កវីមានប្រជាប្រិយនៃកាព្យខ្មែរ ដែលនៅតែមានឈ្មោះល្បីល្បាញ ក្នុងស្រទាប់មហាជននោះ ត្រូវគេស្គាល់ថា ជាកវីក្រមង៉ុយ។ លោកត្រូវអ្នកសិក្សាអក្សរសិល្ប៍ ចាត់ទុកថាជាអ្នកប្រាជ្ញមួយផង ដ្បិតថាគ្រប់មាត់ គ្រប់សម្ដីនៃឃ្លាកាព្យរបស់លោក បានទូន្មានប្រៀនប្រដៅ ពន្យល់មនុស្សឱ្យប្រកាន់យកនូវសច្ចភាព ជឿជាក់លើខ្លួនឯង និងត្រូវចេះពិចារណាឱ្យ បានល្អិតល្អន់មុននឹងធ្វើអ្វីមួយ។ ជាក់ស្ដែងក្នុងច្បាប់ល្បើកថ្មី និពន្ធក្នុងឆ្នាំ១៩២២ ពីល្បះ ៧៨ ដល់ ល្បះ៨២ លោកបានណែនាំឱ្យកូនខ្មែរចេះរើស រកគូស្រករប្រកបដោយភាពឈ្លាសវៃ...
ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបាន ៥៤,៨០% គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ ខណៈគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ស្ថិតនៅក្រោមការអនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ដែលមានទឹកប្រាក់ចំនួន ១១០លានដុល្លារដោយគ្រោងនឹងអនុវត្តចំនួន៨ឆ្នាំ (២០១៨-២០២៦)...
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មី បានដាក់ចេញបទបញ្ជា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តដែលជាកិច្ចប្រជុំលើកដំបូង ដល់ជំនាញពាក់ព័ន្ធពាក់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ចោលទាំងអស់ក្នុងភូមិសាស្រ្តខេត្តទាំងមូល ។ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំនៃគណៈអភិបាល អភិបាលក្រុងស្រុក ស្នងការនឹងមេបញ្ជាការ ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អធិការនិងមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងស្រុក លោក វ៉ី សំណាង អភិបាលខេត្តតាកែវ...
យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ថ្មីៗនេះបានប្រកាសពីការធ្វើសិក្ខាសាលា «ជំនាញខ្ញុំ (Meet Me, Meet My Major)» ជាលើកទី២ ដែលជាសិក្ខាសាលាផ្តួចផ្តើមដោយនិស្សិត ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសាកលវិទ្យាល័យ ដល់សិស្សវិទ្យាល័យមុនឈាន ចូលបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ សិក្ខាសិលា នេះ គ្រោងនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤...
ភ្នំពេញ៖ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន PTT (Cambodia ) និងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេសបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) នៅស្ថានីយ PTT សាខាហ្វូងម៉ែ (ព្រៃស) ដោយមានការអញ្ជើញ ចូលរួមពីសំណាក់អ្នកឧញ៉ា សួរ វិរៈ ប្រធាននាយកប្រតិបត្តិតំណាងក្រុមហ៊ុន...
ប៉េកាំង៖ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រាប់ដល់មេដឹកនាំពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីកណ្តាល នៅឯរដ្ឋធានី Astana របស់ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា នឹង “ទប់ទល់នឹងការចូលមកជ្រៀតជ្រែកពីខាងក្រៅ” ។ ទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយថា លោក ហ្ស៊ី បានថ្លែងប្រាប់នៅក្នុងកិច្ចប្រជុំមួយថា “យើងគួរតែរួមដៃគ្នាដើម្បីទប់ទល់នឹង ការចូលមកជ្រៀតជ្រែកពីខាងក្រៅ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពប្រធានាធិបតីដែលកំពុងនាំមុខរបស់ គណបក្សសាធារណរដ្ឋលោក Donald Trump សង្ឃឹមថាគូប្រជែងរបស់គាត់ គឺប្រធានាធិបតីអាមេរិក Joe Biden នឹងមិនដកបេក្ខភាពរបស់គាត់ បន្ទាប់ពីការសម្តែងការជជែក ដេញដោលតាមទូរទស្សន៍ ក្នុងស្ថានភាពគួរឲ្យបារម្ភ របស់គាត់នាពេលកន្លងមក។ យោងតាមកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ គណបក្សប្រជាធិបតេយ្យបានធ្លាក់ចូល ទៅក្នុងការភ័យស្លន់ស្លោចំពោះ ការបង្ហាញខ្លួនដេញដោលដ៏អាក្រក់បំផុត របស់លោក Biden...
អ៊ីស្តង់ប៊ុល៖ កាលពីថ្ងៃព្រហស្បតិ៍ អភិបាលក្រុងបានលើកឡើងថា គ្រឿងញៀនជាង១២តោន ត្រូវបានរឹបអូសនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី នៅក្នុងប្រតិបត្តិការ ដែលបានធ្វើឡើងក្នុងអំឡុងពេល ៦ខែដំបូង នៃឆ្នាំ២០២៤នេះ ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Davut Gul អភិបាលក្រុងអ៊ីស្តង់ប៊ុល បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងការប្រើប្រាស់សារធាតុញៀននៅក្នុងទីក្រុង ដែលមានប្រជាជនចំនួន ១៦លាននាក់។ លោក...
ម៉ានីល៖ ព្រឹទ្ធសមាជិកហ្វីលីពីន បានជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីន ធ្វើការសន្យាឱ្យបានល្អ ក្នុងការផ្តល់សំណង “ត្រឹមត្រូវ និងមានន័យ” សម្រាប់ស្ត្រីហ្វីលីពីន ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះបន ក្នុងសម័យសង្គ្រាមរបស់ជប៉ុន។ ព្រឹទ្ធសមាជិកហ្វីលីពីនលោកស្រី Risa Hontiveros បានឲ្យដឹងថា មានតែស្ត្រីហ្វីលីពីន ១៨នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត នៅក្នុងប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ននេះ ហើយវាដល់ពេលដែល ត្រូវផ្តល់សំណងដល់ពួកគេ និងគ្រួសាររបស់ពួកគេហើយ។ លោកស្រីបានលើកឡើងថា...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Misawa ក្នុងខេត្ត Aomori ភាគឦសានរបស់ប្រទេសជប៉ុនជាលើកដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការរារាំងក្នុងតំបន់ ជាមួយនឹងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។ យន្ដហោះចម្បាំង F-35As ដែលត្រូវបានគេស្គាល់ថា ជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលមានសមត្ថភាពគេចពីការចាប់រ៉ាដា នឹងជំនួសយន្តហោះ F-16 ចំនួន...