បរទេស៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារពិភពលោកបានផ្ទេរប្រាក់ចំនួន ១,៥ ពាន់លានដុល្លារទៅឱ្យទីក្រុងគៀវ តាមរយៈការលើកកម្ពស់ឥណទាន ដែលត្រូវការចាំបាច់សម្រាប់ មូលនិធិទុកចិត្តអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergey Marchenko ត្រូវបានដកស្រង់សម្តីថា “មូលនិធិដែលបានលើកឡើង នឹងត្រូវបានតម្រង់ឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គមសម្រាប់ប្រជាជន”...
បរទេស៖ អភិបាលក្រុងគឺលោក Sergey Sobyanin បាននិយាយកាលពីព្រឹកថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីបានកម្ទេច យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលកំពុងធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sobyanin បានសរសេរនៅលើប៉ុស្តិ៍ Telegram របស់លោកថា “មានការប៉ុនប៉ងវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់សត្រូវ ដែលត្រូវបានបាញ់ទម្លាក់”...
ភ្នំពេញ៖ លោក ហ៊ុល សំអុន ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។ ពិធីសំណេះសំណាលនេះធ្វើឡើង នៅភូមិសំរោងដោយមានរៀបចំ ពិធីជប់លៀងអបអរសាទរគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដោយមានប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ។
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្បោង “ឃ” និងកញ្ចប់ “ឃពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀត ពីគណៈកម្មាការរាជធានី-ខេត្តរៀបចំបោះឆ្នោតទាំង២៥ ជាបណ្តើរ”ហើយ ។ ការទទួលនេះ បានធ្វើឡើងតាំងពីថ្ងៃ២៧ កក្កដា ហើយបន្តធ្វើដល់ថ្ងៃ២៩ កក្កដា ។ ២៩ កក្កដា ស្អែកនេះ...
បរទេស៖ សហរដ្ឋអាមេរិកបានដាក់ក្តីសង្ឃឹមថា រថក្រោះផលិតនៅអាមេរិកប្រភេទ Abrams នឹងដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន ជាលើកដំបូងក្នុងខែកញ្ញាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT មន្ទីរប៉ង់តាហ្គោនបានអះអាងថា អំពីពេលវេលានេះហើយសង្ឃឹមថា រថក្រោះធុនធ្ងន់ទាំងនោះ នឹងអាចទៅទាន់ពេលវេលានៃ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ប្រឆាំងរុស្សីតាមកាលកំណត់។ រថក្រោះមួយចំនួនដំបូងនឹងត្រូវបញ្ជូន ទៅប្រទេសអាល្លឺម៉ង់ក្នុងខែសីហាជាមុន ជាកន្លែងដែលពួកគេនឹង ឆ្លងកាត់ដំណាក់កាលនៃការជួសជុល ចុងក្រោយមុនពេលដឹកជញ្ជូនទៅអ៊ុយក្រែន នៅខែបន្ទាប់តាមរយៈការដកស្រង់សម្តី ពីមន្ត្រីដែលមិនបញ្ចេញឈ្មោះប្រាំមួយនាក់ ដែលដឹងពីការពិភាក្សានេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ធនាគារជាតិនៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ហើយថាអ៊ុយក្រែន នឹងត្រូវការយ៉ាងហោចណាស់កញ្ចប់ហិរញ្ញវត្ថុ ជំនួយពីខាងក្រៅប្រមាណជា ៣៧ពាន់លានដុល្លារ ដើម្បីមកទប់ទល់នឹងចំណាយ យោធានៅក្នុងឆ្នាំក្រោយ។ មន្ត្រីជាន់ខ្ពស់របស់ ធនាគារជាតិអ៊ុយក្រែនបានអះអាងថា៖ ការគាំទ្ររបស់អន្តរជាតិនឹង នៅតែមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ របស់អ៊ុយក្រែនទាំងមូលនៅក្នុង រយៈពេលឆ្នាំប៉ុន្មានខាងមុខនេះ។ មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ដែរ ទៅលើតម្រូវការសម្រាប់អ៊ុយក្រែន ក្នុងការបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF...
បរទេស៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថា មានសមត្ថកិច្ចដើម្បីអាចប្រឈមមុខនឹង ការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ នៅក្នុងតុលាការមនុស្សពេញវ័យក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក បន្ទាប់ពីគេបានចោទប្រកាន់ថា ក្មេងប្រុសរូបនេះ បានបាញ់សម្លាប់ម្តាយរបស់ខ្លួនឯង អំឡុងពេលមានជម្លោះ រឿងឧបករណ៍វីដេអូហ្គេមកាលពីខែវិច្ឆិកា ឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sara...
បរទេស៖ សហរដ្ឋអាមេរិកកំពុងព្យាយាម ក្នុងការតាមដានប្រាក់ជំនួយ រាប់ពាន់លានដុល្លារ ដែលខ្លួនបានបញ្ជូនទៅ ទីក្រុងគៀវតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រសិទ្ធភាពអាចនឹងត្រូវ កាត់បន្ថយដោយអំពើពុករលួយ របស់រដ្ឋាភិបាល និងឯកជននៅអ៊ុយក្រែន។ នេះជាការរកឃើញថ្មីបំផុតរបស់ ការិយាល័យអធិការកិច្ចនៃ ក្រសួងការបរទេសសហរដ្ឋអាមេរិក (OIG)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណែដែលបានកែសម្រួលឡើងវិញ...
បរទេស៖ ប្រទេសរុស្សីនឹងធ្វើការដឹកជញ្ជូន គ្រាប់ធញ្ញជាតិដែលជាជំនួយឥតសំណង របស់ខ្លួនមួយចំនួនទៅឲ្យប្រទេស នៅតំបន់អាហ្វ្រិកដែលក្រីក្រ ក្នុងរយៈបេល៣ទៅ៤ខែ។ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបញ្ចាក់ថានេះគឺជា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលរុស្សី-អាហ្វ្រិក ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងទីក្រុង St. Petersburg។ ប្រទេសក្នុងតំបន់អាហ្វ្រិកដែលទទួលបាននោះ...
ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត នៅតែរក្សាការដាក់ពិន័យ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះមនុស្ស២១នាក់ ក្រោយពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ឲ្យប្រជាពលរដ្ឋ បំផ្លាញសន្លឹកឆ្នោត ។ ថ្មីៗនេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យជាប្រាក់ចាប់ពី ១០ ទៅ១៥លានរៀល ចំពោះបុគ្គលទាំង២១នាក់ បន្ទាប់ពីពាក់ព័ន្ធទៅនឹងការញុះញង់ឲ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតចោល កាលពីថ្ងៃបោះឆ្នោត នាថ្ងៃ២៣ កក្កដា។...