ពិភពលោកបានឈានចូលឆ្នាំ២០២៤ ខណៈពេលការប៉ះទង្គិច ភូមិសាស្ត្រកើតឡើងជាបន្តបន្ទាប់ ថវិកាការពារជាតិក្នុងឆ្នាំថ្មី របស់ប្រទេសទាំងពីរអាមេរិកនិងជប៉ុន សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី ប្រការនេះបាននាំមកនូវការព្រួយបាម្ភកាន់តែច្រើន ។ ការស្ទង់ប្រជាមតិនៅទូទាំងពិភពលោក ដែលរៀបចំដោយបណ្តាញទូរទស្សន៍ សកលចិនហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញឱ្យឃើញថា អ្នកដែលផ្តល់បទសម្ភាសន៍ចំនួន ៩៣ភាគរយ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការនេះ ដោយសម្គាល់ឃើញថា កំណើនដ៏មិនសមហេតុផល នៃចំណាយយោធារបស់អាមេរិក និងជប៉ុននឹងបណ្តាលឱ្យកើតមានកត្តាអស្ថិរភាពក្នុងតំបន់ ហើយនឹងបណ្តាលឱ្យកើតមានការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ CNN បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងដូហា បានចុះហត្ថលេខាស្ងាត់ៗលើកិច្ចព្រមព្រៀងមួយ ដើម្បីបន្តវត្តមានទាហានអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Al Udeid របស់ប្រទេសកាតាជាច្រើនឆ្នាំបន្ថែមទៀត។ កិច្ចព្រមព្រៀងដែលមានភាពសំងាត់នេះ នឹងអនុញ្ញាតិឲ្យកងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តនៅមូលដ្ឋានដែលមានទីតាំង នៅវាលខ្សាច់ភាគនិរតីនៃទីក្រុងដូហា យ៉ាងហោចណាស់ដប់ឆ្នាំទៀត ស្របតាមកិច្ចព្រមព្រៀងនេះ។ Al Udeid ត្រូវបានគេដឹងហើយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Hassan Nasrallah ដែលជាប្រធានកងជីវពលហេបូឡាឬ Hezbollah បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ក្រុមរបស់គាត់មិនខ្លាចការ ប្រឈមមុខដាក់គ្នាជាមួយ អ៊ីស្រាអែលនោះទេ។ ប្រភពដដែលបានសសេរទៀតថា ការវាយប្រហារណាមួយលើ ប្រទេសលីបង់នឹងត្រូវបានឆ្លើយតប ជាមួយនឹងការឆ្លើយតបដ៏លើសលប់ នេះបើយោងតាមការលើកឡើងបន្ថែម របស់មេដឹកនាំក្រុមប្រយុទ្ធនេះ។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើង បន្ទាប់ពីការធ្វើឃាតមន្ត្រីជាន់ខ្ពស់បំផុតទី២ របស់ក្រុមហាម៉ាសលោក Saleh...
ភ្នំពេញ៖ ប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ម្ចាស់គណនី TikTok ជនជាតិវៀតណាមឈ្មោះ Hua Quoc Anh ដែលបានថតវីដេអូនៅប្រាសាទអង្គរវត្តជាមួយនឹងសម្លៀកបំពាក់មិនសមរម្យនិងមានរូបភាពព្រះមហាក្សត្រ និងទង់ជាតិថៃ ត្រូវបានប៉ូលិសទីក្រុងហូជីមិញពិន័យជាប្រាក់ចំនួន ៧.៥ លានដុង (ប្រហែល៣០០ដុល្លារសហរដ្ឋអាម៉េរិក)។ ប្រភពដដែលបានបញ្ជាក់ថា នារសៀលថ្ងៃទី៣...
សៅប៉ូឡូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពីឧទ្ធម្ភាគចក្រ១គ្រឿង បានធ្លាក់ចូលទៅក្នុងបឹងមួយនៅក្នុងទីក្រុង Capitolio ស្ថិតក្នុងរដ្ឋ Minas Gerais នៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ។ ដោយបានដកស្រង់របាយការណ៍ បឋមពីនាយកដ្ឋានពន្លត់អគ្គីភ័យនៅក្នុងតំបន់ ជនរងគ្រោះរួមមាន ក្រុមអ្នកទស្សនាដែលមកទស្សនាបឹង Furnas ដែលឧទ្ធម្ភាគចក្រហាក់ដូចជា...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រុមហាម៉ាស់បានប្រកាសពីការបង្កក លើការចរចាបទឈប់បាញ់ ជាមួយនឹងអ៊ីស្រាអ៊ែល ក្រោយពីអនុប្រធានក្រុមបក្ស គឺលោក Saleh al-Arouri ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសលីបង់។ ប្រភពបានឲ្យដឹងនៅក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងបានជូនដំណឹងដល់បងប្អូន នៅក្នុងប្រទេសកាតា និងអេហ្ស៊ីបអំពីការបង្កកការចរចានេះ” ។...
បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងក្លាបានធ្វើឱ្យកក្រើកទីក្រុងជាច្រើន របស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអង្គារ។ ការវាយប្រហារនោះបើតាមសេចក្តីរាយការណ៍ គឺបានកើតឡើងបន្ទាប់ពីរុស្ស៊ី បានចោទប្រកាន់ទីក្រុងគៀវ ថា បានអនុវត្ត “ការវាយប្រហារភេរវកម្ម” យ៉ាងសាហាវទៅលើទីក្រុង Donetsk និង Belgorod ហើយរុស្ស៊ីក៏ប្តេជ្ញាសងសឹកវិញផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការបញ្ជាក់ របស់ក្រសួងការពារជាតិរុស្ស៊ី...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា មានជនបោកប្រាស់ប្រើបណ្តាញសង្គម ដើម្បីជ្រើសរើសពលករទៅធ្វើការ នៅអ៊ីស្រាអែលខុសច្បាប់។ នេះបើតាមបណ្តាញតេឡេក្រាម របស់លោករដ្ឋមន្ត្រីនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។ លោកថា៖ “មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់មួយឈ្មោះ...
វ៉ាជីម៉ា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រុមអ្នកជួយសង្គ្រោះជប៉ុនបានព្យាយាម ស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ ខណៈដែលអាជ្ញាធរបានព្រមានអំពីគ្រោះបាក់ដី និងភ្លៀងធ្លាក់ចុះខ្លាំងក្រោយពី មានការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានបណ្តាលឲ្យ ស្លាប់មនុស្សតិចបំផុតចំនួន ៦២នាក់ ។ គ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករា ដែលបានវាយប្រហារមកលើខេត្ត Ishikawa នៅលើកោះសំខាន់នៃ ខេត្ត...
ចិន៖ ក្រុមហ៊ុនចិនបានប្រកាសកាលពីថ្ងៃច័ន្ទថា BYD របស់ចិនបានលក់រថយន្តអគ្គិសនីជាង ៥២៦,០០០គ្រឿងនៅត្រីមាសទី៤ នៃឆ្នាំ២០២៣ លើសពីចំនួនសរុបរបស់ក្រុមហ៊ុន Tesla ជាង ៤៨៤,០០០ គ្រឿងក្នុងអំឡុងខែតុលាដល់ខែធ្នូ និងជាសំខាន់បញ្ចប់រជ្ជកាលរបស់យក្ស EV របស់អាមេរិកជាក្រុមហ៊ុនផលិត ដ៏លេចធ្លោរបស់ឧស្សាហកម្មនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លទ្ធផលនេះបានកត់សម្គាល់នៅត្រីមាសទី១ ដែលការលក់របស់ BYD តាមបរិមាណលើសពី...