រង្វង់ភ្នែកខ្មៅអាចបណ្តាលមកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។អ្នកអាចលាបផលិតផលការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជាការការពារ បណ្តោះអាសន្នតែប៉ុណ្ណោះហើយ នៅពេលដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះនឹងបង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីព្យាបាល រង្វង់ភ្នែកខ្មៅរបស់អ្នក។ ១ ស្អំភ្នែករបស់អ្នកឲ្យត្រជាក់ ដើម្បីកាត់បន្ថយស្នាមខ្មៅ។ ជាបឋម អ្នកត្រូវយកបន្លែដែលត្រជាក់ មកដាក់លើភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកកាត់បន្ថយការ ដាច់សសៃឈាមតូចៗ...
ភ្នំពេញ៖ ក្នុងឱកាសចូលរួមសិក្ខាសាលា គ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកនាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយបានរួមគ្នាឯកភាពពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឲ្យកាន់តែប្រសើរ និងស៊ីជម្រៅ...
ដាកា៖ តុលាការនៅក្នុងប្រទេសបង់ក្លាដេស បានបើកការស៊ើបអង្កេតរឿងឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញ លោកស្រី Sheikh Hasina និងឥស្សរជនកំពូលចំនួន៦រូបទៀត នៅក្នុងរដ្ឋបាលរបស់លោកស្រី នៅថ្ងៃអង្គារនេះ ជុំវិញការបាញ់សម្លាប់របស់ប៉ូលិសម្នាក់ ក្នុងអំឡុងពេលមានភាពចលាចល បង្កដោយជនស៊ីវិលកាលពីខែមុន ។ លោកស្រី Hasina វ័យ៧៦ឆ្នាំបានភៀសខ្លួន ដោយឧទ្ធម្ភាគចក្រទៅកាន់ប្រទេសជិតខាង នៃប្រទេសឥណ្ឌាកាលពីមួយសប្តាហ៍មុន ជាកន្លែងដែលលោកស្រីបានស្នាក់នៅ ខណៈដែលក្រុមបាតុករបានប្រមូលផ្តុំគ្នា យ៉ាងកកកុញនៅតាមដងផ្លូវនាទីក្រុងដាកា...
គែរ៖ ក្រុមហាម៉ាស់នៅតែប្រកាន់ខ្ជាប់ នូវការទាមទាររបស់ខ្លួនដែលថា កិច្ចចរចាលើបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា គឺផ្តោតលើកិច្ចព្រមព្រៀង ដែលបានពិភាក្សាគ្នារួចហើយ ជាមួយនឹងអ៊ីស្រាអ៊ែល និងអ្នកសម្រុះសម្រួល ប្រសើរជាងការចាប់ផ្តើមសារជាថ្មី ក្រោយពីការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់តិចបំផុតចំនួន១៩នាក់ ដែលស្ថិតនៅក្នុងការឡោមព័ទ្ធ ។ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនរំពឹងថា កិច្ចចរចាស្វែងរកសន្តិភាពដែល បានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នោះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក...
បាកដាដ៖ ក្រុមឆ័ត្រនៃកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានព្រមានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទអំពីការសងសឹក “គ្មានដែនកំណត់” ប្រសិនបើប្រទេសមហាអំណាចមួយនេះ បើកការវាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់។ គណៈកម្មាធិការសម្របសម្រួលការតស៊ូរបស់អ៊ីរ៉ាក់ (IRCC) តំណាងឱ្យក្រុមអ្នកតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ បានឲ្យដឹងថា វានឹងមិនត្រូវបានរារាំងដោយ ការដាក់កម្រិតណាមួយឡើយ ប្រសិនបើកងកម្លាំងសហរដ្ឋអាមេរិក តម្រង់គោលដៅលើបុគ្គលិកអ៊ីរ៉ាក់ ឬប្រើប្រាស់ដែនអាកាសអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់។ ការគម្រាមកំហែងនេះកើតឡើងចំពេល មានភាពតានតឹងក្នុងតំបន់កើនឡើង ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានសន្យាសងសឹក...
ភ្នំពេញ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើការពង្រឹងសមត្ថភាពទ័ព ការហ្វឹកហ្វឺនរួមគ្នាផ្នែកប្រឆាំងភេរវកម្ម បោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនាយឧត្តមសេនីយ៍ YASUNORI MORISHITA មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាថ្ងៃទី១៣ សីហា...
ភ្នំពេញ៖ លោកផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា វិនិយោគិនកូរ៉េ មានការចាប់អារម្មណ៍ ចំពោះកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ។ ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី...
ភ្នំពេញ៖ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ក្រោយពេលបានស្តាប់សារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន យើងខ្ញុំយល់កាន់តែច្បាស់ អំពីសារប្រយោជន៍ដ៏ធំធេង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបញ្ជាក់ថា អ៊ុយក្រែន កំពុងអនុវត្ត ប្រតិបត្តិការនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានសរសេរនៅលើ Telegram ថា “មេបញ្ជាការកងទ័ពលោក Oleksandr Syrsky បានរាយការណ៍អំពីសកម្មភាពការពាររបស់យើង...
មូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបានការឆ្លើយតបដ៏សក្តិសមបំផុត ហើយភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការលើកឡើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ប្រតិបតិ្តការមួយតាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “សត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។ លោក ពូទីន...