ភ្នំពេញ៖ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋានបានរកឃើញ សំបុកក្រពើភ្នំសរុបចំនួន៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ បើតាមសេចក្ដីប្រកាសព័ត៌មានរួមនាថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ណែនាំដល់ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងកុំឲ្យព័ត៌មានក្លែងក្លាយ មកបំពុលសង្គមជាតិ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្ដេចធិបតីបានអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវប្រើដោយការទទួលខុសត្រូវ ជៀសវាងប្រើព័ត៌មានក្លែងក្លាយបំពុលសង្គម បង្កើតចលាចលដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតីមានប្រសាសន៍ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា ជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលមានមូលដ្ឋាននៅហ្គាហ្សា ដែលបានឆក់យកជីវិតមនុស្ស រាប់ម៉ឺននាក់រួចហើយ គឺជាលទ្ធផលនៃគោលនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោក Lavrov បានបន្តទៀតថា៖ ការពិសោធន៍ភូមិសាស្ត្រនយោបាយថ្មី ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រាន់តែធ្វើឱ្យ ស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង...
សៀមរាប៖ ដើម្បីលុបបំបាត់ភាពស្មុគស្មាញ ដល់ភ្ញៀវទេសចរណ៍ ដែលចង់មកទស្សនានៅកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យលុបគោលការណ៍ ដែលកំណត់ថា ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាកម្ពុជា ត្រូវសម្រាកមួយយប់។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំឲ្យលុបគោលការណ៍មួយចំនួន ដែលមានតាំងពីឆ្នាំ១៩៩៨...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវសិក្សាជាមួយវិស័យឯកជន ក្នុងករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច ដើម្បីកុំឲ្យប្រជាពលរដ្ឋពិបាកចាយ ឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។ នាឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាថ្ងៃ១៨ កក្កដា សម្ដេចធិបតីមានប្រសាសន៍...
ភ្នំពេញ៖ រហូតមកដល់ថ្ងៃ១៨ កក្កដា នេះគឺជាថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ កក្កដា ខណៈនៅថ្ងៃនេះ ដោយសារកក្តាអាកាសធាតុមានភ្លៀងធ្លាក់ បានធ្វើឲ្យកងកម្លាំងចម្រុះ មានភាពលំបាកក្នុងការរុករក។ នេះបើតាមការឲ្យដឹងពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ។ យោងតាមហ្វេសប៊ុករបស់លោក ឈុំ សុជាតិ...
ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យ ទទួលបាននិទ្ទេស A ។ ចំពោះសិស្សបាននិទ្ទេស B, C, D, E និង F ក៏មានឱកាសទទួលបានការលើកទឹកចិត្តផ្តល់អាហារូបករណ៍សិក្សា ចាប់ពី ៣០%...
ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងបន្តការអប់រំ និងបណ្តុះបណ្តាលនិស្សិតជិត ១២ម៉ឺននាក់ ។ សាកលវិទ្យាល័យបៀលប្រាយ ផ្តល់ការអប់រំកម្រិតឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននិងអ្នកសិក្សាស្រាវជ្រាវ ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិតដែលរួមមាន៖ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច – សេដ្ឋកិច្ចនិងវិទ្យាសាស្ត្រកសិកម្ម – សិល្បៈ មនុស្សសាស្ត្រ និងភាសា...
ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងបន្តការអប់រំនិងបណ្តុះបណ្តាលនិស្សិតចំនួន ១៣ម៉ឺននាក់ ។ សាកលវិទ្យាល័យបៀលប្រាយ ផ្តល់ការអប់រំកម្រិតឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននិងអ្នកសិក្សាស្រាវជ្រាវ ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិតដែលរួមមាន៖ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច – សេដ្ឋកិច្ចនិងវិទ្យាសាស្ត្រកសិកម្ម – សិល្បៈ មនុស្សសាស្ត្រ និងភាសា –...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ដំណឹង ចេញពីសារព័ត៌មានជាតិ ERR បានរាយការណ៍កាលពីថ្ងៃចន្ទថា លោកស្រី Kaja Kallas បានលាលែងពីតំណែងជា នាយករដ្ឋមន្ត្រីនៃប្រទេសអេស្តូនីជាផ្លូវការហើយ។ ការលាលែងនេះបានធ្វើឡើងនៅក្នុង ខណៈពេលដែលលោកស្រីត្រៀមខ្លួន ក្លាយជាប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប ប៉ុន្តែនឹងបន្តកាន់តំណែងរហូតដល់ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងជាមុនសិន។ លោកស្រីKallas ដែលបានដឹកនាំរដ្ឋបាល់ទិកនេះតាំងពីឆ្នាំ២០២១ បានស្នើប្រគល់តំណែងរបស់លោកស្រី ទៅកាន់ប្រធានាធិបតី...