ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានានៃគណៈកម្មការអន្តរក្រសួង នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមត្រួតពិនិត្យទីតាំងលំហាត់សមយុទ្ធរួមរវាងកងទ័ព ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែនរីករាយ» ស្ថិតនៅភូមិសាស្រ្ត ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង...
កំពង់ធំ: គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តកំពង់ធំ បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលេីកទិសដៅទី៤ ចុងឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ នាល្ងាចថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២៤ ។ តាមរបាយការណ៍របស់គណៈកម្មាធិការ ប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទូរទស្សន៍រដ្ឋ Deutsche Welle (DW) បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់អធិការបតី Olaf Scholz កំពុងតែនាំមុខលើគោលនយោបាយ សេដ្ឋកិច្ចរបស់ខ្លួន និងជោគវាសនានៃថវិកាសហព័ន្ធនៅឆ្នាំក្រោយ។ មុននេះប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា ការខ្វែងគំនិតគ្នានៅក្នុងសម្ព័ន្ធភាគីទាំងបី ត្រូវបានគេរាយការណ៍ថាមានភាពស៊ីជម្រៅ និងកំពុងប្រថុយប្រថាន ទៅនឹងបំផ្លាញស្ថិរភាពរបស់ខ្លួន ដោយព្រមានអំពីការធ្លាក់ចូលទៅ ក្នុងទំរង់វិបត្តិផងដែរ។ គួរឲ្យដឹងដែរថា...
ភ្នំពេញ៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ លោក ស្រី ជូ ប៊ុនអេង បានផ្ញើសារផ្តាំទៅក្រុមស្រ្តីខ្មែរ ជាពិសេសក្មេងស្រីៗកុំគួរប្រថុយប្រថានស្វែងគូស្រករ នៅក្រៅប្រទេស ព្រោះជារឿងមិនល្អអាចធ្លាក់ចូលក្នុងគ្រោះថ្នាក់អ្វីមួយ។ ការលើកឡើងរបស់លោកស្រីនេះ បន្ទាប់ពីអង្គការអាដ ហុក បានបង្ហាញរបាយការណ៍ថា ការជួញដូរស្ត្រីខ្មែរបង្ខំឲ្យរៀបការជាមួយបុរសចិន មានការកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤ជាងករណីជួញដូរមនុស្សផ្សេងៗទៀត។ ក្នុងនោះគេបានអន្តរាគមន៍និងជួយសង្គ្រោះ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅចិនចំនួន ២៥ករណី។ ក្នុងចំណោមស្ត្រីរងគ្រោះទាំងអស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពអាកាសអ៊ីស្រាអែលបានអះអាងថា យន្តហោះចម្បាំងរបស់ខ្លួន បានទម្លាក់គ្រាប់បែកលើប្រទេសស៊ីរី ដោយកំណត់គោលដៅដែលរដ្ឋាភិបាលអ៊ីស្រាអែល ចាត់ទុកថាជាឃ្លាំងអាវុធរបស់ក្រុមហេសបូឡាក្នុងខេត្ត Homs និងជាបរិវេណស៊ើបការណ៍ នៅជិតក្រុងដាម៉ាសផងដែរនោះ។ អ្នកស្រុកបានរាយការណ៍ ពីការផ្ទុះនៅក្នុងទីប្រជុំជន Al-Qusayr កាលពីរសៀលថ្ងៃអង្គារ ដែលមានទីតាំងនៅជិត ព្រំដែនជាមួយប្រទេសលីបង់ និងភាគខាងត្បូងនៃទីក្រុង Homs ហើយកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានថា ទីក្រុងមូស្គូនឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបចំពោះ សកម្មភាពឈ្លានពាន របស់អង្គការណាតូនោះទេ។ អ្នកការទូតរូបនេះបានប្រាប់កាសែត Rossiya Segodnya កាលពីថ្ងៃអង្គារថា ការអនុញ្ញាតឱ្យយោធាអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិច សម្រាប់ការវាយប្រហារយ៉ាងជ្រៅ នៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានចាត់ទុកជាជំហានមួយ ដែលត្រូវតែធ្វើការឆ្លើយតប។ លោក...
ឥណ្ឌូនេស៊ី៖ សមាគមបាល់ទាត់នៃប្រទេសឥណ្ឌូនេស៊ី (PSSI) បានស្នើសុំសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ចាត់តាំងអាជ្ញាកណ្តាលពីតំបន់ អព្យាក្រឹតសម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2026 បន្ទាប់ពីមានបញ្ហាយ៉ាងខ្លាំង នៅម៉ោងបន្ថែមដ៏ចម្រូងចម្រាស កន្លងមកជាមួយក្រុមបារ៉ែន យោងតាមការចេញផ្សាយពីគេហទំព័រ VN Expre។ ការទាមទារនេះកើតឡើង បន្ទាប់ពីការប្រកួតស្មើ ២-២ របស់ឥណ្ឌូនេស៊ីជាមួយម្ចាស់ផ្ទះបារ៉ែន កាលពីថ្ងៃទី ១០...
ថៃ៖Miss Grand Thailand 2022 កញ្ញា Engfa Waraha បានសម្តែងការខកចិត្តចំពោះទង្វើរបស់បេក្ខនារី នាងThae Su Nyein របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងរាត្រីពិធីគ្រងរាជ្យបវរកញ្ញា Miss Grand International (MGI) ឆ្នាំនេះ រួមទាំងការដកម្កុដ និងដកហូតតំណែងរបស់នាងផងដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VN...
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក ហែម...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្ញើសារលិខិតជូនពរ គោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចពិជ័យសេនា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។