គៀវ៖ ក្រុងកៀវកំពុងទាមទារឲ្យរុស្ស៊ី បង់ប្រាក់រាប់ពាន់លានដុល្លារជាសំណង សម្រាប់ការបំផ្លាញទំនប់ Nova Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។ លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់កាសែត Newsweek ថា ការបំផ្លិចបំផ្លាញទំនប់ដ៏សំខាន់ក្នុងសម័យសូវៀត នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា តម្រូវការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល នៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ក្រោមឥណទានសម្បទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេច ស...
ភ្នំពេញ៖ ក្នុងឱកាសណែនាំម្ចាស់បុរីទាំងអស់ឲ្យ ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឲ្យគ្រប់ម្ចាស់បុរីផ្អាករឹបអូសផ្ទះ ពីអ្នកគ្មានលទ្ធភាពបង់ ត្រូវហៅគ្នាមកនិយាយ ដោយរៀបចំឥណទានឡើងវិញ ចាប់តាំងពីវិនាទីដែលសម្តេចបានប្រកាសនាព្រឹកថ្ងៃ៩ មិថុនានេះ ។ ការប្រកាសរបស់សម្តេចតេជោនេះ គឺពិតជាដំណឹងដ៏ល្អបំផុតក្នុងពាក់កណ្តាលឆ្នាំ២០២៣នេះ សម្រាប់អ្នកទិញផ្ទះនៅតាមបុរី ដែលគ្មានលទ្ធភាពបង់បន្ត...
ម៉ូស្គូ៖ ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner PMC Group លោក Yevgeny Prigozhin បានប៉ាន់ស្មានថា ថ្នាក់ដឹកនាំរុស្ស៊ី អាចបើកការវាយប្រហារនុយក្លេអ៊ែរ លើទីប្រជុំជនមួយក្នុងតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន និងជាកន្លែងដែលកងកម្លាំងរុស្ស៊ី កំពុងជាប់គាំងក្នុងការប្រយុទ្ធ ជាមួយក្រុមបះបោររុស្ស៊ី ដែលគាំទ្រអ៊ុយក្រែន។ ការប្រេះឆារវាងទាហានស៊ីឈ្នួល Wagner និងក្រសួងការពារជាតិរុស្ស៊ី បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
ភ្នំពេញ៖ ដោយសារតែមើលឃើញមានវ័យជរា ហើយខ្លាចមានបញ្ហាសុខភាព ក្នុងពេលអម ដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងបេសកកម្ម នៅតាមបណ្តាខេត្តនានា សម្តេចបានស្នើសូមឲ្យសម្តេច ចៅហ្វាវាំងគង់ សំអុល ផ្អាកអមដំណើរសម្តេចទៀតទៅ ។ បើតាមសម្តេចតេជោ គឺសម្តេច គង់ សំអុល ក្នុងឆ្នាំនេះ មានជន្មាយុ៩០វស្សាហើយ ដូច្នេះក្នុងវ័យនេះ ចាស់ជរា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបានបណ្តេញចេញដូចអ្វីដែល មតិខ្លះលើកឡើងមុននោះទេ ប៉ុន្តែផ្ទុយទៅវិញថែមទាំង ជួយសម្រួលយកចិត្តទុកដាក់។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ៨ មិថុនា សម្តេចតេជោគូសបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរ ធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧ មិថុនា)...
បរទេស៖ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថា ប្រទេសរុស្សីគឺជាអ្នកស្ថិតនៅជួរមុខ ក្នុងការបះបោលប្រយុទ្ធប្រឆាំងទៅនឹង ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោកនៅពេលនេះ ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតអំឡុង ពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសតាជីគីស្ថាន និងត្រូវបានយកមកចេញផ្សាយដោយ RT លោក Lavrov បានបញ្ជាក់ទៀតថា៖ ក្រុមការទូតរបស់រុស្សី បានព្យាយាមចូលរួមជាមួយនឹង សកលលោកកាន់តែច្រើនឡើង ចាប់តាំងតែពីពេលដួលរលំ...
ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ចំពេលមានសន្ទុះនៃទំនាក់ទំនង នៅក្នុងតំបន់មជ្ឈិមបូព៌ា និងបញ្ហាជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមជៀសវាង ការដួលរលំទាំងស្រុងនៃឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់នេះ ខណៈដែលរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីតរយៈពេល៣ថ្ងៃ ដើម្បីពិភាក្សាអំពីសន្តិសុខ និងសេដ្ឋកិច្ច។ ដំណើររបស់លោក Blinken ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា...
ភ្នំពេញ៖ អបអរសាទរដល់កីឡាករ គង់ សិលា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាប៉ារ៉ាលើកទម្ងន់ វិញ្ញាសាទម្ងន់ក្រោម ១០៧គីឡូក្រាម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។ ទាំងមេដាយមួយគ្រឿងនេះទៀត ដូច្នេះកម្ពុជាបានទទួលមេដាយមាស ៧គ្រឿងហើយ ក្នុងចំណោមមេដាយសរុបទាំងអស់ ៤៤គ្រឿង គិតនៅព្រឹកនេះ ៕
នៅតំបន់អាមេរិកឡាទីន ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចិនបានក្លាយទៅជា បញ្ហាក្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលថ្មីៗកន្លងទៅនេះ រឿងដែលមានលក្ខណៈតំណាងគឺ លោក Sergio Tomás Massa រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អាហ្សង់ទីន បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសទាំងពីរចិននិងអាហ្សង់ទីន បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការស្តីពីការជំរុញកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយគ្នា ។ នេះគឺជាសមទ្ធផលមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីន បន្ទាប់ពីអាហ្សង់ទីនចូលរួមគំនិតផ្តួចផ្តើមស្តីពី...