ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញក្នុងកិច្ចប្រជុំ ការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយសមាជិកសហគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុដាល់ហ្គោ...
ភ្នំពេញ៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពី ការអនុវត្តនីតិវិធីទាំងនេះ ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ ដែលកើតចេញពីការបិទសហគ្រាស គ្រឹះស្ថាន មិនដំណើរការ និងនៅពេលមានករណីក្ស័យធន ដើម្បីការពារផលប្រយោជន៍ជូន បងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា។ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនមានចេតនាចូលក្នុងជម្លោះយោធា ជាមួយអង្គការណាតូនោះទេ។ លោក Grushko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដោយកាត់បន្ថយបណ្តាញសន្ទនាមកត្រឹមសូន្យ។ លោកបានលើកឡើងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden តាមសេចក្តីរាយការណ៍ បានយល់ព្រមផ្តល់គ្រាប់បែកបន្ថែម រាប់ពាន់គ្រាប់ដល់អ៊ីស្រាអែល ដោយជួយបំពេញឃ្លាំងស្តុកទុកដែល ត្រូវបានបាត់បង់ដោយការទម្លាក់គ្រាប់បែក រយៈពេលប្រាំមួយខែរបស់រដ្ឋាភិបាល យេរូសាឡឹមនៅក្នុងតំបន់ហ្គាហ្សា។ ការផ្គត់ផ្គង់អាវុធចុងក្រោយបង្អស់នេះ ត្រូវបានអនុញ្ញាតកាលពីថ្ងៃចន្ទ និងត្រូវបានយកទៅចេញផ្សាយ ព្រោងព្រាតដោយទូរទស្សន៍ CNN និង Washington Post ផង។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចក្រភពអង់គ្លេសមិនមាន ផែនការជាតិពិតប្រាកដ សម្រាប់ការចល័តប្រជាជន ឧស្សាហកម្ម ឬកងកម្លាំងការពាររបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នៃសង្គ្រាមនោះទេ នេះបើយោងតាមសារព័ត៌មានSky News បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពការពារជាតិមួយចំនួន។ របាយការណ៍នេះ បានចេញជាផ្នែកនៃស៊េរីមួយ ដោយទីភ្នាក់ងារដើម្បី ស្វែងយល់ពីរបៀបរៀបចំនៃរដ្ឋាភិបាល ទីក្រុងឡុងដ៍សម្រាប់លទ្ធភាព នៃជម្លោះប្រដាប់អាវុធ ខណៈដែលរដ្ឋមន្ត្រីរដ្ឋាភិបាលជាច្រើន បានព្រមានថាចក្រភពអង់គ្លេសកំពុងឈានចូលទៅក្នុង តំណាក់កាលដំបូងនៃសង្គ្រាមលោក...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន ។ ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ចាប់ពីថ្ងៃទី៥-៩ មេសា ។ បើយោងតាមព្រះរាជសារចុះថ្ងៃ២ មេសា ក្នុងឱកាសព្រះអវត្តមានព្រះករុណា ព្រះមហាក្សត្រ...
ភ្នំពេញ៖ ក្នុងរយៈពេល ១ត្រីមាស នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោង ពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ៤ មេសានេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអន្តរាគមន៍ សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី បានធ្វើឲ្យស្ថានភាពធាតុអាកាស កាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឲ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែកើនឡើង ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ...
បរទេស៖ រដ្ឋអាជ្ញានៅក្នុងប្រទេសវៀតណាម បានស្នើឱ្យកាត់បន្ថយការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេលមួយ ឬពីរឆ្នាំសម្រាប់ជនជាប់ចោទ ២២នាក់ នៅក្នុងការកាត់ក្តីលើក្រុមហ៊ុន Van Thinh Phat ដែលកំពុងដំណើរការ រួមទាំងប្តី និងក្មួយស្រីរបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា...
គៀវ៖ លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសមភាគីហ្វាំងឡង់ លោក Alexander Stubb បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ រវាងប្រទេសទាំង២។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានរយៈពេល១០ឆ្នាំ ដោយសន្យាហ្វាំងឡង់ ដើម្បីបន្តការគាំទ្រផ្នែកយោធា នយោបាយ និងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ ទីក្រុងគៀវស្របពេលមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះដែរ ប្រទេសហ្វាំងឡង់...