បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សមាជិកនៃប្លុកអឺរ៉ុបជាច្រើន ប្រទេសបានប្រកាសសន្យា ក្នុងការផ្គត់ផ្គង់ប្រទេសអ៊ុយក្រែន ជាមួយនឹងគ្រាប់កាំភ្លើងធំយ៉ាងហោចណាស់ ១លានគ្រាប់ សម្រាប់រយៈពេលមួយឆ្នាំក្រោយ ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ផែនការផ្គត់ផ្គង់នេះដែលមានតម្លៃសរុបដល់ទៅ ២ពាន់លានអឺរ៉ូ ត្រូវបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ នាទីក្រុងប្រ៊ូសែលប្រទេសប៊ែលហ្សិក។ រំលឹកដែរថា កាលពីខែមុនប្រទេសអ៊ុយក្រែន បានស្នើសុំអឺរ៉ុប ក្នុងការផ្តល់ឲ្យគ្រាប់កាំភ្លើងធំ យ៉ាងហោចណាស់...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានថ្លែងប្រាប់ទៅកាន់សមភាគី លោកប្រធានាធិបតីចិន Xi Jinping អំពីការតាំងចិត្តក្នុងការស្តាប់ ការពន្យល់បន្ថែមទៀតអំពីសេចក្តីព្រាង សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរបស់ចិន។ លោក Putin បានថ្លែងថាលោកនឹងធ្វើការ ពិភាក្សាជាមួយនឹងលោក Xi ចំពោះមុខផែនការសន្តិភាព ដែលមានប្រវែង១២ចំណុច...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សូរសម្លេងផ្ទុះមួយបានលាន់លឺ ពេញភាគខាងជើងនៃតំបន់ Crimea គឺជាការផ្ទុះទីតាំងស្តុកមីស៊ីល ដ៏ធំមួយរបស់ប្រទេសរុស្សី ។ ការអះអាងដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិនៃប្រទេសអ៊ុយក្រែន បានឲ្យដឹងទៀតថា មីស៊ីលរបស់រុស្សីដែលកំពុងត្រូវបាន ដឹកជញ្ជូនតាមផ្លូវដែកក្នុងតំបន់ Crimea ត្រូវបានរងការវាយប្រហារដោយ កងកម្លាំងដ្រូនរបស់អ៊ុយក្រែន ។ ក្រសួងការពារជាតិរបស់អ៊ុយក្រែន ក៏បានថ្លែងទៀតថា៖ ហេតុការណ៍ផ្ទុះលើកនេះគឺជា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចែករំលែកហេតុផលជាក់ស្តែងថា ហេតុអ្វីបានជាលោកមិនបញ្ជាឱ្យមាន ការឈ្លានពានពេញលេញលើ អ៊ុយក្រែនក្នុងឆ្នាំ២០១៤ ។ នៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី 1 ដែលគ្រប់គ្រងដោយរដ្ឋ លោក ពូទីន បានអះអាងថា លោកចង់ដោះស្រាយភាពចលាចល នៅក្នុងតំបន់ដោយមិនធ្វើសង្គ្រាម។ យោងតាមសារព័ត៌មាន TASS ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី លោក ពូទីន បានលើកឡើងថា...
ម៉ូស្គូ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានចេញការព្រមាន ដ៏អាក្រក់មួយនៅថ្ងៃចន្ទនេះ ដោយស្នើថា រុស្ស៊ីអាចវាយប្រហារតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយមីស៊ីលលឿនជាងសំឡេង ដើម្បីឆ្លើយតបទៅនឹង ការសម្រេចចិត្តរបស់ខ្លួនក្នុងការចេញដីកា ចាប់ខ្លួនប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន។ លោក Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើបណ្តាញ Telegram របស់លោកថា ការប៉ុនប៉ងសាកល្បងលោក...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក បានរៀបចំកម្មវិធីដ៏ធំអស្ចារ្យ “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៣ (3rd Yoga & Meditation for Wellbeing)” កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅ AEON MALL Sen Sok...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា មានក្រុមហ៊ុនឯកជនមួយ ទទួលការអនុញ្ញាតឲ្យសិក្សា គម្រោងផ្លូវល្បឿនលឿនពី ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។ ក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រង បរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃ២០ មីនា លោកទេសរដ្ឋមន្ដ្រី...
អូតាវ៉ា៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសកាណាដា បានស្នើបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ៤ផ្លូវជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងប្រទេសចិន និងរុស្ស៊ី។ ប្រភពបានឲ្យដឹងថា ប្រទេសកាណាដាបានបញ្ជូនគំនិតនេះ ដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida នៅពេលដែលលោកបាន ធ្វើទស្សនកិច្ចនៅអូតាវ៉ា ក្នុងខែមករា ដោយបន្ថែមថា ខ្លួនជឿជាក់ថាការពង្រីកយន្តការត្រីភាគី ដែលមានស្រាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីសំខាន់ៗរបស់ខ្លួន...
រ៉ាម៉ាឡា៖ អាជ្ញាធរជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែលបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកគេ កាលពីថ្ងៃអាទិត្យក្នុងការជំរុញសន្តិសុខ ស្ថិរភាព និងសន្តិភាពសម្រាប់ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំរវាងមន្ត្រីនៃភាគីទាំងពីរ អេហ្ស៊ីប ហ្ស៊កដានី និងសហរដ្ឋអាមេរិក នៅទីក្រុងរមណីយដ្ឋានសមុទ្រក្រហមរបស់អេហ្ស៊ីប Sharm El-Sheikh ភាគីបានទទួលស្គាល់ពីភាពចាំបាច់ នៃការកាត់បន្ថយភាពតានតឹង ការទប់ស្កាត់អំពើហឹង្សាបន្ថែមទៀត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់អង្គទូត និងដៃគូអភិវឌ្ឍនានាប្រចាំកម្ពុជាថា ផ្ទៃក្នុងមិនយល់គ្នាហើយ គឺពិតជាគ្រោះថ្នាក់ធំណាស់ ក្នុងការធ្វើកំណែទម្រង់របស់ប្រទេសជាតិ ជាពិសេសការធ្វើកំណែទម្រង់ ផ្នែកនយោបាយតែម្ដង។ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នាព្រឹកថ្ងៃ២០ មីនា សម្ដេចតេជោ បានរំលឹកថា ក្នុងពេលធ្វើកំណែទម្រង់ប្រទេសជាតិ មានកម្លាំងសង្កត់៣...