ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ ផ្ទះអតីតយុទ្ធជនមានការខ្វះខាតច្រើន រហូតដល់ជាង ២ពាន់ខ្នង ដែលទាមទារឲ្យមានការសាងសង់បន្ថែមទៀត ។ ស្របពេលនឹងមានការខ្វះផ្ទះនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអះអាងថា ក៏មានផ្ទះអតីតយុទ្ធជនខ្លះ ត្រូវបានចាក់សោរទុកចោលរហូតដល់ខូចខ្ទេច ដោយសារម្ចាស់ផ្ទះមានជីវភាពធូរធារ ហើយមានផ្ទះនៅរាជធានីភ្នំពេញ។...
បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ប្រទេសចិននឹងបើកទីផ្សារបន្ថែមទៀត សម្រាប់ទំនិញវៀតណាម ជាពិសេសផ្លែឈើគុណភាពខ្ពស់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាជាមួយលោក Li Qiang កាលពីថ្ងៃចន្ទក្នុងប្រទេសចិន ក្នុងអំឡុងសន្និសីទប្រចាំឆ្នាំលើកទី១៥ នៃអ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោក...
រសៀលថ្ងៃទី២៤ ខែមិថុនា លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិនបានរួមជាមួយលោកស្រី Agata ភរិយាប្រធានាធិបតីប៉ូឡូញ ដែលអមដំណើរលោកប្រធានាធិបតីប៉ូឡូញ Duda អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនទៅទស្សនា សាលមហោស្រពជាតិចិន។ ភរិយានៃប្រមុខរដ្ឋនៃ ប្រទេសទាំងពីរបានអញ្ជើញទស្សនា សំណងនិងបរិក្ខារនៃសាលមហោស្រពជាតិចិន ព្រមទាំងទស្សនាការតាំងពិព័រណ៍ ពិសេសអំពីស្នាដៃសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី Yanjing...
វ៉ាស៊ីនតោន៖ របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនបានឲ្យដឹងថា ការខកខានរបស់ប្រទេសជប៉ុន ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងកាត់ទោសករណីជួញដូរកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទកុមារ បាននាំឱ្យសហរដ្ឋអាមេរិក ទុកវានៅកម្រិតខ្ពស់បំផុតទីពីរនៃមាត្រដ្ឋាន ៤ កម្រិតដែលចេញផ្សាយដោយក្រសួងការបរទេស។ របាយការណ៍ឆ្នាំ២០២៤ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន “មិនបំពេញបានពេញលេញនូវស្តង់ដារអប្បបរមា សម្រាប់ការលុបបំបាត់ការជួញដូរ ប៉ុន្តែកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើដូច្នេះ” ដោយទទួលស្គាល់ថា ស្ថានភាពបានប្រសើរឡើង បន្តិចបើធៀបនឹងឆ្នាំមុន។ របាយការណ៍នេះបានកត់សម្គាល់លើច្បាប់ មានគោលបំណងកាត់បន្ថយភាពងាយរងគ្រោះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា សម្រាប់ទៅថ្ងៃអនាគត កម្ពុជាអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសធ្ងន់ធ្ងរ ដូចករណីបុគ្គល ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និងរងរបួស ២នាក់។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋនៅទូទាំងប្រទេសផ្ទុះប្រតិកម្មមិនពេញចិត្ត ចំពោះការដាក់ទោសទណ្ឌទៅលើ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានបញ្ជាក់ថា លោកប្រធានាធិបតី Recep Tayyip Erdogan រំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ សហប្រតិបត្តិការសៀងហៃ (SCO) នៅខែក្រោយនៅរដ្ឋធានី Kazakhប្រទេសកាហ្សាស្ថាន។ ប្រភពដដែលក៏បានរាយការណ៍ដែរថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបង្កើនចំនួន នៅក្នុងបញ្ជីហាមប្រាមការ ធ្វើដំណើររបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងមានការឆ្លើយតបត្រឹមត្រូវចំពោះទង្វើ ដែលមិនរាក់ទាក់បន្ថែមទៀតពីទីក្រុងប្រ៊ូសែល បន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសពីការពង្រីកវិធានការរឹតបន្តឹង ឯកតោភាគីមកលើប្រទេសរបស់ខ្លួន។ នៅក្នុងកញ្ចប់ទណ្ឌកម្មទី ១៤របស់ខ្លួន ដែលបានបង្ហាញកាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានចុះបញ្ជីខ្មៅ បុគ្គលចំនួន ៦៩បន្ថែមទៀត និងអង្គភាពចំនួន ៤៧ ក៏ដូចជាការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានជំនួសតំណែងមេបញ្ជាការនៃ បញ្ជាការកងកម្លាំងចម្រុះ របស់យោធារបស់គាត់ គឺឧត្តមសេនីយ៍ឯកYury Sodol ចំពេលមានការអះអាងថា អសមត្ថភាពរបស់លោកបានធ្វើឲ្យបាត់បង់ ជីវិតទាហានអ៊ុយក្រែនច្រើនជាង ឧត្តមសេនីយ៍រុស្ស៊ីណាទាំងអស់។ បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ យោធាកាលពីថ្ងៃចន្ទ លោក Zelensky បានប្រកាសថា Sodol...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថាន ឧត្តមសិក្សាបន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាល ឲ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀន ប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ ឲ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី២៥ មិថុនា សម្ដេចធិបតីបានថ្លែងថា ដើម្បីលើកកម្ពស់វិស័យអប់រំសម្តេចលើកទឹកចិត្ត...
វ្លាឌីស្ដុក៖ នាវាចម្បាំងនៃកងនាវាចរប៉ាស៊ីហ្វិក របស់រុស្ស៊ីបានអនុវត្តការ បាញ់កាំភ្លើងធំសំដៅ លើគោលដៅលើអាកាស និងដែនសមុទ្រ ដែលជាផ្នែកនៃសមយុទ្ធយុទ្ធសាស្ត្រ ទ្វេភាគីដែលពាក់ព័ន្ធនឹង ក្រុមកងនាវានៅសមុទ្រជប៉ុន និង Okhotsk ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីការិយាល័យ សារព័ត៌មានរបស់កងនាវាបានឲ្យដឹងថា “នាវាចម្បាំងនៃកងនាវាប៉ាស៊ីហ្វិក បន្ទាប់ពីដាក់ពង្រាយនៅក្នុងតំបន់ ដែលបានកំណត់នៃសមុទ្រជប៉ុន និង Okhotsk បានចាប់ផ្តើមធ្វើសមយុទ្ធប្រយុទ្ធ ជាផ្នែកនៃសមយុទ្ធទ្វេភាគី...