ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» ដោយមានវត្តមានអញ្ជើញចូលរួមពី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកស្រី រដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១...
សៀមរាប៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើទោះបីកម្ពុជា មានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជា មានសុខសន្តិភាព មានសុវត្ថិភាព បូករួមនិងស្នាមញញឹមរបស់ពលរដ្ឋមកម្ពុជា ។ ការថ្លែងរបស់លោក នេត សាវឿន ខាងលើនេះ ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
សៀមរាប៖ លោក ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់៦លាន៧សែននាក់ ដែលជាចំនួនលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ខណៈនៅឆ្នាំ២០១៩ មុនមានវិបត្តិកូវីដ១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់ ។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ខាងលើនេះ ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង...
ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានឱ្យដឹងថា កម្មវិធីនេះ ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នឹងចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការអនុវត្តកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានបញ្ជាក់ថា...
បរទេស៖ មន្ត្រីអង្គការណាតូបានអះអាងថា រុស្ស៊ីជាអ្នកនៅពីក្រោយឧប្បត្តិហេតុបំផ្លិចបំផ្លាញ និងផែនការធ្វើឃាតនៅទូទាំង ប្លុកអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការប៉ុនប៉ងសម្លាប់ ប្រធានក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការសភាអឺរ៉ុប ស្តីពីសង្គ្រាមកូនកាត់កាលពីថ្ងៃអង្គារ ជំនួយការអគ្គលេខាធិការរង អង្គការណាតូសម្រាប់ការច្នៃប្រឌិត, ហាយប្រីដ និង Cyber...
ភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើរោងចក្រ សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នេះគឺជាពង្រឹងការគោរពច្បាប់ការងារ សិទ្ធិកម្មករ និងបង្កើតឱ្យមានបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសថ្មីៗចូលមកក្នុងស្រុកបន្ថែមទៀត។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា យន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារគឺជាយន្តការមួយដើម្បីលើកកម្ពស់ការអនុវត្តច្បាប់របស់និយោជកក្នុងការយកចិត្តទុកដាក់ផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញទៅដល់កម្មករនិយោជិតនៅកម្ពុជា...
បរទេស៖ យន្តហោះរបស់កងទ័ពអាកាសកូឡុំប៊ី ត្រូវបានគេរំពឹងថានឹងចុះចត ក្នុងប្រទេសវិញនៅព្រឹកថ្ងៃអង្គារ ដោយដឹកជនជាតិកូឡុំប៊ី ចំនួន ១១០ នាក់ ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជើងហោះហើរពីទីក្រុង San Diego រួមជាមួយនឹងការធ្វើដំណើរមួយទៀតពីទីក្រុង Houston ត្រឡប់ទៅប្រទេស កូឡុំប៊ី...
បរទេស៖ មន្ត្រីបាននិយាយថា ការបាញ់ប្រហារនៅហាងលក់គ្រឿង ទេសមួយនៅភាគខាងជើងរដ្ឋ Indiana សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ រួមទាំងជនសង្ស័យដែលជាអ្នកបាញ់ប្រហារ ហើយមន្ត្រីប៉ូលិសពីរនាក់បានរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសទីក្រុងបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធ ផ្សព្វផ្សាយសង្គមអំពីការបាញ់ប្រហារនៅផ្សារទំនើប Martin’s Super Market...
បរទេស៖ វេជ្ជបណ្ឌិតម្នាក់នៅឯពិធីបុណ្យ Kumbh Mela ក្នុងស្រុក Prayagraj បានប្រាប់ AFP កាលពីថ្ងៃពុធថា ការរត់ជាន់គ្នានៅឯការជួបជុំសាសនាដ៏ធំបំផុត របស់ពិភពលោកនៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...