ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការបញ្ជាក់អំពីគុណភាពចំណីអាហារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់មួយ។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert របស់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត ត្រូវមានការយល់ដឹង ពិចារណាច្បាស់លាស់ មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ។ ក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី២៥ កុម្ភៈ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ – សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំកម្មវិធី “ជំនួបសមាជិកប្រចាំឆ្នាំ ២០២៥ និងគម្រប់ខួប ១៥ឆ្នាំ – 2025 JCI Phnom Penh General Membership...
បរទេស៖ បេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Steve Witkoff បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ទៅកាន់សារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាមេរិកនឹងអាចត្រឡប់ទៅ ធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីវិញ នៅក្នុងព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀង បទឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចសម្ភាសន៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក...
បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បានរិះគន់មន្ត្រីកំពូលមួយរូបរបស់លោក ដូណាល់ ត្រាំ ជុំវិញការទាមទាររបស់សហរដ្ឋអាមេរិកដែលឱ្យទីក្រុង គៀវ ប្រគល់ ៥០ភាគរយនៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួន ជាសំណងសម្រាប់ជំនួយក្នុងជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖ អាជ្ញាធរចិនបាននិយាយថា ពួកគេបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅឈូងសមុទ្រតុងកឹង កាលពីថ្ងៃច័ន្ទ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីវៀតណាម បានប្រកាសខ្សែបន្ទាត់ថ្មីមួយដែលសម្គាល់ អ្វីដែលខ្លួនចាត់ទុកទឹកដីរបស់ខ្លួន នៅក្នុងតួទឹករវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន បាននិយាយថា សមយុទ្ធនេះនឹងផ្តោតលើតំបន់ឈូងសមុទ្រ Beibu ដែលនៅជិតឈូងសមុទ្រតុងកឹងរបស់ភាគីចិន ហើយនឹងដំណើរការរហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយ...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ផ្នែកខ្លះនៃផ្លូវហាយវេដែលខ្ពស់ កំពុងសាងសង់ បានបាក់រលំនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ដោយបានសម្លាប់កម្មករ ៤ នាក់ និង ៦ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្ស ១០ នាក់កំពុងធ្វើការនៅលើទីតាំងនៅជិតទីក្រុង Cheonan...
ខណៈនិទាឃរដូវខិតជិតចូលមកដល់ រដ្ឋាភិបាលចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញប្រជាកសិករត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមកសិកម្មនិទាឃរដូវឱ្យបានល្អ សំដៅធានាឱ្យបាននូវទិន្នផលកសិផលខ្ពស់នារដូវប្រមូលផល។ សម្រាប់ប្រទេសចិន កសិកម្មនិទាឃរដូវត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅសន្តិសុខស្បៀង ដែលជារបៀបវារៈអភិវឌ្ឍន៍ដ៏ចំបងមួយរបស់រដ្ឋាភិបាលចិន។ ចាប់តាំងពីការចូលកាន់តំណែងជាប្រធានរដ្ឋរបស់លោក ស៊ី ជីនពីង រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់ខ្ពស់ចំពោះការលើកកម្ពស់សន្តិសុខស្បៀង និងបានចាត់ទុកការស្តារ និងអភិវឌ្ឍជនបទជាអាទិភាពសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់រយៈពេលវែង។ ថ្លែងក្នុងសន្និសីទការងារជនបទមជ្ឈិមចិនកាលពីខែធ្នូ ឆ្នាំ២០២៤ លោកប្រធានរដ្ឋ ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា “ប្រទេសចិនត្រូវតែកាន់ចានបាយរបស់ខ្លួនឱ្យណែននៅក្នុងដៃ” និងគូសបញ្ជាក់ពីតម្រូវការសម្រាប់ស្ថិរភាពស្បៀងអាហារក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា។...
បាត់ដំបង៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ចម្ការមីនដែលចុះពិនិត្យនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិបត្តិការបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ និងគាំទ្រដោយគម្រោង CFR-IV ដែលផ្តល់ថវិកាជំនួយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP),...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់បានកោះហៅ ឯកអគ្គរដ្ឋទូតប៉ូឡូញ ដើម្បីតវ៉ាជាផ្លូវការចំពោះសុន្ទរកថា របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ទាក់ទងនឹងអ៊ីរ៉ង់កាលពីពេលចុងក្រោយនេះ។ កាសែត Wall Street Journal (WSJ) បានរាយការណ៍ថាលោក Sikorski ក្នុងអំឡុងពេលដំណើរទស្សនកិច្ចបន្ត របស់គាត់នៅសហរដ្ឋអាមេរិកបាននិយាយថា មានទីតាំងត្រួតស៊ីគ្នានៃការឈ្លានពាន រវាងអ៊ីរ៉ង់និងរុស្ស៊ីដោយចោទប្រកាន់អ៊ីរ៉ង់ថា បញ្ជូនការស្លាប់និងការបំផ្លិចបំផ្លាញ ទៅគ្រប់ទិសទីហើយថែមទាំងអំពាវនាវឱ្យ...