ភ្នំពេញ ៖ រយៈពេល១១ ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋទូទាំងប្រទេសជាង២សែននាក់ បានចូលរួមឈ្វេងយល់អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ការឈ្វេងយល់នេះ ធ្វើឡើងតាមរយៈសកម្មភាពមន្រ្តីថ្នាក់ជាតិ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបន្តចុះផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទូទាំងប្រទេសជាង៥ពាន់លើក។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានរំលឹកឡើងវិញនូវសំណើ របស់គាត់សម្រាប់ប្រទេសកាណាដា ដើម្បីក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកដោយសន្យាថា ការផ្លាស់ប្តូរបែបនេះនឹងនាំឱ្យមិនមានការដាក់ពន្ធ និង ពន្ធដាទាបជាងច្រើនទៀត សម្រាប់ជនជាតិកាណាដាផងដែរ។ ជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងអូតាវ៉ា ពីមុនបានច្រានចោលគំនិតនេះ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់ប្រទេសចំពោះអធិបតេយ្យភាពជាតិរបស់ខ្លួន គឺជារឿងសំខាន់បំផុតមិនអាចបោះបង់ឡើយ។ នៅក្នុងការបង្ហោះសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda ដែលជារដ្ឋសមាជិករបស់ អង្គការណាតូបាននិយាយថា អង្គការណាតូគួរតែបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់សមុទ្របាល់ទិក ដើម្បីបំបាក់ទឹកចិត្តរុស្ស៊ី ឬនរណាម្នាក់ផ្សេងទៀតពីការ ចូលរួមក្នុងសកម្មភាពបង្កហេតុនានា។ ប្រភពដដែលបានឲ្យដឹងដែរថាការអត្ថាធិប្បាយ របស់គាត់ត្រូវបានធ្វើឡើងបន្ទាប់ពី មានព្រឹត្តិការណ៍អាថ៌កំបាំងជាច្រើន ពាក់ព័ន្ធនឹងខ្សែកាបក្រោមសមុទ្រនៅក្នុងតំបន់។ លោកNauseda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ សម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ។ កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក...
សេអ៊ូល៖ មេបញ្ជាការកងទ័ពអាកាសកំពូល នៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នាតាមវីដេអូនៅថ្ងៃសុក្រនេះ ហើយបានប្តេជ្ញាថា នឹងពង្រឹងសមត្ថភាពការពារជាតិរួមគ្នារបស់ពួកគេ តាមរយៈការហ្វឹកហ្វឺនរួមគ្នាជាច្រើននៅឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ឧត្តមសេនីយឯក Lee Young-su អគ្គសេនាធិការកងទ័ពអាកាស និងសមភាគីសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ David W. Allvin បានសន្យានៅក្នុងការសន្ទនាតាមវីដេអូ លើកដំបូងរបស់ពួកគេក្នុងឆ្នាំនេះ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាង...
មណ្ឌលគិរី ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែកខេត្តមណ្ឌលគីរី នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គគោលនយោបាយ និងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ថង សាវុន...
បរទេស៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយថា បុគ្គលិកមន្ទីរបញ្ចកោណបាននឹងកំពុង ទាញយកកម្មវិធីជំនាន់ថ្មីរបស់ចិនគឺ DeepSeek ទៅកាន់ស្ថានីយការងាររបស់ពួកគេ ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤មក។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យារបស់មន្ទីរបញ្ចកោណ បានតែផ្លាស់ប្តូរដើម្បីទប់ស្កាត់ការ ប្រើប្រាស់កម្មវិធីមួយផ្នែកប៉ុណ្ណោះ បន្ទាប់ពីការកើនឡើងនៃប្រជាប្រិយភាពនាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមខែនេះ ការចាប់ផ្តើមអាជីវកម្មរបស់ចិនបានបង្ហាញគំរូ AI...
ភ្នំពេញ ៖ ក្មេងស្រី-ប្រុស២នាក់បងប្អូនបង្កើត ត្រូវបានស្លាប់យ៉ាងអាណោចអធម ក្នុងភ្នក់ភ្លើងដែលបានឆាបឆេះផ្ទះ ក្រោយពីម្តាយបានចាក់សោរផ្ទះពីក្រៅ នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ហេតុការណ៍ឆេះផ្ទះនេះ កើតឡើងនៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះដែលអគ្គិភ័យលេបត្របាក់នេះ ជាប្រភេទផ្ទះតូបលក់ចាប់ហួយ មានទំហំ ៥ម៉ែត្រX១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ...
បរទេស៖ ប៉ូលីសនៅប្រទេសវៀតណាម បានផាកពិន័យក្មេងជំទង់ចំនួន ១១នាក់ជាទឹកប្រាក់សរុបចំនួន ៧៨ លានដុង (៣.១១០ ដុល្លារអាមេរិក) ចំពោះការបើកបរមិនប្រុងប្រយ័ត្ន នៅលើផ្លូវល្បឿនលឿន Nghi Son – Dien Chau ខណៈពេលដែលធ្វើដំណើរ ទៅវត្តនៅដើមពិធីបុណ្យចូលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា...