ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថា នៅពេលខាងមុខ នឹងមានការកាត់ទឹកដីខេត្តកណ្តាល មួយចំនួនទៀត នៅត្រង់ចំណុចអរិយត្សក្រ និងល្វាឯមធ្វើជាខណ្ឌមួយ របស់រាជធានីភ្នំពេញ។ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ បានថ្លែងថា នៅពេលធ្វើស្ពានឆ្លងទៅអរិយក្សត្រ រួចហើយក៏នឹងមានការកាត់ ទឹកដីខាងល្វាឯម អរិយក្សត្រមកធ្វើជាខណ្ឌមួយ...
បរទេស៖ ទីបញ្ជាការចម្រុះរបស់អាមេរិក និងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នឹងផ្អាកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន ជុំវិញក្តីព្រួយបារម្ភអំពីការ រីករាលដាលនៃកូរ៉ូណាវីរុស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកងកម្លាំងចម្រុះរួមគ្នា បាននិយាយប្រាប់ឲ្យដឹងថា កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងវីរុស COVID-19 និងសុវត្ថិភាពនៃសមាជិកយោធា កូរ៉េខាងត្បូង និងអាមេរិក គឺជាអាទិភាពក្នុងការ ធ្វើសេចក្តីសម្រេចចិត្តនេះ។ គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង...
បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាត់ទុកមេដឹកនាំ កងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលបានសម្លាប់បុគ្គលិក អាមេរិកយោធាអាមេរិកម្នាក់ ក្នុងការវាយប្រហារដោយ គ្រាប់រ៉ុកកែតលើយោធាអ៊ីរ៉ាក់ កាលពីពេលថ្មីៗនេះ ថាជាភេរវករពិភពលោក។ ក្រសួងការបរទេសអាមេរិក បានប្រកាសការចាត់ទុកលោក Ahmad al-Hamidawi ជាមេដឹកនាំកងកម្លាំងជីវពល Kata’ib Hezbollah ថាជាភេរវករពិភពលោកនេះ គឺដើម្បីទប់ស្កាត់មិនឲ្យលោក...
បរទេស៖ កាលពីថ្ងៃពុធរដ្ឋាភិបាលហុងកុង បានប្រកាសថា ខ្លួននឹងផ្តល់ឱ្យអ្នករស់នៅជា អចិន្ត្រៃយ៍របស់ខ្លួននូវប្រាក់ចំនួន ១.២៨០ ដុល្លារក្នុងម្នាក់ៗ ដើម្បីជាវិធានការណ៍ជួយសង្គ្រោះ ហិរញ្ញវត្ថុចំពេលដែលការផ្ទុះឡើង នៃជំងឺរលាកផ្លូវដង្ហើម COVID-19 ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងការចេញផ្សាយរបស់សារព័ត៌មាន Asia Times គឺនៅក្នុងសុន្ទរកថាមួយដែលប្រកាស...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង ៣ព្រះអង្គ ដែលព្រះមហាក្សត្រ ទើបត្រាស់បង្គាប់តែងតាំងថ្មី។ ពិធីស្រោចស្រពព្រះសុគន្ធវារី នឹងត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសជូនជនរួមជាតិ ទូទាំងប្រទេសអំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានពាវនាវឲ្យក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានបញ្ចុះតម្លៃផ្ទះ តាមដែលអាចធ្វើទៅបាន ខណៈផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារត្រូវបានរួចពន្ធប្រថាប់ត្រា ។
បរទេស៖ កាសែត The Bloomberg នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ បានឲ្យដឹងថា មេដឹកនាំតួកគីរុស្ស៊ីអាល្លឺម៉ង់ និងបារាំងគ្រោងនឹងជួបប្រជុំគ្នា នាថ្ងៃទី៥ ខែមីនាខាងមុខនេះ ហើយដើម្បីព្យាយាមរកដំណោះស្រាយ ចំពោះវិបត្តិនៅទីក្រុង Idlib ខណៈដែលតួកគី និងកងកម្លាំងស៊ីរីដែលគាំទ្រ ដោយរុស្ស៊ីត្រូវបានគេមើលឃើញថា កំពុងតែប្រឈម មុខគ្នានៅក្នុងតំបន់។ គួរឲ្យដឹងដែរថាថ្មីៗនេះ បន្ទាប់ពីមានការអំពាវនាវ...
បរទេស៖ The Bloomberg នៅថ្ងៃអាទិត្យនេះបានសរសេរថា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារ សន្តិសុខនៃប្រទេសលីប៊ី បានធ្វើការអំពាវនាវមួយទៅកាន់ សហរដ្ឋអាមេរិកគួរតែបង្កើត មូលដ្ឋានទ័ពរបស់ខ្លួននៅក្នុង ប្រទេសអាហ្វ្រិកខាងជើងមួយនេះ ដើម្បីប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងដោយ ប្រទេសរុស្ស៊ីនៅទ្វីបអាហ្វ្រិកទាំងមូល ។ លោក Fathi Bashagha រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីប៊ី បានធ្វើសេចក្តីថ្លែងការណ៍ ចេញពីទីក្រុងទ្រីប៉ូលី ថារដ្ឋាភិបាលរបស់លោកបាន ស្នើសុំឲ្យមានការកសាង...