បរទេស៖ ឥណ្ឌាគឺជាអ្នកគាំទ្រអន្តរជាតិ ដ៏គួរឱ្យទុកចិត្តបំផុតរបស់លោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្រ្តីរបស់ ប្រទេសបង់ក្លាដែសអស់រយៈពេល ជាច្រើនទសវត្សរ៍ ដោយឥណ្ឌាបានផ្តល់ការជ្រកកោន ឱ្យលោកស្រីក្នុងនាមជាអ្នកនិរទេសខ្លួន និងគាំទ្ររដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina ជាយូរមកហើយ បន្ទាប់ពីប្រជាជនបង់ក្លាដែសចាប់ផ្តើម ប្រឆាំងនឹងអំពើឃោរឃៅរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន FINANCIAL TIMES ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤...
ហ្សាការតា៖ កាលពីថ្ងៃពុធ នាវាដឹកប្រេង១គ្រឿង ដឹកប្រេងនៅជិតកោះរមណីយដ្ឋាន បាលី របស់ប្រទេសឥណ្ឌូនេស៊ី បានឆាបឆេះ ដោយបានបណ្តាលឲ្យស្លាប់ សមាជិកនាវិកចំនួន៥នាក់ និង១៥នាក់ផ្សេងទៀតបានរងរបួស ។ ប៉ូលិស Karangasem នៃកោះបាលី បានឲ្យដឹងថា នាវាដឹកប្រេងនោះកំពុងបើកបរនៅជិតកោះ Tepekong ក្នុងដែនទឹក Candidasa ហើយឆ្ពោះទៅកាន់ Badas Sumbawa...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ថា ហាងលក់សំលៀកបំពាក់ម៉ាក Hugo Boss នឹងបើកឡើងវិញនៅក្នុងប្រទេសរុស្ស៊ី ក្នុងខែនេះឬក្នុងខែកញ្ញាបន្ទាប់ពីការ លក់ក្រុមហ៊ុនរបស់ពួកគេទៅឲ្យ ក្រុមហ៊ុនអ្នកលក់រាយ Stockmann ។ ប្រភពដដែលបានសរសេរតៀតថា ម៉ាកយីហោលោកខាងលិចផ្សេងទៀត ក៏កំពុងពង្រីកពាណិជ្ជសញ្ញារបស់ពួកគេ នៅក្នុងប្រទេសរុស្សីវិញផងដែរ ដោយសង្ឃឹមថានឹងត្រលប់មកការ ជួញដូរវិញក្នុងពេលឆាប់ៗនេះ។ យីហោHugo Boss បានចូលរួមក្នុងបញ្ជីនៃម៉ាកអាជីវកម្មសំខាន់ៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយថាសហរដ្ឋអាមេរិក មានបំណងទទួលបានព័ត៌មានបន្ថែម ពីទីក្រុងគៀវអំពីការវាយប្រហារ របស់អ៊ុយក្រែនលើតំបន់ Kursk របស់រុស្ស៊ី។ ទាហានអ៊ុយក្រែនប្រហែល ១,០០០ នាក់ដែលគាំទ្រដោយពាសដែក បានបើកការវាយប្រហារឆ្លងព្រំដែន កាលពីព្រឹកថ្ងៃអង្គារ ដោយបានបាញ់ផ្លោងចូលក្នុងទីក្រុង Sudzhaហើយភ្លាមៗរដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើការចោទប្រកាន់ទៅលើអ៊ុយក្រេនថា បានកំណត់គោលដៅជនស៊ីវិល ដោយមិនរើសមុខឡើយនៅទីនោះ។...
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលទាំងស្រទាប់យុវវ័យ និងអ្នកផលិតមាតិកាវីដេអូ លើប្រព័ន្ធបណ្តាញសង្គម ជាមួយនឹងកម្មវិធីប្រកួតទេពកោសល្យ អ្នកផលិតមាតិកាវីដេអូដំបូងបំផុតនៅកម្ពុជា «metfone STARS» ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅសាលអ៊ីអនម៉លជាន់ទី៣ នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធីដែលមានការចូលរួមយ៉ាងច្រើនកុះករ ស្រែកហ៊ោ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាត ដោយមានលោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, អនុប្រធាន ២រូប ព្រមទាំងសមាជិកមួយចំនួនទៀត។ គណៈកម្មការនេះ មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនអាចក្លាយជាប្រទេសអ្នកមានបាននោះទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាពជំនាញដែលពុំអាច ប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នាថ្ងៃ៨ សីហា សម្ដេចធិបតីបានថ្លែងថា...
បរទេស៖ ប្រទេសអឺរ៉ុបមួយចំនួន បានណែនាំពលរដ្ឋរបស់ពួកគេឱ្យ ចាកចេញពីប្រទេសលីបង់ហើយជៀសវាង ការធ្វើដំណើរទៅកាន់ប្រទេសនេះចំពេល មានភាពតានតឹងក្នុងតំបន់កើនឡើង។ ក្រសួងបារាំងទទួលបន្ទុកអឺរ៉ុប និងការបរទេសបានឲ្យដឹងថា នៅក្នុងបរិបទសន្តិសុខដែលមានការប្រែប្រួលខ្លាំង យើងទាញចំណាប់អារម្មណ៍របស់ជនជាតិបារាំង ជាពិសេសអ្នកដែលឆ្លងកាត់ អំពីការពិតដែលថាជើងហោះហើរពាណិជ្ជកម្ម ដោយផ្ទាល់ជាមួយនឹងការឈប់ ទៅកាន់ប្រទេសបារាំងនៅតែមាន ហើយយើងសូមអញ្ជើញពួកគេឱ្យរៀបចំខ្លួន ឥឡូវនេះដើម្បីចាកចេញពីប្រទេសលីបង់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុនអាកាសចរណ៍ Air France និង Transavia...
ញូវយ៉ក៖ មន្ត្រីបោះឆ្នោតកំពូលមកពីរដ្ឋចំនួន ៥ របស់សហរដ្ឋអាមេរិក បានជំរុញឱ្យលោក Elon Musk ដែលជាមហាសេដ្ឋីនៃវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ឱ្យដោះស្រាយជាបន្ទាន់នូវ កម្មវិធីជជែកកំសាន្តសិប្បនិម្មិត (AI) នៅលើវេទិកាដោយបន្ទោសថាវារីករាលដាល ព័ត៌មានមិនបិតនៃការបោះឆ្នោត។ នៅក្នុងលិខិតដែលបានផ្ញើកាលពីថ្ងៃចន្ទ រដ្ឋលេខាធិការមកពីរដ្ឋ Michigan, Minnesota, New Mexico, Pennsylvania...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើទីតាំងការពារក្នុងតំបន់ Kursk របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅក្នុងបណ្តាញ Telegram របស់ខ្លួន ក្រសួងការពារជាតិបានឲ្យដឹងថា ទាហានរហូតដល់ ៣០០នាក់ មកពីកងពលតូចមេកានិចទី២២ របស់អ៊ុយក្រែន ដែលគាំទ្រដោយរថក្រោះ ១១គ្រឿង និងរថពាសដែកជាង ២០គ្រឿង បានវាយប្រហារទីតាំងការពារព្រំដែនរុស្ស៊ី...