នៅថ្ងៃទី ៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី “កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” និងជាសកម្មភាពនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជននៃ “ឆ្នាំដៃគូចិន-អាហ្ស៊ីប” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើដោយជោគជ័យនៅទីក្រុងគែរ ប្រទេសអាហ្ស៊ីប ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន...
នៅថ្ងៃទី៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានជួបពិភាក្សាការងារជាមួយលោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់ យ៉ាងស៊ីជម្រៅអំពីវិស័យដូចជាវប្បធម៌ កីឡានិងកិច្ចសហប្រតិបត្តិការ ផ្នែកប្រព័ន្ធសារព័ត៌មានជាដើម...
ភ្នំពេញ៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបតំណាង នាយកដ្ឋានសន្តិសុខសាធារណៈខេត្តហ៊ូប៉េ ប្រទេសចិន ដើម្បីសម្របសម្រួលបញ្ជូនស្ត្រីខ្មែរ១រូប ដែលចូលប្រទេសចិន និងស្នាក់នៅហួសសុពលភាពទិដ្ឋាការ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការនាថ្ងៃទី៣១ កក្កដានេះ លោកអគ្គកុងស៊ុល...
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី រយៈពេលបីឆ្នាំរវាងក្រុមហ៊ុន វៀតធេល ខេមបូឌា (Metfone) និងក្រុមហ៊ុនស្យាមគូបូតា (Siam Kubota) ដែលជាការកត់សម្គាល់លើទំព័រថ្មី នៃភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ។ ការកសាងទំនាក់ទំនងដែលមានស្រាប់ និងបំណងប្រាថ្នាទៅវិញទៅមក សម្រាប់ការអភិវឌ្ឍន៍បន្ត មិត្តហ្វូន និងគូបូតា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង...
បរទេស៖ ប្រធានហាងបាននិយាយថា អន្ទង់អាំង ដែលជាអាហារឆ្ងាញ់រដូវក្តៅ ដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន គឺនៅពីក្រោយឧប្បត្តិហេតុពុលអាហារ នៅក្នុងហាងលក់ទំនិញដែលបាន បណ្តាលឱ្យមនុស្សជាង ១៤០នាក់ឈឺ និងម្នាក់បានស្លាប់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា Shinji Kaneko នៃហាង Keikyu Department...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើង របស់ពួកគេអំពីស្ថានភាព នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដែលប្រទេសចិន បានអះអាងកាន់តែខ្លាំងឡើង ខណៈដែលពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការរក្សានូវ បទបញ្ជាដែនសមុទ្រដែលផ្អែកលើច្បាប់ នៅឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីនៃក្រុម Quad បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួម ក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង...
នៅរដូវវស្សាកម្ពុជាងាយប្រឈមមុខនឹងទឹកជំនន់ ដែលជាហេតុបណ្ដាលឱ្យ ប្រជាពលរដ្ឋអាចប្រឈមមុខខ្ពស់ នឹងជំងឺឆ្លងជាច្រើនដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន រាករូសជាដើម។ ទាក់ទងករណីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលពន្យល់ថា ការទទួលទានទឹកមានសុវត្ថិភាព (ទឹកឆ្អិន) និងអនាម័យត្រឹមត្រូវ ជាមធ្យោបាយដ៏ល្អដើម្បីការពារ ការប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗ។ តើមានជំងឺឆ្លងអ្វីដែលលោកអ្នកអាចប្រឈមមុខ ពេលមានទឹកជំនន់ក្នុងរដូវវស្សា?ទឹកជំនន់អាចបណ្ដាលឱ្យ អ្នកប្រឈមមុខនឹងជំងឺឆ្លងមួយចំនួនដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន រាករូស...
ភ្នំពេញ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ក្រុមការងាររុករក និងសង្គ្រោះ មិនទាន់អាចបញ្ជូនសាកសព អាកាសយានិកទាំង២រូប តាមឧទ្ធម្ភាគចក្រ មកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំង។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣០ កក្កដាបានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកនេះ ក្រុមការងាររុករករបស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង...
បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ និងវីដេអូពីកន្លែងកើតហេតុបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានក្រឡាប់ធ្លាក់ចេញពីផ្លូវបន្ទាប់ពី បានបុកជាមួយរថយន្តដឹកទំនិញ មួយគ្រឿងនៅក្នុងតំបន់ Volgograd ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្បាលរថភ្លើងដឹកអ្នកដំណើរចំនួន ២០ទូ បានកំពុងធ្វើដំណើរពីទីក្រុង Kazan នៃសាធារណរដ្ឋ Tatarstan របស់ប្រទេសរុស្ស៊ីទៅកាន់ស្ថានីយ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Nicolas Maduro បានឈ្នះការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសវេណេស៊ុយអេឡា ហើយភ្លាមៗមេដឹកនាំរុស្ស៊ីនិងចិនបានអបអរសាទរប្រមុខរដ្ឋរូបនេះក្នុងការ ទទួលបានការដឹកនាំអាណត្តិទីបីរបស់ខ្លួន។ ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាCNEលោក Elvis Amoroso បានប្រកាសភ្លាមៗបន្ទាប់ពី ពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអាទិត្យថា ជាមួយនឹងសម្លេងឆ្នោតគាំទ្រដល់ទៅ ៨០ភាគរយ នៃសន្លឹកឆ្នោតត្រូវបានរាប់ លោក Maduro ទទួលបានសម្លេងឆ្នោតច្រើនជាង...