ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល នាថ្ងៃ១៣ មករា បានលើកឡើងថា នាយកដ្ឋាននីតិកម្មត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ដើម្បីត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន សម្រាប់ដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ឱ្យបានជោគជ័យ ក្នុងគោលដៅពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី...
បរទេស៖ អ្នកកាន់សាសនាហិណ្ឌូរាប់លាននាក់ អ្នកមានជំនឿលើសាសនា មកពីទូទាំងប្រទេសឥណ្ឌាបានសម្រុកទៅកាន់ ខាងជើងនៃទីក្រុង Prayagraj នៅថ្ងៃចន្ទ ដើម្បីចាប់ផ្តើមពិធីបុណ្យ Maha Kumbh ដែលត្រូវបានចាត់ទុកថាជាការ ជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប្រហែលប្រាំមួយសប្តាហ៍ខាងមុខ អ្នកធ្វើធម្មយាត្រាហិណ្ឌូជាមួយនឹងការ ប្រមូលផ្តុំនៅចំនុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋចំនួនបីគឺទន្លេ គង្គារ,...
ម៉ានីល៖ នៅថ្ងៃអាទិត្យនេះ ប្រទេសហ្វីលីពីនបានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្រ ដើម្បីប្រជែងនឹងនាវាល្បាតរបស់ប្រទេសចិន ដែលប៉ុនប៉ង “ផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់” នៃតំបន់ជម្លោះនៅដែនសមុទ្រចិនខាងត្បូង ។ ក្រុងប៉េកាំងបានទាមទារភាគច្រើននៃផ្លូវទឹកជាយុទ្ធសាស្ត្រ បើទោះបីជាមានសេចក្តីសម្រេច របស់តុលាការអន្តរជាតិឆ្នាំ២០១៦ក្តី ដែលបានប្រឆាំងនឹងករណីនេះក៏ដោយ ហើយមានការប៉ះទង្គិចគ្នាជាញឹកញាប់ ឬការប្រឈមមុខដាក់គ្នារវាងនាវាហ្វីលីពីន និងនាវារបស់ប្រទេសចិន ។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម ក៏មានការទាមទារលើដែនទឹកនេះផងដែរ...
បរទេស៖ កាលពីថ្ងៃអាទិត្យក្រុមអ្នកពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ ដើម្បីធ្វើវឌ្ឍនភាពបន្ថែមទៀតប្រឆាំងនឹង ភ្លើងឆេះព្រៃដែលបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងបានបណ្តាលឱ្យមនុស្សស្លាប់ ២៤នាក់នៅក្នុងតំបន់ Los Angeles ខណៈដែលអ្នកព្យាករណ៍ បានព្រមានម្តងទៀតអំពីអាកាសធាតុដ៏គ្រោះថ្នាក់ ជាមួយនឹងការត្រលប់មកវិញនូវខ្យល់បក់ខ្លាំងនៅសប្តាហ៍នេះ។ យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានបាត់ខ្លួន ហើយអាជ្ញាធរបាននិយាយថា ចំនួនត្រូវបានគេរំពឹងថានឹងកើនឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។ អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមាន ករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនសាជីវកម្មអាមេរិកជាច្រើននៅតែមានសកម្ម នៅក្នុងប្រទេសរុស្ស៊ីហើយក៏បានបង់ពន្ធចំនួន ១,២ពាន់លានដុល្លារ ដល់រដ្ឋរុស្ស៊ីក្នុងឆ្នាំ២០២៣ផងដែរ។ តួលេខនេះយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Newsweek កាលពីថ្ងៃសៅរ៍ហើយប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាមេរិកជាង៣០០ ត្រូវបានគេជឿថានៅតែដំណើរការនៅក្នុងប្រទេសរុស្ស៊ីនៅឡើយ។ តួលេខនេះត្រូវបានផ្តល់ឱ្យ Newsweekតាមរយៈ B4Ukraine ដែលជាក្រុមអង្គការក្រៅរដ្ឋាភិបាលដែលឧបត្ថម្ភដោយរដ្ឋាភិបាលទីក្រុងគៀវ ដែលបានចំណាយពេលបីឆ្នាំចុងក្រោយនេះដើម្បីបង្ខាំងក្រុមហ៊ុនលោកខាងលិចដើម្បីកាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងមូស្គូ។ យោងតាមក្រុមនេះ ក្រុមហ៊ុនចំនួន៥ធំៗដែលបានបន្តបង់ពន្ធលើប្រាក់ចំណេញច្រើនបំផុតដល់ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៣មានដូចជា ក្រុមហ៊ុនថ្នាំជក់ Philip Morris...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបង្ហាញពីបំណងចង់ទទួលបានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ក្នុងឆ្នាំនេះ។ ប្រភពដដែលបានសរសេរទៀតដែរថា ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបានសង្កត់ធ្ងន់ថា ក្រុងគៀវ ទាមទារការធានាសន្តិសុខរឹងមាំពីអ្នកគាំទ្រលោកខាងលិច ជាគន្លឹះនៃកិច្ចព្រមព្រៀងណាមួយ។ លោកបានធ្វើការលើកឡើងនេះក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីតាលី Rai News 24 ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ លោកZelensky បានទទូចជាយូរមកហើយថាទីក្រុងគៀវ ត្រូវការការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថា តៃវ៉ាន់គ្រោងនឹងដាក់ពង្រាយ ប្រព័ន្ធការពារកាំជ្រួចថ្មីដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ មីស៊ីលប្រភេទAdvanced Surface-to-Air Missile Systems (NASAMS) នឹងត្រូវបានដំឡើងនៅក្នុងទីតាំងសំខាន់ៗ ជាយុទ្ធសាស្ត្រនៅភាគខាងជើងនៃកោះនេះ រួមទាំងស្រុក Songshan របស់តៃប៉ិ និងស្រុក Tamsui នៃទីក្រុងតៃប៉ិថ្មីផង។ NASAMS នេះគឺជាអាវុធដែលផលិតដោយប្រទេសន័រវេស...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ខ្លួនបានទទួលប្រាក់ចំនួន ៣ ពាន់លានអឺរ៉ូ (ប្រហែល ៣,០៩ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប ដែលគាំទ្រដោយប្រាក់ចំណូល នៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក។ មូលនិធិនេះ គឺជាផ្នែកមួយនៃការរួមចំណែក របស់សហភាពអឺរ៉ុបចំពោះគំនិត ផ្តួចផ្តើមការពន្លឿនប្រាក់ចំណូលវិសាមញ្ញ សម្រាប់ក្រុមទាំងប្រាំពីរ (G7) សម្រាប់អ៊ុយក្រែន (ERA) នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង។...
ស្វាយរៀង៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...