បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News ដែលចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានរាយការណ៍ថា យោងទៅតាមវេទិកាយោធា មានមូលដ្ឋានៅសហរដ្ឋអាមេរិកមួយ បានឲ្យដឹងថា ប្រទេសចិនមានគម្រោងកសាង កងទ័ពជើងទឹកដ៏ធំបំផុតលើពិភពលោក ក្នុងពេល១០ទៅ១៥ឆ្នាំទៀត។ អត្ថបទមួយ ដែលត្រូវសរសេរឲ្យដល់វិទ្យាស្ថាន ទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយនាយឧត្តមនាវី ទ័ពជើងទឹកចូលនិវត្តន៍ លោក Michael...
បរទេស៖ តួកគី តាមសេចក្តីរាយការណ៍ បានបាញ់ទម្លាក់យន្តហោះចម្បាំង រដ្ឋាភិបាលស៊ីរីមួយគ្រឿង នៅថ្ងៃអង្គារនេះ នៅប្រទេសស៊ីរីភាគពាយព្យ ជាទីដែលមានការប្រយុទ្ធគ្នា បានកើនឡើងខ្លាំង នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលដែលកងកម្លាំង តួកគីធ្វើអន្តរាគមន៍ក្នុងសង្គ្រាម នៅលើតំបន់សេសសល់ចុងក្រោយ ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម។ នេះគឺជាយន្តហោះស៊ីរីទី៣ ដែលត្រូវតួកគីបាញ់ទម្លាក់ ចាប់តំាងពីថ្ងៃអាទិត្យមក នៅក្នុងយុទ្ធនាការកំពុងកើនឡើង ប្រឆាំងកងកម្លាំងរបស់ លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ...
បរទេស៖ អ្នកធ្វើការនៅអង់គ្លេស អាចត្រូវបានគេប្រាប់អោយ ស្នាក់នៅក្នុងផ្ទះរហូតដល់ទៅ ៣ ខែ នៅពេលប្រទេសនេះ ត្រៀមសំរាប់ការផ្ទុះឡើងនៃ ជំងឺឆ្លងដ៏ធំមួយក្នុងរយៈពេល ប៉ុន្មានសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅថ្ងៃអង្គារនេះបានដាក់ចេញផែនការសកម្មភាព របស់រដ្ឋាភិបាលរបស់លោក...
បរទេស៖ មានមនុស្ស ៤នាក់ទៀតបានស្លាប់ ដោយសារការផ្ទុះឡើងនៃ ជំងឺរលាកសួតធ្ងន់ធ្ងរ ឬ Covid-19 នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប នៅទីនោះកើនដល់ ៦ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទាំងនេះគឺជាការស្លាប់ដំបូងដោយសារមេរោគ Covid-19 លើដីអាមេរិក។...
មូស្គូ៖ ផ្នែកសេវាកម្មសារព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បាននិយាយថាយន្ដហោះ មួយគ្រឿងធ្វើដំណើរពីទីក្រុង Vladivostok នៅចុងបូព៌ារបស់ប្រទេសរុស្ស៊ីទៅទីក្រុងមូស្គូ បានចុះចតនៅទីក្រុង Khabarovsk នៅថ្ងៃអង្គារ បន្ទាប់ពីការព្រមានផ្នែក សន្តិសុខពីសំណាក់ជនអនាមិក។ សេវាកម្មសារព័ត៌មានបាននិយាយថា “ជើងហោះហើរ SU1703 ( ពី Vladivostok ទៅ Moscow) បានចុះចតនៅអាកាសយានដ្ឋាន...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា យុវជនដើម្បីវប្បធម៌ជាតិទាល់តែ យុវជនចេញថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន និងផលជះនៃទង្វើនោះ ចំពោះសិល្បៈវប្បធម៌ជាតិខ្លួន។ លោកបានលើកឡើងយ៉ាងដូច្នេះ យុវជន ដើម្បីវប្បធម៌ជាតិ ជាអ្វី? លោកថា “ចំពោះខ្ញុំ ក្នុងន័យជាក់លាក់មួយ វាជាការចេះថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន និងផលជះនៃទង្វើនោះ ចំពោះសិល្ប:វប្បធម៌ជាតិខ្លួន”។ លោកបន្តថា រាជរដ្ឋាភិបាលតែងតែគាំទ្រ...
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃច័ន្ទបានចាត់ទុក ការរីករាលដាលនៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូងថាជា “ការព្រួយបារម្ភដ៏ធំបំផុត” ដោយលើកឡើងពីការកើនឡើងនូវករណីឆ្លង វីរុសថ្មីនៅក្នុងប្រទេសទាំង៤។ អគ្គនាយករងអង្គការ សុខភាពពិភពលោកលោក Tedros Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងស្ថិតនៅក្នុងទឹកដី ដែលមិនអាចគ្រប់គ្រងបាន” ខណៈពេលដែលសង្កត់ធ្ងន់ថា ការផ្ទុកវីរុសនេះ គឺអាចធ្វើទៅបានហើយ ត្រូវតែជាអាទិភាពកំពូល សម្រាប់ប្រទេសទាំងអស់។...
ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងថាតម្លៃផ្លែស្វាយ រោងចក្រទិញក្នុងចំការចន្លោះពី ៤០០រៀល ទៅ៤៥០រៀលក្នុងមួយគីឡូក្រាម ចំណែកតម្លៃផ្លែស្វាយដឹកដល់រោងចក្រចន្លោះ ៥៣០រៀលទៅ ៥៥០រៀល ៥៨០រៀល និង ៦០០រៀលក្នុងមួយគីឡូក្រាម (រោងចក្រក្នុងស្រុក)។ បើតាមលោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា...
ភ្នំពេញ៖ សែលកាតបានក្លាយជា ប្រតិបត្តិករទូរគមនាគមន៍ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអតិថិជន របស់ខ្លួនអាចប្តូររូបិយប័ណ្ណអេឡិចត្រូនិច ជាមួយនឹងទឹកប្រាក់សម្រាប់បញ្ចូល ប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ។ គំនិតច្នៃប្រឌិតថ្មីនេះអាច លេចចេញជារូបរាងទៅបាន អាស្រ័យដោយការចង់ ទំនាក់ទំនងជាដៃគូជាមួយ Electroneum ដែលជាក្រុមហ៊ុន បម្រើរូបិយប័ណ្ណអេឡិចត្រូនិច មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ បច្ចុប្បន្ន Electroneum មានអ្នកប្រើប្រាស់ប្រមាណជាង 340,000នាក់ នៅទូទាំងពិភពលោក។ ហើយមកទល់ពេលនេះ ប្រព័ន្ធកម្មវិធីរបស់ពួកគេ បានទាក់ទាញអ្នកប្រើប្រាស់ជាង 3500នាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់គ្រប់រូប សុទ្ធតែអាចទាញយកកម្មវិធី Electroneum មកប្រើប្រាស់បានទាំងអស់ ដោយវិធីដ៏សាមញ្ញបំផុតនោះ គឺការចុះឈ្មោះដើម្បីចាប់ផ្តើមដំណើរការរូបិយប័ណ្ណ Electroneum ឬដើម្បីទទួលបាន ETN Rewards។ សម្រាប់អ្នកដែលតែងតែ សកម្មក្នុងការប្រើប្រាស់ Electroneum នឹងអាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង 3 ដុល្លារក្នុងមួយខែ ហើយរង្វាន់នេះអាចប្រើប្រាស់បាន សម្រាប់បញ្ចូលទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទក្នុងប្រព័ន្ធសែលកាត។ លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជួយផ្តល់ជូនអតិថិជន នូវតម្លៃបន្ថែមនៅក្នុងជីវិត រស់នៅប្រចាំថ្ងៃក៏ដូចជាជួយបង្កើន ចំណេះដឹងផ្នែកឌីជីថល ដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។ លោក Watson បានបន្តឱ្យដឹងទៀតថាថា៖ “ប្រាក់ចំនួនបីដុល្លារក្នុងមួយខែគឺ គ្រប់គ្រាន់សម្រាប់អតិថិជនទូទៅ អាចប្រើប្រាស់ដើម្បីភ្ជាប់គម្រោង សម្រាប់ការហៅទូរសព្ទ័ចេញ និងប្រើប្រាស់អ៊ីនធើណិត ដែលក្នុងនោះមានដូចជាគម្រោងប្តូរលុយ Osja Xchange ជាដើម។ នេះគឺជាម ធ្យោបាយមួយទៀត ដែលក្រុមហ៊ុនសែលកាតអាចតបស្នងជួយទៅដល់ សហគមន៍វិញបាន ហើយក៏ដើម្បីផ្តល់នូវគុណតម្លៃ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ បណ្តាញសែលកាត។ លោក Watson បានថ្លែងថា គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវតែមានភាពប្រាកដនិយម ចំពោះវិធីសាស្រ្តរបស់ពួកគេក្នុងការ គិតគូរអំពីការបំពេញតម្រូវការ នៃរបៀបរស់នៅក្នុងសម័យ ឌីជីថលរបស់អតិថិជន។ “អាជីពដែលកូនចៅជំនាន់ ក្រោយៗរបស់យើងជ្រើសរើសយកដើម្បីចិញ្ចឹមជីវិត និងវិធីសាស្រ្តប្រើប្រាស់ សម្រាប់រកប្រាក់ចំណូលនឹងមានភាពខុសគ្នាឆ្ងាយ ជាមួយពេលបច្ចុប្បន្ននេះ។ “ជំនួសឱ្យវិញ ពួកគេនឹងចូលរួមហើយក្លាយជា ផ្នែកមួយនៃសេដ្ឋកិច្ចឌីជីថលសកល ដែលជាកន្លែងរូបិយប័ណ្ណនិងជំនាញឌីជីថល ត្រូវបានដោះដូរយ៉ាងងាយស្រួល...