប ហើយ ជាកេរ្តិ៍ដំណែល ធម្មជាតិ ចំពោះប្រជាជនកម្ពុជាគ្រប់រូប។ យោងតាមគេហទំព័រហ្វេប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បាន ឲ្យដឹង ថា « យើង ពិតជាមានសំណាងយ៉ាងក្រៃលែង...
កំពង់ចាម៖ ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម និងជាអភិបាលខេត្ត លោក អ៊ុន ចាន់ដា អមដំណើរដោយ អភិបាលរងខេត្ត និងសមាជិកាគណៈកម្មាធិការសាខា នៅថ្ងៃទី ០២ ខែមិថុនាឆ្នាំ ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោក Saeed Namaki បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់អាចប្រឈមមុខ នឹងរលក់ទីពីរកាន់តែខ្លាំង នៃការឆ្លងវីរុសកូរ៉ូណា ប្រសិនបើប្រជាជនព្រងើយកន្តើយ ចំពោះសេចក្តីណែនាំ និងច្បាប់គម្លាតទំនាក់ទំនងសង្គម ។ នៅក្នុងសន្និសីទកាសែតមួយ ដែលផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក Saeed Namaki បាននិយាយប្រាប់ដូច្នេះថា “ការផ្ទុះឆ្លងនៅមិនទាន់ កន្លងផុតនៅឡើយនោះទេ ហើយនៅពេលណាមួយ...