ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល និងក្រសួងផែនការបានរួមគ្នាចេញប្រកាស ស្តីពី ការពង្រីកវិសាលភាព មូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ការថែទាំសុខភាព ៕
ភ្នំពេញ ៖ តាមរយៈសេចក្ដីថ្លែងសារព័ត៌មានរួមរវាងភាគីពាក់ព័ន្ធ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សសត្វផ្សោតទឹកសាប ក្នុងប្រទេស។ ការប្តេជ្ញានេះ បន្ទាប់ពីកម្ពុជាបានចូលរួមកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេសកូឡំបី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនោះក៏បានបង្ហាញវិដេអូបទចម្រៀង «ផ្សោតដួងចិត្ត»...
ភ្នំពេញ៖ លោកស្រី ចាយ ចន្ទរ៉ានី ឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ភរិយារបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រគេនរថយន្តមួយគ្រឿងជូនព្រះចៅអធិការវត្តជ្រោះតូច ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់...
យេរ៉ូសាឡឹម៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបន្តវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានបន្តបាញ់រ៉ុក្កែតទៅ លើអ៊ីស្រាអែលនៅថ្ងៃសៅរ៍ទី១៥ នៃជម្លោះប្រដាប់អាវុធ ដែលកំពុងបន្ត។ នៅថ្ងៃនោះ ឡានដឹកទំនិញចំនួន ២០គ្រឿងដែលផ្ទុកដោយជំនួយមនុស្សធម៌ បានចូលតំបន់ហ្គាហ្សា តាមរយៈច្រក Rafah ដែលជាច្រកឆ្លងកាត់ព្រំដែន តែមួយគត់រវាងតំបន់ឆ្នេរ ដែលត្រូវបានឡោមព័ទ្ធ និងប្រទេសអេហ្ស៊ីប បន្ទាប់ពីមានការបិទផ្លូវអស់រយៈពេលពីរសប្តាហ៍។ រថយន្តដឹកទំនិញទាំងនោះត្រូវបាន ផ្ទុកដោយជំនួយផ្នែកវេជ្ជសាស្រ្ត...
ឡុងដ៍៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ គេឃើញមានមនុស្សប្រមាណ១០០.០០០នាក់ បានចូលរួមធ្វើបាតុកម្មគាំទ្រដល់ប៉ាឡេស្ទីន នៅចំកណ្តាលទីក្រុងឡុងដ៍ ដោយដើរដង្ហែរឆ្លងកាត់ រដ្ឋធានីរបស់ចក្រភពអង់គ្លេស ដើម្បីទាមទារឲ្យមានបទឈប់បាញ់ ជាបន្ទាន់នៅតំបន់ហ្គាហ្សា ក្រោយពីការវាយប្រហាររបស់ ពួកហាម៉ាសមកលើអ៊ីស្រាអ៊ែល កាលពី២សប្តាហ៍មុននោះ ។ ក្រុមបាតុករទាំងនោះបានស្រែកថា “ប៉ាឡេស្ទីនសេរី” ដោយកាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលផ្លោងដែលបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថា (ATACMS) ដោយបានលើកឡើងថា ការវាយប្រហារណាមួយលើប្រទេសរុស្ស៊ី ជាមួយពួកគេនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែង សន្តិភាពតែប៉ុណ្ណោះ ។ គួររំលឹកថា កាលពីថ្ងៃអង្គារ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធមីស៊ីល...
ខាធូម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា ក្រុមអង្គការសិទ្ធិមនុស្សស៊ូដង់ កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា មានមនុស្សចំនួន ៧១៥នាក់ បានបាត់ខ្លួនដោយគេបង្ខំនៅក្នុងអំឡុងពេល មានជម្លោះដែលកំពុងបន្តកើតឡើង រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅថា (RSF) ។ ក្រុមអង្គការសិទ្ធិមនុស្សនៅស៊ូដង់ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា “ជនស៊ីវិលចំនួន៧១៥នាក់...
ភ្នំពេញ៖ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលជាសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារ ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេ ខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះ មានសរុបប្រមាណជាង ១លានតោនឯណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុនកន្លងមក។ កិច្ចប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុន ក្នុងការព្យាយាមបង្ហូរសារធាតុវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រ ក៏ព្រោះថាស៊ីទែនស្តុកទឹកសំណល់នឹងពេញ នៅដើមឆ្នាំ២០២៤...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ រយៈពេល៣ថ្ងៃទៀត ដោយសារតែព្យុះត្រូពិក។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលកំពុងមាន នៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងនឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៦៥០រៀល ក្នុង១លីត្រ៕