បរទេស៖ គណៈកម្មាធិការថវិការបស់សភាអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានឈានដល់ “ដំណាក់កាលមិនប្រាកដប្រជាមួយផ្សេងទៀត” ជាមួយនឹងបំណុលជាតិរបស់ខ្លួនលើសពីចំនួន ៣៥ ពាន់ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការមកពី ខាងគណបក្សសាធារណរដ្ឋលោក Jodey Arrington (R-TX) បានចាត់ទុកការអភិវឌ្ឍន៍នេះថាជា “ព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ” ដោយជំរុញឱ្យមានការទទួលខុសត្រូវផ្នែកសារពើពន្ធ...
ភ្នំពេញ ៖ នាយកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងមុននេះបន្តិចថា ក្រុមការងាររុករកបានរកឃើញ អាកាសយានិកម្នាក់ទៀតដែលបានបាត់ដាន ជាមួយឧទ្ធម្ភាចក្រធ្លាក់កាលពីជិត២០ថ្ងៃមុន ឈ្មោះ ស៊ុន ផល្លា នៅម្ងាយប្រមាណជាជាង២០០ម៉ែត្រ ។ ប៉ុន្តែលោកថា ជាការគួរឲ្យសោកស្តាយអាកាសយានិករូបនេះ បានស្លាប់បាត់បង់ជីវិត។ លោកបានគូសបញ្ជាក់ថា “រកឃើញនៅម៉ោងប្រមាណជា១០កន្លះ នៅក្រោមភ្នំ ហើយស្ថិតនៅចម្ងាយពីកន្លែងធ្លាក់ជាង២០០ម៉ែត្រ”។ បន្ទាប់ពីរកឃើញសាកសពអាកាសយានិកជាអ្នកបើកឧទ្ធម្ភាចក្រដែលបានធ្លាក់កាលពីថ្ងៃ១២...
ហ្វីលីពីន៖ ការធ្លាយកំពុបប្រេងចេញពី នាវាដឹកប្រេងនៅលើដែនសមុទ្រ ដែលបានលិចនៅឆ្នេរសមុទ្រ Manila Bay ប្រទេសហ្វីលីពីន បានទៅហូរអណ្តែតដល់ច្រាំង នៃភូមិនេសាទដែលនៅក្បែរនោះ ដោយបានគំរាមកំហែងដល់សុខភាព និងជីវភាពរស់នៅរបស់អ្នកនេសាទ ខណៈដែលកិច្ចខិតខំប្រឹងប្រែង បានចាប់ផ្តើមបូមប្រេងចេញ ។ នាវា MT Terra Nova កំពុងផ្ទុកប្រេងឥន្ធនៈឧស្សាហកម្ម ១,៥លានលីត្រ នៅគ្រាដែលវាបានលិច នៅក្នុងសមុទ្រពីឆ្នេរសមុទ្រ...
អង់ការ៉ា៖ ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យោធាតួកគីបានបង្ក្រាប ក្រុម “ភេរវករ” សរុបចំនួន១៦នាក់ នៅក្នុងប្រតិបត្តិការ នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងនៃប្រទេសស៊ីរី ។ ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងតួកគីបានសម្លាប់សមាជិក អស់ចំនួន១១នាក់ មកពីគណបក្សពលករឃឺដ ហៅកាត់ថា (PKK) ដែលមិនស្របច្បាប់នៅក្នុងតំបន់ Hakurk, Gara និង...
ភ្នំពេញ៖ កម្ពុជា-ចិន បានអបអរសាទរការបញ្ចប់គម្រោងលុបបំបាត់ ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង និង អបអរសាទរពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាលកម្ពុជា ស្តីពីគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ (២០២៤-២០២៦)។ កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ កក្កដា ដោយមានការអញ្ជើញចូលរួម ជាអធិបតីពីសំណាកលោកបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី...
តូក្យូ៖ អវត្ដមានរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅក្នុងវេទិកាតំបន់អាស៊ាន នៅប្រទេសឡាវ បានរារាំងដល់បំណងប្រាថ្នារបស់ជប៉ុន ក្នុងការត្រួសត្រាយផ្លូវ សម្រាប់ការដោះស្រាយបញ្ហាយូរអង្វែង នៃជនជាតិរបស់ខ្លួនដែលត្រូវបាន ចាប់ពង្រត់ដោយទីក្រុងព្យុងយ៉ាង ប៉ុន្តែទីក្រុងតូក្យូ អាចស្វែងរកវិធីដោះស្រាយបញ្ហា ដោយការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយអាស៊ីអាគ្នេយ៍។ ខណៈពេលដែលប្រទេសជប៉ុន បានប្រើប្រាស់កិច្ចប្រជុំទាក់ទងនឹង អាស៊ានជាញឹកញាប់ ព្រឹត្តិការណ៍ពហុភាគីមួយក្នុងចំណោម ព្រឹត្តិការណ៍ពហុភាគីមួយចំនួន ដែលបានចូលរួមដោយកូរ៉េខាងជើង ជាឱកាសមួយក្នុងការទំនាក់ទំនង ជាមួយអ្នកការទូតកំពូល របស់ខ្លួននាពេលកន្លងមក...
លើកនេះ បើមិនថ្មី…មិនប្លែក…មិនអស្ចារ្យ…មិនមែនសាមសុង នោះទេ! ដូចនេះ ត្រូវតាមឱ្យទាន់សម័យបច្ចេកវិទ្យាឆ្លាតវៃ AI…! ហើយថ្មីៗនេះ ក្រុមហ៊ុន សាមសុង បាន ប្រកាសបញ្ចេញផលិតផលថ្មីៗជាច្រើន ដែលបំពាក់ជាមួយមុខងារ AI មានដូចជា៖ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៏ និងម៉ាស៊ីនត្រជាក់ផងដែរ។ ជាក់ស្ដែងសាមសុង បានរៀបចំពិធីសម្ពោធ “ការរស់នៅតាមបែបយុគសម័យថ្មី ជាមួយសាមសុង...
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបញ្ចេញមតិរបស់បងប្អូនយើងមួយចំនួន តាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិសេស នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាព របស់ពួកគាត់ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ និងភាពសមហេតុផល និងការវិភាគបែបវិចារវិទ្យាសម្ភារៈនិយម និងវិចារវិទ្យាមនោនិយម។ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៩ ខែកក្កដា នេះ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់ អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គ ទួលត្រពាំងស្រស់បំព្រង ស្ថិតនៅឃុំគោគគង់លិច ស្រុកកញ្ចៀច ខេត្តព្រៃវែង ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ សហគមន៍នេះ មានសមាជិក៨៣គ្រួសារ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវៃង។ សហគមន៍បាភ្នំមានជ័យ គឺជាសហគមន៍ផលិតស្រូវពូជធំមួយនៅក្នុងស្រុកបាភ្នំដែលមានសមត្ថភាពផលិតស្រូវពូជ (សុទ្ធល្អ) បានប្រមាណ ៥០០ តោន ក្នុង១ឆ្នាំ...