បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់លំហូរ នៃអាវុធទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីអាវុធដែលផ្គត់ផ្គង់ ដោយអាមេរិកត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារសាលារៀន មន្ទីរពេទ្យ និងផ្ទះនៅក្នុងប្រទេសរុស្ស៊ី។ ប្រភពដដែលនេះបានសរសេរទៀតថា អ្នកការទូតជាន់ខ្ពស់រូបនេះ សំដៅលើការវាយប្រហារលើជនស៊ីវិល អំឡុងពេលការប៉ុនប៉ងលុកលុយរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែនបានអំពាវនាវ ឱ្យម៉ិកស៊ិកូក្នុងការចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រសិនបើគាត់ទៅបំពេញទស្សនកិច្ច នៅប្រទេសនេះសម្រាប់ពិធីឡើងកាន់តំណែង នៃមេដឹកនាំថ្មីរបស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា ប្រទេសនៅអាមេរិកខាងជើង នេះតាមសេចក្តីរាយការណ៍ បានប្រកាសអញ្ជើញលោក Putin ឱ្យចូលរួមពិធីក្នុងខែតុលាផងដែរ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC បានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ី នៅឆ្នាំ២០២៣ម្តងហើយ ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែនខណៈដែល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បន្ថែមលើការផ្លាស់ប្តូរ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារក្នុងស្រុកទាំង៨ នឹងជួយសម្រួលដល់ពលករ និងសិក្ខាកាមដែលត្រូវទៅធ្វើការ នៅបរទេសឲ្យទទួលបានទំហំឥណទានដ៏សមស្រប ជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ ពោលត្រឹមអត្រា៨.៥%ក្នុង១ឆ្នាំ ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្រោយពីបញ្ចប់ការផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងធនាគារទាំង៨ នាថ្ងៃ៩...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបង្ហាញការជឿជាក់ថា បេសកកម្មរបស់លោក វ៉ាង វិនពីង នឹងជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ រឹងមាំ និងមានលទ្ធផលដល់ប្រទេសទាំង២ច្រើនថែមទៀត ។ ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃ៩...
ខេត្តបាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នាព្រឹកថ្ងៃទី៩ សីហា បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និងលើកទី២០ នៅកម្ពុជា នៅទីរួមខេត្តបាត់ដំបង ក្រោមប្រធានបទ “ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណី ជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត” ដែលមានការចូលរួមពីកងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស...
ភ្នំពេញ៖ តបតាមសំណើរបស់រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ព្រមទាំងទទួលបានសិទ្ធិប្រទាន ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៨ សីហា បានអញ្ជើញចូលរួម និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាMOU រវាងក្រសួងសុខាភិបាលទាំង២ប្រទេស ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ជាមួយលោក ប៊ូឌី សាឌីគីន (HE...
ភ្នំពេញ ៖ ក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត Chery Holding Group Co., Ltd. របស់ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យមួយចំនួន នៅកម្ពុជាពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៩ សីហានេះ បានអនុញ្ញាតឲ្យលោក Xu Hui...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារក្នុងស្រុកទាំង៨ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព ។ ពិធីនេះផ្លាស់ប្តូរអនុស្សារណៈនេះ ធ្វើឡើងក្រោយកិច្ចប្រជុំរវាងម្តេចធិបតី ជាមួយតំណាងធនាគារទាំង៨គំរូ និងក្រសួងការងារ ។ ធនាគារទាំង៨នោះរួមមាន៖ ១-...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីយប់ថ្ងៃ៨ សីហា បានដឹកនាំមន្ត្រីអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំង និងជាច្រើនម៉ោងដែលបានធ្វើឲ្យ តំបន់មួយចំនួនទទួលរងការលិចលង់។ ក្នុងសកម្មភាពចុះចុះពិនិត្យស្ថានភាពទឹកភ្លៀង នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំង លោក ឃួង ស្រេង បានណែនាំក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ...