បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នាពេលកន្លងទៅ អ្នកនយោបាយជ្រុលនិយម បានបោកប្រជាពលរដ្ឋ នៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ឱ្យចូលរួមសកម្មភាពបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ និងដុតសង្គមកម្ពុជា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤...
តូក្យូ៖ អតីតអ្នកការទូតរូបិយប័ណ្ណជប៉ុនកំពូលលោក Masato Kanda ត្រូវបានជ្រើសរើសជាប្រធានបន្ទាប់ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលជាអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ប្រភពពី ADB បានឲ្យដឹងថា លោក Kanda អាយុ ៥៩ឆ្នាំ បច្ចុប្បន្នជាទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន នឹងចូលកាន់តំណែង នៅថ្ងៃទី២៤ ខែកុម្ភៈ...
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩៤ ទិវាប្រពៃណីនៃគណៈកម្មាធិការ រណសិរ្សមាតុភូមិ វៀតណាម (ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ១៩៣០ – ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤) នៅថ្ងៃទី ១៧ ខែ វិច្ឆិកាកន្លងទៅនេះ ក្រសួងនគរបាលវៀតណាម គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas តាមសេចក្តីរាយការណ៍បានជូនដំណឹង ដល់អ្នកសម្រុះសម្រួលអន្តរជាតិជាច្រើនថា ខ្លួនមានឆន្ទៈក្នុងការឈានដល់បទឈប់បាញ់ ជាមួយអ៊ីស្រាអែល បន្ទាប់ពីការប្រកាសបទឈប់បាញ់ នៅក្នុងប្រទេសលីបង់។ បទឈប់បាញ់ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិកផ្តល់សម្រាប់ ការដកកងកម្លាំងអ៊ីស្រាអែលចេញពី ភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ៦០ថ្ងៃ និងការដាក់ពង្រាយកងទ័ពលីបង់ នៅតាមព្រំដែនដែលកាន់កាប់ ដោយក្រុមហេសបូឡាផងដែរ។ ក្រុមមន្ត្រីក្រុមហាម៉ាស់ ដែលមិនបញ្ចេញឈ្មោះបានប្រាប់ AFP...
បរទេស៖ ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលទំនើប នៅលើខ្សែសង្វាក់កោះជប៉ុន ដែលនៅជិតកោះតៃវ៉ាន់ គឺកំពុងជំរុញឱ្យមានការឆ្លើយតប យ៉ាងខឹងសម្បារពីទាំងប្រទេសចិន និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងរៀបចំ ផែនការយោធារួមគ្នាជាមួយប្រទេសជប៉ុន ដើម្បីដាក់ពង្រាយប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តខ្ពស់ (HIMARS) និងសព្វាវុធផ្សេងទៀតទៅកាន់កោះ Nansei របស់ប្រទេសជប៉ុន, នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃអាទិត្យដោយ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា «ប្រព័ន្ធ cdcIPM» បានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា និងធានាបាននូវតម្លាភាព។ ការលើកឡើងរបស់ ហ៊ាង សុទ្ធាយុត្តិ នាឱកាសអញ្ជើញចូលរួមក្នុងពិធី...
ហ្សាការតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (BNPB) បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សសរុបចំនួន២០នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបានកើតឡើង នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ លោក Abdul Muhari អ្នកនាំពាក្យរបស់ទីភ្នាក់ងារ BNPB បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “គិតត្រឹមថ្ងៃនេះ អ្នកស្លាប់រួមមាន ១០នាក់មកពី Karo...
បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានរិះគន់ “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” នៃកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីបានឲ្យដឹងថា ការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន “ជាការពង្រីកដ៏គ្រោះថ្នាក់នៃជម្លោះ” ហើយនឹងបណ្តាលឱ្យមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក”។ G7 ក៏បានបញ្ជាក់សារជាថ្មីថា ការគាំទ្ររបស់ខ្លួនចំពោះបូរណភាពទឹកដី អធិបតេយ្យភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន លើរថយន្តក្រុងដឹកអ្នកដំណើរក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ីបានបណ្តាលឱ្យមនុស្ស 4នាក់ស្លាប់ និង17នាក់រងរបួស។ ការវាយប្រហារនេះបានកើតឡើង នៅចំណតរថយន្តក្រុងក្នុងទីក្រុង Novaya Kakhovka ដែលជាទីក្រុងមួយនៅច្រាំងខាងត្បូងនៃទន្លេ Dnieper កាលពីរសៀលថ្ងៃអង្គារ។ បើយោងតាមអភិបាលតំបន់ លោក Vladimir Saldo បាននិយាយថា...