ម៉ូស្គូ៖ ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានឲ្យដឹងថា ខ្លួនបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន សម្រាប់ការឆ្លងកាត់ប្រទេសអ៊ុយក្រែន ដោយសារការផុតកំណត់ នៃកិច្ចព្រមព្រៀងសំខាន់ៗ និងការខ្វះខាតការបន្តដោយភាគីអ៊ុយក្រែន។ កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ រួមមានកិច្ចសន្យារវាងក្រុមហ៊ុន Gazprom និងក្រុមហ៊ុនប្រេង និងឧស្ម័នជាតិអ៊ុយក្រែន Naftogaz ស្តីពីការដឹកជញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់ទឹកដីអ៊ុយក្រែន និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រតិបត្តិករ នៃប្រព័ន្ធបញ្ជូនឧស្ម័នរបស់ប្រទេសទាំងពីរ។ ក្រុមហ៊ុន...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេតចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារស្នាក់ការ សាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅភូមិទី៧ ក្បែរសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ នាឱកាសនោះ...
ខេត្តកំពង់ធំ៖ លោកស្រី លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មន្រ្តីសាខា អមដំណើរដោយលោក សាយ គឹមឡម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងក្រុមការងារ បានចុះសួរសុខទុក្ខ បាននាំយកអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទៅប្រគល់ជូនប្រជាពលរដ្ឋ៣គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមពលរដ្ឋនិងអាជីវកម្មនៅទាំងប្រទេសអាល្លឺម៉ង់ គួរតែសន្សំសំចៃឧស្ម័នហ្គាស ដើម្បីជៀសវាងការខ្វះខាតនៅពេលខាងមុខ។ នេះគឺជាសំណូមពរដែលត្រូវបាន ធ្វើឡើងដោយនិយតករថាមពលរបស់ប្រទេស ហើយបើយយោងតាម ការវិភាគដោយទីភ្នាក់ងារនេះ ប្រទេសនេះបានប្រើប្រាស់ឧស្ម័នហ្គាសច្រើន គួរឱ្យកត់សម្គាល់ក្នុងរដូវកាលនេះច្រើនជាងឆ្នាំមុន។ ទីភ្នាក់ងារដដែលនេះបាននិយាយថា ការប្រើប្រាស់ឧស្ម័នហ្គាសសរុប នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើង ៥,៨ភាគរយ ចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរហូតដល់ ២៤៦ តេរ៉ាវ៉ាត់ម៉ោងterawatt-hours (TWh) ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃក្រុមតាលីបង់បាននិយាយថា ខ្លួននឹងបិទអង្គការក្រៅរដ្ឋាភិបាលជាតិ និងបរទេសទាំងអស់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបន្តជួលកម្មករជាស្ត្រី។ ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះជាការបង្ក្រាបចុងក្រោយ លើសិទ្ធិស្ត្រីចាប់តាំងពីក្រុមតាលីបង់ ឡើងកាន់អំណាចក្នុងឆ្នាំ២០២១។ សេចក្តីណែនាំនេះកើតឡើង២ឆ្នាំជាប់គ្នា មកហើយបន្ទាប់ពីពួកតាលីបង់ បានបញ្ជាឱ្យបញ្ឈប់ការងារទាំងអស់ ដែលមានអ្នកបំពេញការងារដោយស្ត្រី នៅក្នុងស្ថាប័នដែលមិនត្រូវបាន គ្រប់គ្រងដោយពួកតាលីបង់។ នៅក្នុងលិខិតមួយដែលបាន ចេញផ្សាយនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ ក្រសួងសេដ្ឋកិច្ចបានព្រមានថា...
គៀវ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល ទៅលើប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ ដោយផ្តោតលើរដ្ឋធានីគៀវ និងតំបន់ Sumy ភាគឦសានអ៊ុយក្រែន។ អភិបាលក្រុងលោក Mykola Noha បានសរសេរនៅលើហ្វេសប៊ុកថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងទីក្រុង Shoska ក្នុងតំបន់ Sumy ត្រូវបានបំផ្លាញ។ លោកបានលើកឡើងថា ការវាយប្រហារក៏បានធ្វើឱ្យខូចខាតអគារផ្ទះល្វែងចំនួន ១២ស្ថាប័នអប់រំចំនួនពីរ អន្តេវាសិកដ្ឋាន...
យូអិន៖ របាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ដោយការិយាល័យជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល លើមន្ទីរពេទ្យនៅហ្គាហ្សា បានរុញច្រានប្រព័ន្ធថែទាំសុខភាពក្នុងតំបន់ឱ្យទៅជា “គែមនៃការដួលរលំទាំងស្រុង” ដែលបណ្តាលឱ្យផលប៉ះពាល់ដ៏មហន្តរាយ លើការទទួលបានការថែទាំសុខភាព និងការថែទាំសុខភាពរបស់ប៉ាឡេស្ទីន។ លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានឲ្យដឹងថា “វាចាំបាច់ណាស់ ដែលត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យ ហ្មត់ចត់ និងតម្លាភាពនៃឧប្បត្តិហេតុទាំងអស់នេះ និងការទទួលខុសត្រូវពេញលេញ...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជនរួមសហការគ្នាទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិនាថ្ងៃ៣១ ធ្នូ ។ ការស្នើសុំរបស់ធនាគារនេះ ដោយសារបានទទួលសំណើ ពីភ្នាក់ងារសម្ងាត់អាមេរិក ។ សេចក្តីជូនដំណឹងបានឱ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ដូច្នេះក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ...
កំពង់ធំ: នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំសន្និបាតបូកសរុបលទ្ធលផលការងារ ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ផូង វណ្ណ ប្រធានសាលាដំបូង, លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង...
កំពង់ធំ៖ ករណីភ្លើងឆេះផ្ទះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទី មានភ្លើងឆេះផ្ទះចំនួន០៣ខ្នង និងបណ្តាលឱ្យឆាបឆេះសម្ភារ:ឆេះអស់ទាំងស្រុង ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ តាមប្រភពពីសមត្ថកិច្ចលោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង បានឱ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះអស់៣ខ្នងមានឈ្មោះ÷ ១. ឈ្មោះ ណូ ណាក់ភេទប្រុសអាយ៥២ឆ្នាំ ...