ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ក៏ដូចជាយុវជនគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស នឹងចូលរួមធ្វើការឆ្លើយតប និងវាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យោងតាមសេចក្ដីថ្លែងការណ៍ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១២ សីហា នេះ បានបញ្ជាក់ពីជំហរដាច់ខាតថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលជាកម្លាំងមហាសាមគ្គី ដ៏រឹងមាំក្នុងជួរយុវជនគណបក្ស ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់ គណបក្សប្រជាជនកម្ពុជា គឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានចេញផ្សាយថា ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យបានថ្កោលទោស យ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើសាលារៀនមួយ ដែលបម្រើជាជម្រកសម្រាប់ជនភៀសខ្លួន នៅក្នុងទីក្រុងហ្គាហ្សា។ ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារលើសាលារៀន ដែលមានមនុស្សច្រើនកកកុញ ផ្តល់ជម្រកដល់ជនភៀសខ្លួន ជាពិសេសនៅពេលដែលពួកគេកំពុង ធ្វើពិធីបួងសួងពេលព្រឹក គឺជាទង្វើដ៏គួរឱ្យរន្ធត់ អមនុស្សធម៌ និងកំសាកបំផុត។ សេចក្តីថ្លែងការណ៍បាននិយាយថា ការកំណត់គោលដៅមិនរើសមុខនៃប្រជាជនស៊ីវិល និងសម្ភារៈបរិក្ខារគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា លោកបានសម្រេចចិត្តបោះបង់ ការប្រកួតប្រជែងការបោះឆ្នោតឡើងវិញរបស់លោក ដោយសារតែលោកបារម្ភថា ការប្រយុទ្ធផ្ទៃក្នុងលើបេក្ខភាព របស់លោកនឹងក្លាយជាការរំខាន ពិតប្រាកដសម្រាប់គណបក្សប្រជាធិបតេយ្យ ហើយថាអាទិភាពខ្ពស់បំផុត របស់លោកគឺការផ្តួលលោក Donald Trump នៅក្នុងខែវិច្ឆិកា។ នៅក្នុងបទសម្ភាសន៍លើកដំបូង របស់គាត់ចាប់តាំងពីការសម្រេចចិត្តលាលែង ចេញពីបេក្ខភាពអាណត្តិថ្មីនោះ លោក...
បរទេស៖ ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបានសម្រុកចូល បានដល់ចម្ងាយ ៣០គីឡូម៉ែត្រ នៅខាងក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ហើយដែលវាគឺជាការលុកលុយដ៏ជ្រៅបំផុត និងសំខាន់បំផុតចាប់តាំងពី ទីក្រុងមូស្គូបានចាប់ផ្តើមការលុកលុយ ពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានប៉ទង្គិច ជាមួយទាហានអ៊ុយក្រែននៅជិតភូមិ Tolpino និង Obshchy Kolodez ខណៈដែលការវាយលុកនៅក្នុងតំបន់ Kursk...
បរទេស៖ មុនពេលលោកស្រីលាលែងពីតំណែង ជានាយករដ្ឋមន្ត្រីបង់ក្លាដែស ហើយបានភៀសខ្លួនចេញពី លំនៅដ្ឋាននៅទីក្រុង Dhaka លោកស្រី Sheikh Hasina ចង់និយាយទៅកាន់ប្រទេសជាតិ ជាពិសេសក្រុមបាតុករ ដែលភាពច្របូកច្របល់បានបង្ខំឱ្យ លោកស្រីលាឈប់ពីការងារកំពូល។ សុន្ទរកថានោះមិនត្រូវបានគេលើកឡើងទេ ខណៈក្រុមអ្នកតវ៉ាបានឈានដល់ មាត់ទ្វារផ្ទះរបស់លោកស្រី ហើយមន្ត្រីសន្តិសុខកំពូលរបស់ប្រទេស បានណែនាំលោកស្រីឱ្យចាកចេញឱ្យឆាប់បំផុត។ នេះបើយោងតាមវែបសាយ NDTV ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌ដាណឺម៉ាកបាននិយាយថា ប្រទេសដាណឺម៉ាកនឹងពង្រឹងការគ្រប់គ្រងព្រំដែន ជាមួយប្រទេសស៊ុយអែត បន្ទាប់ពីមានការកើតឡើងវិញនៃអំពើហឹង្សា របស់ក្រុមក្មេងទំនើងដែលបានហក់ចូល ក្នុងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប៉ូលីសនឹងបង្កើនការគ្រប់គ្រង របស់ពួកគេលើរថភ្លើងឆ្លងកាត់ច្រកសមុទ្រ Oresund ដែលភ្ជាប់ទីក្រុង Malmo របស់ស៊ុយអែតជាមួយរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក ហើយក៏ជាចំណុចឆ្លងកាត់ដ៏សំខាន់ រវាងប្រទេសទាំងពីរផងដែរហើយក្នុងនោះផងដែរ ការប្រើប្រាស់កាមេរ៉ាឃ្លាំមើលក៏នឹងត្រូវបានបង្កើន។ ប្រទេសស៊ុយអែតបានរងការវាយប្រហារ ដោយរលកនៃការបាញ់ប្រហារ...
ភ្នំពេញ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង១៤០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ...
បរទេស៖ កាសែត Bild បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ អំពីការលុកលុយឆ្លងព្រំដែន របស់ទីក្រុងគៀវថា បំណែករបស់រថពាសដែកធុនធ្ងន់ ដែលផលិតដោយអាល្លឺម៉ង់ កំពុងវិលកង់នៅក្នុងទីលាននៃតំបន់ Kursk របស់រុស្ស៊ីម្តងទៀត ដែលវាមានរយៈពេលប្រហែល ៨០ឆ្នាំចាប់តាំងពីការប្រយុទ្ធដ៏ធំបំផុតមួយ នៃសង្គ្រាមលោកលើកទី២ នៅក្នុងតំបន់ដូចគ្នានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែតអាល្លឺម៉ង់...
បរទេស៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេតមួយកំពុងដំណើរការ លើការប្រព្រឹត្តផ្នែកក្រមសីលធម៌ របស់អ្នកនយោបាយចំនួន ៤៤នាក់នៃគណបក្សឆ្ពោះទៅមុខ ឬ Move Forward Party (MFP) ដែលបច្ចុប្បន្នត្រូវបានរំលាយ ដែលបានគាំទ្រសេចក្តីព្រាងច្បាប់ ដែលស្វែងរកការកែប្រែច្បាប់ ស្តីពីការប្រមាថព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩...
CARACAS ៖ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍បានធ្វើឲ្យមានភាពតានតឹង ជាមួយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Elon Musk ដល់កម្រិតថ្មី ដោយហាមប្រាមវេទិកានេះ ក្នុងប្រទេសអាមេរិកខាងត្បូងរយៈពេល ១០ ថ្ងៃ ចំពេលមានកំហឹងជុំវិញការបោះឆ្នោត ប្រធានាធិបតីដែលមានជម្លោះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today។ លោគ...