ភ្នំពេញ ៖ ក្មេងស្រី-ប្រុស២នាក់បងប្អូនបង្កើត ត្រូវបានស្លាប់យ៉ាងអាណោចអធម ក្នុងភ្នក់ភ្លើងដែលបានឆាបឆេះផ្ទះ ក្រោយពីម្តាយបានចាក់សោរផ្ទះពីក្រៅ នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ហេតុការណ៍ឆេះផ្ទះនេះ កើតឡើងនៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះដែលអគ្គិភ័យលេបត្របាក់នេះ ជាប្រភេទផ្ទះតូបលក់ចាប់ហួយ មានទំហំ ៥ម៉ែត្រX១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ...
បរទេស៖ ប៉ូលីសនៅប្រទេសវៀតណាម បានផាកពិន័យក្មេងជំទង់ចំនួន ១១នាក់ជាទឹកប្រាក់សរុបចំនួន ៧៨ លានដុង (៣.១១០ ដុល្លារអាមេរិក) ចំពោះការបើកបរមិនប្រុងប្រយ័ត្ន នៅលើផ្លូវល្បឿនលឿន Nghi Son – Dien Chau ខណៈពេលដែលធ្វើដំណើរ ទៅវត្តនៅដើមពិធីបុណ្យចូលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីព័ត៌មានAxios បានរាយការណ៍ថា មីស៊ីលស្ទាក់ចាប់ប្រហែល ៩០គ្រាប់ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានបញ្ជូនពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសប៉ូឡូញរួចរាល់ហើយ ដែលជាទីកន្លែងនឹងវារក្សាទុកមុនបញ្ចូន ទៅដល់ចុងក្រោយនៅអ៊ុយក្រែន។ បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានដាក់ឲ្យចូលនិវត្តន៍នូវមីស៊ីល Patriots ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក របស់ពួកគេនៅក្នុងខែមេសា ឆ្នាំ២០២៤នោះរដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំមីស៊ីលទាំងនោះដើម្បីយកមកប្រើប្រាស់។...
បរទេស៖ មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នានៅកណ្តាលអាកាស រវាងឧទ្ធម្ភាគចក្រកងទ័ព និងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិ បានបណ្តាលឱ្យមនុស្សទាំង ៦៧ នាក់នៅលើយន្តហោះទាំងពីរស្លាប់នេះ ខណៈដែលពួកគេបានពិនិត្យលើសកម្មភាព របស់អ្នកបើកយន្តហោះយោធា ហើយបានរាយការណ៍ថា បុគ្គលិកប៉មបញ្ជាគឺ “មិនធម្មតា” នៅពេលនៃ គ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុត របស់ប្រទេសក្នុងរយៈពេលជិត មួយភាគបួនសតវត្សរ៍មកនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥...
បាសេឡូណា៖ ប្រសិនបើប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តធ្វើសកម្មភាពលើការ គំរាមកំហែងរបស់លោក ក្នុងការដំឡើងពន្ធលើសហភាពអឺរ៉ុប វានឹងធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង សម្រាប់ប្លុក នេះបើយោងតាមលោក Miquel Vila អ្នកវិភាគនៃវិទ្យាស្ថានសកល Catalonia ដែលជាអ្នកគិតរបស់អេស្ប៉ាញ ដែលមានឯកទេសក្នុងកិច្ចការអន្តរជាតិ។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុប។ ពាណិជ្ជកម្មឆ្លងទ្វីបអាត្លង់ទិក បានឈានដល់កម្រិតខ្ពស់គ្រប់ពេលគឺ ១,២ពាន់ពាន់លានអឺរ៉ូ...
សឹង្ហបុរីៈ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក បានប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីសិក្សា និង កំណត់រូបរាងឲ្យបានច្បាស់ជាងមុននៃ ការកើនឡើងកំពស់ទឹកសមុទ្រដែល បានមកពីការរលាយផែនទឹកកក និង កាតឹបទឹកកក។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះអាច ជួយជំរុញឲ្យការសិក្សាអាចដឹងកាន់តែច្បាស់ អំពីកំរិតទឹកជំនន់អាចឡើងទៅតំបន់ ច្រាំងសមុទ្រលឿនប៉ុណ្ណា ដែលវាកើតឡើងដោយសារការកើនឡើងនៃកំដៅផែនដី។ ការសិក្សាដែលបានធ្វើឡើងនៅមហាវិទ្យាល័យ កូរ៉ូណាដូដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានរកឃើញថា ការរួមតូចនៃផែនទឹកកក និងកាតឹបទឹកកកបានកំពុងតែធ្វើឲ្យ កំពស់ទឹកសមុទ្រឡើងទៅដល់ ១.៥មីលីលីតក្នុងមួយឆ្នាំ...
ភ្នំពេញ៖ ក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃ៣០ មករា លោក Shovgi Mehdizade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ បានបញ្ជាក់ជំហររបស់អាស៊ែបៃហ្សង់ ក្នុងការស្នើសុំមានកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាលរវាងប្រទេសទាំងពីរ។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈការសិក្សាលទ្ធភាព លើការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាលើការផ្លាស់ប្តូរចែករំលែកចំណេះដឹង...
បរទេស៖ យន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿងប្រភេទ Sikorsky H-60 បានបុកគ្នាកាលពីល្ងាចថ្ងៃពុធ ខណៈដែលយន្តហោះនោះបានខិតជិតអាកាសយានដ្ឋានជាតិ Ronald Reagan ក្បែរទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបាននិយាយថា យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ American Airlines កំពុងធ្វើដំណើរពីទីក្រុង...
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបកស្រាយថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ មិនមែនពាក់ព័ន្ធនយោបាយនោះទេ ប៉ុន្តែមកពីបុគ្គលនេះបានផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ។ យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៣០ មករា បានឲ្យដឹងថា កាលពីថ្ងៃ២៨ មករា សមត្ថកិច្ចស្នងការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធី...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេលក្រសួងធម្មការ និងសាសនា បានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធម្មការ។ ការសន្យាបន្តដោះស្រាយរបស់ក្រសួងមហាផ្ទៃនេះ បន្ទាប់ពី លោកចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងយុត្តិធម៌ កាលពីថ្ងៃ២៩ មករា បានកោះហៅលោក ថង...