ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើន ប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១...
ភ្នំពេញ: BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាង រថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជា បានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ(KDM) ដែលដឹកនាំដោយលោកស្រីមូរ សុខហួរមានមូលដ្ឋាននៅលើទឹកដីបរទេស គឺជាចលនាមួយមានតែឈ្មោះប៉ុណ្ណោះ ដើម្បីប្រមូលពីអ្នកចូលរួមឲ្យ ទៅថ្នាក់ដឹកនាំប៉ុន្មាននាក់ ប៉ុន្តែគ្មានឥទ្ធិពលនយោបាយអ្វីមកលើកម្ពុជានោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ដើម្បីឆ្លើយតបទៅនឹងចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ(KDM) ដែលដឹកនាំដោយលោកស្រីមូរ សុខហួរ នឹងប្រកាសប្រារព្ធខួបមួយឆ្នាំនៅទីក្រុងឡង់ប៊ិច សហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និង តម្លាភាព ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន។ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការពង្រឹងការអប់រំសុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា ជារឿងសំខាន់ ដើម្បីធានាបានថា កុមារគ្រប់រូបអាចបំពេញសិទ្ធិរបស់ពួកគេក្នុងការរៀនរីកចម្រើន និងអភិវឌ្ឍន៍ឱ្យពេញសមត្ថភាព ។ ការលើកឡើងរបស់សាស្រ្តាចារ្យរដ្ឋមន្រ្តីនេះ ក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា នាថ្ងៃ៥ មីនា ដែលមានការចូលរួមពីលោកវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក...
ភ្នំពេញ៖ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានបង្ហាញ Channel ព័ត៌មានតេឡេក្រាមជាផ្លូវការ ដែលមានឈ្មោះថា «កងទ័ពជើងទឹក ROYAL CAMBODIAN NAVY» ។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចុចភ្ជាប់តំណរ Link ខាងក្រោម:https://t.me/royalcambodiannavy
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាមានស្លាកស្នាម នៃជំងឺរាតត្បាត និងភាពស្មុគស្មាញ ផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាន នៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥ ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥...
អូតាវ៉ា៖ រដ្ឋាភិបាលសហព័ន្ធកាណាដា កាលពីថ្ងៃអង្គារបានប្រកាសកញ្ចប់ ពន្ធលម្អិតបន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានប្តេជ្ញាថា កាណាដា នឹងមិនថយក្រោយពីការប្រយុទ្ធប្រឆាំងនឹង សង្រ្គាមពាណិជ្ជកម្មដែលផ្តួចផ្តើម ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ ដំណាក់កាលដំបូងនៃការឆ្លើយតបរបស់ ប្រទេសកាណាដារួមមានពន្ធលើទំនិញចំនួន ៣០ ពាន់លានដុល្លារកាណាដា (ប្រហែល ២១...