ភ្នំពេញ៖ លោក គង់ គាំង អតីតអ្នកនយោបាយជើងចាស់ មកពីគណបក្សសង្រ្គោះជាតិ ហើយបច្ចុប្បន្នជាទីប្រឹក្សាគណបក្សឆន្ទៈខ្មែរ ដែលកូនប្រុសរបស់លោក ឈ្មោះ គង់ ម៉ូនីកាជាប្រធាន បានលើកឡើងថា លោកខាងលិច និងលោកខាងកើត នៅតែប្រើប្រាស់កម្ពុជា ដើម្បីភូមិសាស្ត្រនយោបាយ របស់ពួកគេមិនឈប់ឈរឡើយ។ លោកថា ក្នុងនោះ មជ្ឈដ្ឋានដែលមានកម្រិត វិទ្យាសាស្ត្រនយោបាយបានប្រើពាក្យថា សហរដ្ឋអាមេរិកជួយ...
ស្វាយរៀង៖ ដើម្បីថែរក្សាការពារសន្តិសុខសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្រ្តក្នុងក្រុងស្វាយរៀងលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាលក្រុង ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក យានយន្តគ្រប់ប្រភេទលើដងផ្លូវ ដែលមិនគោរពច្បាប់នៅចំណុច រង្វង់មូលក្នុងក្រុងស្វាយរៀង។ លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា កំលាំងនគរបាលក្រុងតែងតែ ដឹកនាំកម្លាំងចុះត្រួតពិនិត្យចល័ត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ភ្នំពេញ៖ ក្រោយរកឃើញ ករណីឆ្លងជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាថ្មី (2019-Cov) លើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ នៅខេត្តព្រះសីហនុហើយនោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តវិធានការដើម្បីការពារ និងបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណា ឲ្យមានប្រសិទ្ធភាព ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់កងកម្លាំងទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ស្របពេលដែលជំងឺប្រភេទថ្មី កូរ៉ូណា កំពុងតែរីករាលដាល នៅតាមប្រទេសជាច្រើន លើសកលលោក ។ លោកថា ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះតាម របាយការណ៍ក្រសួងសុខាភិបាល មិនមានជំងឺនេះនៅកម្ពុជា នៅឡើយទេ ។ នេះជាការលើកឡើង...
បរទេស៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា គ្រាប់រ៉ុក្កែត ៣ គ្រាប់ ត្រូវបានគេបាញ់សំដៅស្ថានទូតអាមេរិក ក្នុងតំបន់បៃតងនៃទីក្រុងបាកដាដ នៅថ្ងៃអាទិត្យនេះ ដោយមីស៊ីលមួយគ្រាប់ក្នុងចំណោម ៣គ្រាប់ បានវាយប្រហារចំភោជនីយដ្ឋានក្នុងស្ថានទូត។ ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមលើកឡើង...
កាប៊ុល៖ នៅថ្ងៃទី២៦ ខែមករា កងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមរយៈជើងគោកនិង តាមអាកាស ប្រឆាំងនឹងពួកតាលីបង់ប្រើប្រាស់រយៈពេល ២៤ ម៉ោងចុងក្រោយហើយជាលទ្ធផល យុទ្ធជនប្រយុទ្ធរបស់តាលីបង់សរុប ៥១នាក់បានបាត់បង់ជីវិត។ ប្រតិបត្តិការលើកនេះ ត្រូវបានគេមើលឃើញ នឹងក្លាយទៅជាសញ្ញានៃ ភាពជាប់គាំងជាថ្មីនៅក្នុងកិច្ចចរចាសន្តិភាព។ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រកាសនាព្រឹកថ្ងៃអាទិត្យផងដែរថាកងកម្លាំង រដ្ឋាភិបាលបានធ្វើការ វាយលុកតាមផ្លូវគោក ចំនួន ១៣កន្លែង និងការវាយប្រហារតាមអាកាសចំនួន...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ “សន្និបាតប្រចាំឆ្នាំ២០២០” របស់ខ្លួន ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ មករានេះបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា...
BBC៖ ចំនួនមនុស្សដែលបានស្លាប់ នៅក្នុងប្រទេសចិនដោយសារវីរុស កូរ៉ូណាវីរុស បានកើនឡើងដល់ ៨០ នាក់ និងមានមានមនុស្សជិត ៣.០០០នាក់ ត្រូវបានបញ្ជាក់ថាមានជំងឺ ឬឆ្លងមេរោគនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីរបស់ជាតិចិន ត្រូវបានពន្យារពេលបីថ្ងៃ គឺទៅដល់ដល់ថ្ងៃអាទិត្យ ក្នុងគោលបំណងរារាំងការផ្ទុះឡើង នៃជំងឺរលាកសួតថ្មីនេះ។...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា» នៅសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញសាធារណជនឲ្យបានដឹង និងយល់ច្បាស់អំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះផងដែរ សន្និសីទសារព័ត៌មាន ក៏មានបំណងបញ្ជាក់ជូនសាធារណជន...