ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦៧៣០០ កន្លែង។ ការផ្តល់អាហារូបករណ៍នេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យ អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
ញ៉ូដេលី៖ កាលពីថ្ងៃពុធ ជើងហោះហើរក្នុងស្រុកចំនួន២ នៅក្នុងប្រទេសឥណ្ឌា បានទទួលរងការគំរាមកំហែងដោយគ្រាប់បែក ដែលក្រោយមកត្រូវបានគេរកឃើញថា ជាការបោកបញ្ឆោតតែប៉ុណ្ណោះ ។ គួរបញ្ជាក់ថា ជើងហោះហើរ Bengaluru-Delhi ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Akasa Air និងជើងហោះហើរ Delhi-Mumbai ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IndiGo បានទទួលការគំរាមកំហែងដោយគ្រាប់បែក។ នៅគ្រាដែលទទួលបានការ គំរាមកំហែងដោយគ្រាប់បែក ជើងហោះហើរត្រូវបានប្តូរទិសទៅកាន់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានច្រានចោលការបញ្ជូនរបស់សហរដ្ឋអាមេរិក នូវប្រព័ន្ធការពារមីស៊ីលប្រឆាំងមីស៊ីលផ្លោង (THAAD) ទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាផ្នែកនៃ “សង្គ្រាមចិត្តសាស្ត្ររបស់សត្រូវ” ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់។ លោកបានលើកឡើងថា “ប្រព័ន្ធ THAAD...
កំពង់ចាម៖ យ៉ាងហោចណាស់ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រមាណជាជិត ៣២ ម៉ឺននាក់ មក មកកំសាន្ត ការប្រគុំតន្រ្ដី និងតាំងពិព័រណ៌ អបអរសាទរពិធីប្រណាំងទូក “ង” បណ្ដែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។ បើតាម លោក...
កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤ បានអញ្ជើញកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ ស្តង់ពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា។ សូមបញ្ជាក់ថា...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់បែកចំនួន២គ្រាប់ទម្ងន់២៥០គីឡូក្រាម ត្រូវបានគេរកឃើញនៅជិតអាកាសយានដ្ឋាន Miyako នៅក្រុង Okinawa របស់ប្រទេសជប៉ុននៅក្នុងខែតុលានេះ ។ ទូរទស្សន៍ជាតិ NHK បានរាយការណ៍ដោយដកស្រង់ ព័ត៌មានពីរដ្ឋាភិបាលក្រុង Miyakojima ដែលបានលើកឡើងថា គ្រាប់បែកមិនទាន់ផ្ទុះដែលមានទំហំដូចគ្នា ទៅនឹងគ្រាប់បែកមិនទាន់ផ្ទុះដែលបាន បំផ្ទុះនៅលើផ្លូវតាក់ស៊ីឆ្ពោះទៅអាកាសយានដ្ឋាន Miyazaki កាលពីថ្ងៃទី២ ខែតុលា...
ស្វាយរៀង៖ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គ-លេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ដ.ន.ជ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង។...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម ទទួលគណៈប្រតិភូកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះធ្វើឡើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ៕
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីសម្រេចស្តីពី ការលុបទិន្នន័យចេញពី បញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ដោយដំណាក់កាលទី១ ចំនួន ១.៩៤៧គ្រឿង។ យោងតាមសេចក្ដីសម្រេចរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា « ត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ដំណាក់កាលទី១ សរុប ចំនួន ១.៩៤៧គ្រឿង (រថយន្តទេសចរណ៍ ១.១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល...
ប្រ៊ុចសែល៖ មេដឹកនាំនៃសហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃ ភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល លើកដំបូងរវាងសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលក្រុមប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ពួកគេបានអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន...