ភ្នំពេញ៖ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃ២៧ មីនា ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បំពេញទស្សនកិច្ចផ្លូវការនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។...
ប៉េកាំង៖ ចាប់តាំងពីមានការកើនឡើងនៃ វិបត្តិអ៊ុយក្រែនមក សហរដ្ឋអាមេរិក បានបញ្ចេញការភូតកុហក ដើម្បីបង្ខូចកិត្តិយសប្រទេសចិន លើបញ្ហាពាក់ព័ន្ធជាច្រើន និងធ្វើឱ្យសហគមន៍អន្តរជាតិ មានការភ័ន្តច្រឡំ ។ តាមពិតទៅ សហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើមគំនិតពិតប្រាកដនៃវិបត្តិនេះ បាននិងកំពុងបញ្ឆេះភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសចុងក្រោយ ហើយបាននិងកំពុងទទួលបានប្រាក់ ចំណេញយ៉ាងច្រើនពីជម្លោះនេះ។ ផ្ទុយទៅវិញ ប្រទេសចិន តែងតែឈរនៅម្ខាងនៃសន្តិភាព...
បរទេស៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃ សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា សហភាពអឺរ៉ុបនឹងធ្វើការ ឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្ថែមទៀត ប្រសិនបើបេឡារូសនឹងទទួលយក ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្សី មករក្សាទុកនៅក្នុងប្រទេសរបស់ខ្លួនមែននោះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា លោក Borrell ក៏បានលើកឡើងអំពីភាព ដែលមិនអាចទទួលយកបានឡើយ ចំពោះការសម្រេចចិត្តណាមួយ...
ភ្នំពេញ៖ លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក បានកោតសរសើរចំពោះកម្រិត នៃការអភិវឌ្ឍរបស់កម្ពុជា និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ទទួលបានដោយសារសន្តិភាពនិងស្ថិរភាព ដែលកម្ពុជាបានថែរក្សា ។ ការថ្លែងកោតរសរសើរនេះ ធ្វើឡើងក្នុងជំនួបទ្ធេភាគីរវាងលោក អ៊ុច បូររិទ្ធ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» និង «ពិធីប្រគល់សញ្ញាបត្រជូននិស្សិត» នៅវិទ្យាស្ថានជាតិ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ...
បរទេស៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កងកម្លាំងទ័ពរបស់អាមេរិក បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក នៅក្នុងប្រទេសស៊ីរីជាការឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូន ទៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងភាគខាងកើតនៃ ប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងការវាយប្រហារ ដែលបានធ្វើឲ្យជនជាតិអាមេរិកម្នាក់ បានស្លាប់និង៥នាក់ទៀតរងរបួស បានកើតឡើងនៅក្បែរទៅនឹងទីក្រុង Hasakah កាលពីថ្ងៃព្រហស្បតិ៍ដែលអាមេរិក បានអះអាងថា វាគឺជាការវាយប្រហារដោយដ្រូន របស់ប្រទេសអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនិងត្រូវបានយកមកចេញផ្សាយដោយ...
បរទេស៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula dad Silva តាមផែនការគ្រោងនឹង ធ្វើការបង្ហាញសេចក្តីព្រាង ស្តីអំពីសន្តិភាពនៅអ៊ុយក្រែនក្នុងពេលដែល លោកនឹងមានជំនួបជាមួយនឹង ប្រធានាធិបតីចិនលោក Xi Jinping នាក្នុងសប្តាហ៍នេះ។ យោងតាមការបញ្ជាក់អះអាង ដោយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Financial Times បានឲ្យដឹងទៀតដែរថាលោក...
ប៉េកាំង៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ទាក់ទងនឹងកោះតៃវ៉ាន់ ដែលអនុម័តដោយ សភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃពុធនឹងបន្ថែមភាពមិន ប្រាកដប្រជានៅទូទាំងច្រកសមុទ្រ ជាជាងអ្វីដែលសហរដ្ឋអាមេរិក អះអាងថាជា “កិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាព” ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បង្កើនការបំផ្លើសសង្គ្រាម ដោយអះអាងថា ចិន នឹងអាច “ឈ្លានពាន” កោះតៃវ៉ាន់នៅឆ្នាំ២០២៧។ បំណែកនៃច្បាប់ដែលជា ច្បាប់អនុវត្តការធានាតៃវ៉ាន់ ត្រូវបានណែនាំនៅថ្ងៃទី២៤...
ភ្នំពេញ៖ លោក ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានថ្លែងថា អ្នកសារព័ត៌មាន គឺជាចលករមួយក្នុងការអភិវឌ្ឍប្រទេសជាតិ និងរក្សាសុខសន្តិភាព ហើយប្រជាពលរដ្ឋ ត្រូវមានចិត្តគំនិតរួមតែមួយ បើម្នាក់ទៅឆ្វេង ម្នាក់ទៅស្តាំ ប្រទេសជាតិនឹងមានការបែកបាក់។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣...