បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមជនបរទេសមួយក្រុមត្រូវ បានចាប់ឃាត់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ដោយសាររកឃើញថា មានការសង្ស័យជាប់ពាក់ព័ន្ធ ទៅនឹងប្រតិបត្តិការធ្វើចារកម្ម ឲ្យទៅប្រទេសរុស្សី។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមទីភ្នាក់ងារសន្តិសុខរបស់ប្រទេសប៉ូឡូញ បានឈានទៅដល់ការបំបែក បានបណ្តាញចារកម្មដ៏សកម្មមួយ ដែលជឿជាក់ថា បានកំពុងធ្វើការឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ហើយជឿជាក់ថា ពួកគេកំពុងមានផែនការ អាក្រក់ជាច្រើនទៀតផង។ មនុស្សមួយក្រុមដែលមានគ្នា៦នាក់ ត្រូវបានចាប់ខ្លួនក្រោយបានប៉ូលីសប៉ូឡូញ តាមដានរកឃើញថា...
បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារថាមពល របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃម្សិលមិញនេះ តាមរយៈការចេញផ្សាយដោយ RT បានឲ្យដឹងថាបានព្រមានប្រឆាំងទៅនឹង បណ្តាប្រទេសនានាដែលប៉ុនប៉ង ក្នុងការកំណត់តម្លៃប្រេងឆៅរបស់ខ្លួន ចូលទៅក្នុងទីផ្សារនោះនឹងទទួលបាន នូវការកាត់បន្ថយការលក់ និងផលិតកម្មក្នុងទំហំយ៉ាងច្រើនមួយ។ លោករដ្ឋមន្ត្រីនិងជាព្រះអង្គម្ចាស់ Abdulaziz bin Salman បានព្រមានទៀតថាក្នុងនោះបណ្តា អ្នកផលិតប្រេងឆៅផ្សេងៗទៀត នឹងចាប់ផ្តើមអនុវត្តកិច្ចការងារនេះ ដូចទៅនឹងអារ៉ាប៊ីសាអូឌីតដែរ។ លោករដ្ឋមន្ត្រីបានពោលបែបនេះថា៖ ប្រសិនបើតម្លៃប្រេងត្រូវបានកំណត់...
បរទេស៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីលោក Nikolai Patrushev កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងមុស្គូនឹងរៀបចំ ការងារដើម្បីធ្វើការស្វែងរកបំណែក យន្តហោះដ្រូនរបស់អាមេរិក MQ-9 Reaper នៅឯសមុទ្រខ្មៅ។ ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក Rossiya 1 កាលពីថ្ងៃពុធដដែលនេះ លោកមន្ត្រីជាន់ខ្ពស់រូបនេះបានសារភាពដែរថា លោកមិនទាន់ច្បាស់ទេថា វានឹងអាចទៅរួចប្រសិនបើរុស្សី អាចធ្វើការស្វែងរកបំណែកសាកសព...
ភ្នំពេញ៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រកម្ពុជា និងបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ បានបើកកិច្ចប្រជុំទ្វេភាគីលើកទី១៤ ស្តីពីទំនាក់ទំនងព័ត៌មានលើផ្ទៃសមុទ្រ ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមនាវីឯក ពិឆ័យ ទ្បោឈូសាកុន មេបញ្ជាការយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ និងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរថា កុំភិតភ័យ និងកុំស្លន់ស្លោចំពោះមុខ ក្រោយធនាគារអាមេរិកដួលរលំ ហើយពលរដ្ឋខ្មែរ ត្រូវជឿទុកចិត្តសុវត្ថិភាព គ្រប់គ្រងវិស័យហិរញ្ញវត្ថុធនាគារ នៅកម្ពុជា។ ថ្មីៗនេះ ធនាគារធំៗចំនួនពីរនៅអាមេរិកគឺ Silicon Valley Bank និង Signature Bank បានដួលរលំ។...
ភ្នំពេញ៖ ជានឹងការច្រានចោល ចំពោះការចោទប្រកាន់ ទាំងឡាយរបស់ក្រុមប្រឆាំងថា ការឆេះព្រះរាជដំណាក់នៅក្រុងសៀមរាប ខេត្តសៀមរាប ជាគម្រោងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី បានបញ្ជាឲ្យមានការជួសជុល ក៏ដូចជាការសាងសង់ ព្រះរាជដំណាក់តូចនេះឡើងវិញ ទោះបីជាអស់ថវិកាប៉ុន្មានក៏ត្រូវតែធ្វើដែរ ដើម្បីឲ្យពួកប្រឆាំងភ្លឺភ្នែក ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យបៀប្រាយ (BBU) នាថ្ងៃ១៦...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងការអង្វរកដល់បណ្តារដ្ឋមន្ដ្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារអ្វីមួយ ត្រូវពិនិត្យអក្ខរាវិរុទ្ធ ឬខែ-ឆ្នាំ ឲ្យបានច្បាស់លាស់សិន ព្រោះឯកសារទាំងនោះ ត្រូវបញ្ជូនមកនាយករដ្ឋមន្ដ្រី ដើម្បីសម្រេច ខណៈសម្តេចបានកោតសរសើរដល់រដ្ឋមន្រ្តី ៤រូប។ នាឱកាសអញ្ជើញប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ បៀលប្រាយជាង៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងពីចំណា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹង និងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ នៅតាមបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ៕
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា យន្តហោះចម្បាំងរបស់កងយោធពលខេមភូមិន្ទចក្រភអង់គ្លេស ហៅកាត់ថា RAF និងអាល្លឺម៉ង់ បានស្ទាក់ចាប់យន្តហោះរុស្ស៊ី នៅជិតដែនអាកាសប្រទេសអេស្តូនី នៅក្នុងប្រតិបត្តិការរួមគ្នាជាលើកដំបូង ។ យន្តហោះទាំង២ បានហោះហើយដោយធ្វើការវាយលុក កាលពីថ្ងៃអង្គារដើម្បីស្ទាក់ចាប់ យន្តហោះចាក់សាំង Il-78 Midas ដែលហោះហើររវាងទីក្រុង St...
ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា លោក Jiang Yanyong អតីតគ្រូពេទ្យវះកាត់យោធា ដែលបានស្រែកនៅលើការបិទបាំង របស់អាជ្ញាធរចិន អំពីការរីករាលដាលនៃមេរោគ Sars ក្នុងឆ្នាំ២០០៣ បានទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ ។ គាត់បានស្លាប់ដោយសារជំងឺរលាកសួត កាលពីថ្ងៃសៅរ៍នៅទីក្រុងប៉េកាំង មិត្តភក្តិ គ្រួសារ និងប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន...