ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានកំណត់ដើម្បីបន្ទាបការ ព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ហើយរំពឹងថាវានឹងចុះបន្ថែមទៀត ខណៈដែលទិន្នន័យថ្មីៗនេះចង្អុល ទៅការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលបានពន្យារពេលកន្លងមក។ ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុនឹង កែប្រែការព្យាករណ៍កំណើនរបស់ខ្លួនឡើងវិញ ហើយរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ០,២ភាគរយ ធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួន ដែលមានកំណើន ០,៣ភាគរយ នេះបើយោងតាមកាសែត នាំមុខគេរបស់អាល្លឺម៉ង់ Sueddeutsche Zeitung បានរាយការណ៍កាលពីថ្ងៃអាទិត្យ។...
ភ្នំពេញ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសម្រេចបាន២០% ហើយ គិតមកទល់ពេលនេះ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងអំឡុងពេលអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា...
តាកែវ៖ ស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ ដោយសារការហូរច្រោះ ដែលត្រូវឱ្យអ្នកធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ ប្រើប្រាស់ផ្លូវទឹកវិញជាបណ្ដោះអាសន្ន។ នេះបើតាមការជូនដំណឹងរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំម្ចាស់គណនី នៃបណ្ដាញសង្គមនានាដែល បានបង្ហោះប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នៅថ្ងៃទី៨ តុលា នេះបញ្ជាក់ថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និង...
ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕
យេរ៉ូសាឡឹម/បេរ៉ាត់៖ កាលពីថ្ងៃចន្ទ ក្រុមហេសបូឡាហ៍ បានបាញ់គ្រាប់រ៉ុក្កែតទៅលើទីក្រុងធំទី៣ របស់ប្រទេសអ៊ីស្រាអ៊ែល គឺក្រុង Haifa ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល សម្លឹងមើលការត្រៀមខ្លួនដើម្បីបង្កើនការ វាយឆ្មក់នៅលើដីគោកទៅកាន់ ភាគខាងត្បូងនៃប្រទេសលីបង់ នៅក្នុងថ្ងៃគម្រប់ខួបដំបូងនៃសង្គ្រាម កើតឡើងនៅតំបន់ហ្គាហ្សា ដែលបានរីករាលដាលជម្លោះ នៅទូទាំងមជ្ឈឹមបូព៌ា ។ ក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលប្រយុទ្ធជាមួយអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា អ៊ុយក្រែនបានរៀបចំផែនការ សម្រាប់ការវាយប្រហារដោយអាវុធគីមី ជាមួយនឹងរូបភាពក្លែងក្លាយ ដើម្បីទម្លាក់កំហុសមកលើប្រទេសរុស្ស៊ី និងព្យាយាមប្រែក្លាយទីក្រុងមូស្គូ ឱ្យទៅជាអ្នកបង្កកំហុសពីសំណាក់ អង្គការហាមឃាត់អាវុធគីមី (OPCW)។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ឧត្តមសេនីយឯក Igor Kirillov ប្រមុខកងកម្លាំងការពារជាតិគីមី និងជីវសាស្រ្តរបស់រុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ បានទទួលព័ត៌មានអំពីការរៀបចំការ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា មេដឹកនាំកំពូលរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) នឹងមិនអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញ តុល្យភាពនៃកម្លាំងនៅលើឧបទ្វីបកូរ៉េនោះទេ ប៉ុន្តែត្រូវអភិវឌ្ឍវិទ្យាសាស្ត្រ និងឧស្សាហកម្មការពារជាតិ ដើម្បីជំរុញការរារាំងសង្គ្រាមកើតឡើង ហើយសម្រាប់ជាការការពារខ្លួន “គ្មានដែនកំណត់” ។ លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់ប្រទេសកូរ៉េខាងជើង...
ភ្នំពេញ៖ អនុរក្សម្នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានផ្អាកតួនាទី បន្ទាប់ពីយកជាប់ខ្លួននូវទូរសព្ទ ១គ្រឿង ចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរសព្ទនៅបន្ទប់ទឹក ពេលកូនទូរសព្ទមក។ យោងតាមទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា «នៅមណ្ឌលវិទ្យាល័យ ហ៊ុន...
ហូឡង់៖ ក្រសួងការពារជាតិរបស់ ប្រទេសហូឡង់បានប្រកាសថា ប្រទេសហូឡង់ នឹងផ្តល់ប្រាក់ចំនួន ៤០០ លានអឺរ៉ូ (ប្រហែល ៤៤០ លានដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែន ក្នុងការអភិវឌ្ឍយន្តហោះដ្រូន។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហូឡង់ និងអ៊ុយក្រែន នឹងសហការគ្នាដើម្បីបង្កើត យន្តហោះដ្រូនកម្រិតខ្ពស់ និងពន្លឿនការផលិតយន្ដហោះដ្រូនគំរូ ដែលទទួលបានជោគជ័យ ហើយជិតពាក់កណ្តាលនៃផលិតកម្មនេះ នឹងប្រព្រឹត្តទៅនៅប្រទេសហូឡង់”។...