បរទេស៖ ជនជាតិថៃពីរនាក់បានស្លាប់ ខណៈដែល ៨នាក់បានរងរបួស និង ១១នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទឹកដី ដែលកាន់កាប់ដោយអ៊ីស្រាអែល ខណៈដែលក្រុមហាម៉ាស់បានបើក ការវាយលុកលើគោលដៅហួស ពីតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋថៃ ដែលរស់នៅក្បែរតំបន់ជម្លោះ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអ៊ីស្រាអែល លោកស្រី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញឲ្យអនុវត្ត នូវយុទ្ធសាស្ត្រជាតិ ចំពោះអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយឈ្នះឈ្នះ រដ្ឋក៏ឈ្នះ អ្នក្រៅប្រព័ន្ធក៏ឈ្នះ “ជាតិយើងឈ្នះទាំងមូល” ។ ការលើកឡើងរបស់សម្តេចធិបតីនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាព្រឹកថ្ងៃ១០ តុលា...
តូក្យូ៖ ឧបករណ៍បំលែងអគ្គិសនី ថាមពលខ្ពស់ចំនួនពីរត្រូវបានប្រគល់ ជាផ្លូវការទៅប្រទេសអ៊ុយក្រែន មុនរដូវរងា ដែលជាជំនួយចុងក្រោយបំផុត ដែលផ្តល់ដោយប្រទេសជប៉ុន ដល់ប្រទេសដែលហែកហួរដោយសង្រ្គាម ដែលបានឃើញហេដ្ឋារចនាសម្ព័ន្ធថាមពល ត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី។ ពិធីសម្គាល់ការប្រគល់ម៉ាស៊ីន បំលែងស្វ័យប្រវត្តិតាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងនៅរោងចក្រថាមពលមួយ នៅកណ្តាលអ៊ុយក្រែន ដោយប្រទេសជប៉ុន បានប្តេជ្ញាថា នឹងជួយស្តារការផ្គត់ផ្គង់អគ្គិសនី របស់ប្រទេសអឺរ៉ុបខាងកើតឡើងវិញ ដើម្បីរក្សាកំដៅប្រជាជន។ ប្រភពពី UNDP...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់លើការ ចាប់ផ្តើមរបស់ប្រទេសជប៉ុន ជុំទីពីរនៃការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនបានចាប់ផ្តើមការបង្ហូរចេញ ទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាជុំទីពីរ ហើយគ្រោងនឹងបញ្ចេញទឹកចំនួន ៧,៨០០ តោនក្នុងរយៈពេល ១៧ថ្ងៃ។ ជាការឆ្លើយតប អ្នកនាំពាក្យចិនបានលើកឡើងថា ជំហររបស់ចិនលើការបណ្តេញចេញគឺស្រប និងច្បាស់លាស់។ យើងប្រឆាំងដាច់ខាត...
រ៉ូម៖ រយៈពេលជាង ៣ទស្សវត្សរ៍បន្ទាប់ពីខ្លួនបានបញ្ឈប់ ការផលិតថាមពលនុយក្លេអ៊ែរ រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី ឥឡូវនេះកំពុងពិចារណាការ វិលត្រឡប់ទៅកាន់ប្រភពថាមពល ដែលបណ្តាលមកពីការផ្គត់ផ្គង់ ថាមពលមិនច្បាស់លាស់។ នៅចុងខែកញ្ញា រដ្ឋាភិបាល បានដាក់ឱ្យដំណើរការជាផ្លូវការនូវវេទិកាជាតិ សម្រាប់ថាមពលនុយក្លេអ៊ែរប្រកបដោយនិរន្តរភាព ដែលត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវគោលការណ៍ណែនាំក្នុងរយៈពេល ៩ខែសម្រាប់ការវិលត្រឡប់ទៅរក ថាមពលនុយក្លេអ៊ែរ របស់ប្រទេសនាពេលអនាគត។ យោងតាមលោក Renato Gatto សាស្ត្រាចារ្យផ្នែកវិស្វកម្ម...
វ៉ាស៊ីនតោន៖ បុគ្គលិកពេទ្យ Kaiser Permanente ដែលជាអង្គការមិនរកប្រាក់ចំណេញ ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើកូដកម្មនៅព្រឹកថ្ងៃពុធ ដែលត្រូវបានគេរំពឹងថា នឹងឃើញសមាជិកសហជីពជាង ៧៥០០០ នាក់ដើរចេញពីមន្ទីរពេទ្យ និងការិយាល័យពេទ្យ បន្ទាប់ពីក្រុមហ៊ុន និងអ្នកចរចាការងារបរាជ័យក្នុងការ ដោះស្រាយវិវាទជុំវិញកម្រិតបុគ្គលិក។ CNBC បានរាយការណ៍ថា “សម្ព័ន្ធសហជីព Kaiser Permanente បានពិពណ៌នាអំពីការបញ្ឈប់ការងារថា ជាកូដកម្មដ៏ធំបំផុតរបស់បុគ្គលិកថែទាំសុខភាព...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សា នៅក្នុងរមណីយដ្ឋានអង្គរ។ ការចេញសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរានេះ បន្ទាប់ពីក្រសួងធនធានទឹកបានប្រកាសពី អាកាសធាតុនៅកម្ពុជាដែលកំពុង ទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន បង្កឲ្យមានភ្លៀងធ្លាក់ ជញ្ជ្រំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឲ្យដីជ្រាយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន...
គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសមួយចំនួន នៃសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានជួបប្រជុំគ្នានៅទីក្រុងគៀវ សម្រាប់កិច្ចប្រជុំលើកដំបូងរបស់ពួកគេ នៅខាងក្រៅប្លុកនេះ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅពេលបើកការជួបជុំក្រៅផ្លូវការថា “ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងបង្កើនល្បឿននៃការ ធ្វើសមាហរណកម្មអឺរ៉ុប របស់អ៊ុយក្រែន” ។ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា...
ទុយនីស៖ រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រទុយនេស៊ី លោក Moncef Boukthir បានឲ្យដឹងថា ការដោះស្រាយការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានវិធានការបង្ការជាច្រើន ក្នុងករណីមានគ្រោះមហន្តរាយ ទាក់ទងនឹងអាកាសធាតុ។ លោកបានថ្លែងសុន្ទរកថា នៅទីនេះក្នុងពិធីបើកសន្និសិទអារ៉ាប់-អាហ្រ្វិក ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយថា ការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាឧបករណ៍សំខាន់ក្នុងការ កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងការពារសង្គមពីផលប៉ះពាល់បំផ្លិចបំផ្លាញ របស់ពួកគេ។...
បរទេស៖ ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់បានបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ៣នាក់ និងបួននាក់ទៀតរងរបួស។ យោងតាមសារព័ត៍មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទូរទស្សន៍មួយរាយការណ៍ថា ជនរងគ្រោះម្នាក់ជាស្ត្រីម្នាក់ដែលត្រូវគេបាញ់ស្លាប់ នៅកន្លែងចតរថយន្ត ភ្លាមៗបន្ទាប់ពីនាងចុះពីរថយន្ត ដើម្បីចូលទៅក្នុងផ្សារទំនើប។...