ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការដក EBA គឺប្រសិទ្ធភាពរហូតដល់ខែ៨ ហើយបើគេចង់ដកក៏ដកទៅ សម្តេចអត់មានធ្វើសេចក្តីថ្លែងការណ៍ អីគេគឺទោះបីជាយ៉ាងណា មិនយកអធិបតេយ្យភាពកម្ពុជា ទៅដោះដូរជាមួយជំនួយណាទាំងអស់។ សម្តេចបានឲ្យពលរដ្ឋកម្ពុជា ងើបឡើងដើម្បីការពារ អធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាលឲ្យអ្នកណាម្នាក់ឡើយ។ សម្តេចបន្តថា ព្រោះកម្ពុជាត្រូវការសន្តិភាព មិនអាចអត់សន្តិភាពបានទេ ៕
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើមានការបិទរោងចក្រ នៅកម្ពុជាមិនមែនមកពីបញ្ហា EBA នោះទេ គឺមកពីកង្វះវត្ថុធាតុដើម ក្នុងការផលិតព្រោះចិន ជួបវិបត្តិវីរុសកូរ៉ូណា ជាមូលហេតុផ្គត់ផ្គត់ មកឲ្យកម្ពុជាមិនទាន់ពេល...
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំបន្ទាន់ ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំថ្នាក់តំបន់ផ្សេងៗទៀត ដើម្បីពិភាក្សាទប់ស្កាត់វីរុសកូរ៉ូណា ព្រោះបញ្ហាជំងឺនេះមិនមែនជា រឿងដាច់ដោយឡែករបស់ចិន នោះទេគឺជាបញ្ហារួមតែម្ដង ។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការភ័យខ្លាចដោយសារជំងឺកូរ៉ូណាគឺជាការរើសអើងតែម្តង ដែលនឹងឈានទៅដល់ការ សម្លាប់សេដ្ឋកិច្ចខ្លួនឯងតែម្តង ។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្ត សង្កេតឃើថា៖ កម្រិតសម្ពាធទាបខ្សោយ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា។ សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ៖
ភ្នំពេញ៖ តាមរយៈលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តស្នើយ៉ាងទទូចឲ្យមិត្តកូរ៉េ ជួយកសាងស្ពានឆ្លងកាត់ទន្លេ ទៅកាន់តំបន់អរិយក្សត្រ។ សំណើជាថ្មីម្ដងទៀតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បែបនេះបានធ្វើឡើង ក្នុងពិធីបើកការដ្ឋានស្តារ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទីប្រឹក្សារបស់លោកថា លោកមិនចង់មានជំនួបកំពូលមួយទៀត ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា នោះទេ។ របាយការណ៍នេះកើតឡើង នៅពេលដែលការចរចានុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ គ្មានផ្លែផ្ការវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងពិនិត្យយ៉ាងល្អិតល្អន់ នូវព័ត៌មានលម្អិតជាមួយ ប្រទេសចិន ស្តីពីផែនការរបស់ខ្លួន ក្នុងការបញ្ជូនជើងហោះហើរ ជម្លៀសជាលើកទី៣ ទៅកាន់ទីក្រុង Wuhan របស់ប្រទេសចិន ដែលរងការវាយន្រហារ ដោយវីរុសកូរ៉ូណាថ្មីក្នុងសប្តាហ៍នេះ ដើម្បីនាំយកប្រជាជនប្រមាណ ១៥០នាក់ និងសមាជិកគ្រួសារជនជាតិចិន របស់ពួកគេមកវិញ។ ទីក្រុងសេអ៊ូល ព្យាយាមបញ្ជូនការហោះហើរ ដែលមានលក្ខណៈពិសេស ទៅកាន់ចំណុចកណ្តាលនៃវីរុសនេះនៅថ្ងៃអង្គារនេះ បន្ទាប់ពីជើងហោះហើរពីរ...
បរទេស៖ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ពីររូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានយល់ព្រមបន្តលើកលែងឲ្យអ៊ីរ៉ាក់ នាំចូលការផ្គត់ផ្គង់ថាមពលនានាពីអ៊ីរ៉ង់ ដោយរូមបញ្ចូលទាំងគែសផងដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ទាំងពីររូបនោះ នៅពេលភ្លាមៗនេះ បាននិយាយបញ្ជាប់ប្រាប់ថា ការបន្តលើកលែងនេះនឹងបន្ត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ...