តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន IRIB បានរាយការណ៍ថា លក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ រួមទាំងអ័ព្ទក្រាស់ គឺជាកត្ដាទទួលខុសត្រូវចម្បង ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា ដែលបានបណ្តាលឲ្យលោក Ebrahim Raisi អតីតប្រធានាធិបតីអ៊ីរ៉ង់ ស្លាប់បាត់បង់ជីវិត។ អគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានចេញផ្សាយរបាយការណ៍នេះ ដោយបញ្ជាក់ថាទិដ្ឋភាពបច្ចេកទេស វិស្វកម្ម អេឡិចត្រូនិក និងផ្នែករុករករបស់ឧទ្ធម្ភាគចក្រ ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់។...
ដូហា៖ ក្រសួងការបរទេសរបស់ ប្រទេសកាតាបានថ្កោលទោស ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទីក្រុង Jenin និងជំរុំជនភៀសខ្លួនរបស់ខ្លួន នៅភាគខាងជើងតំបន់ West Bank ។ ក្រសួងបានពណ៌នាប្រតិបត្តិការនេះថាជា “ឧក្រិដ្ឋកម្មដ៏សាហាវ និងគួរឱ្យរន្ធត់ និងជាការរំលោភលើដំណោះស្រាយ ភាពស្របច្បាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ “ផ្តល់ឱ្យប្រជាជនប៉ាឡេស្ទីន នូវការការពារជាចាំបាច់...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ សុទ្ធតែមានការចូលរួមឧបត្ថម្ភគាំទ្រ ពីកម្លាំងប្រជាជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈការលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតសម្រេចបានជោគជ័យធំៗជាច្រើន នៅក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។ ការថ្លែងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ដកបទពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយអង្គភាព...
តបតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន ១០០,០០០ដុល្លារ (១០ម៉ឺនដុល្លារ)៕
យេរ៉ូសាឡឹម៖ ប្រជាជនអ៊ីស្រាអែលរាប់សែននាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ដើម្បីធានាការវិលត្រឡប់នៃចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។ យោងតាមគេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល មនុស្សប្រហែល ៧០ម៉ឺននាក់ បានចូលរួមក្នុងបាតុកម្មនៅលើផ្លូវសំខាន់ៗ និងផ្លូវប្រសព្វទូទាំងប្រទេស ដោយមាន ៥៥ម៉ឺន នាក់បានចូលរួមការប្រមូលផ្តុំកណ្តាលនៅទីក្រុង Tel Aviv ។...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្រសួងនឹងចេញផ្សាយវីដេអូជាបន្តបន្ទាប់ ចំនួន១២ ដែលបង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ គឺកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ និងសុខភាពនិងផលិតកម្មសត្វ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប។ ក្រសួងកសិកម្មបញ្ជាក់ថា វីដេអូទាំង១២នេះ សម្រេចបានដោយមានការគាំទ្រ ការផលិតពីស្ថានទូតចិនប្រចាំនៅកម្ពុជា...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យកគោលនយោបាយអាទិភាពគន្លឹះ៥ គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងនោះ កត្តាមនុស្សជាអាទិភាពខ្ពស់បំផុត សម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងពិធីប្រកាសមុខតំណែងនាយទាហាន និង ពិធីបិទវគ្គគរុកោសល្យយោធាចារ្យ...
បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែក ស៊ើបការណ៍សម្ងាត់អាមេរិកបានទទួលស្គាល់ថា ទីក្រុងគៀវមានលទ្ធភាពទទួលបាន រូបភាពផ្កាយរណបជាច្រើន សម្រាប់រៀបចំផែនការ និងប្រតិបត្តិការលុកលុយរបស់ខ្លួននៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង វ៉ាស៊ីនតោន នៅតែបន្តបដិសេធថា អាមេរិកមិនបានដឹងជាមុន អំពីការលុកលុយនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុឧត្តមនាវីឯក...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះបានលើកឡើងថា ដើម្បីទៅធ្វើការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង ដោយស្របច្បាប់និងទទួលបានអត្ថប្រយោជន៍ បេក្ខជនត្រូវអនុវត្តតាមនីតិវិធីចំនួន៦ ចំណុចរបស់ក្រសួងការងារដែលបានដាក់ចេញ។ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា នីតិវិធីទាំង៦ មានដូចជា៖ទី១. សម្រាប់ការចុះឈ្មោះស្វែងរកការងារធ្វើ បេក្ខជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់៤៥ឆ្នាំ,...