ភ្នំពេញ៖ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ក្រោយពេលបានស្តាប់សារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន យើងខ្ញុំយល់កាន់តែច្បាស់ អំពីសារប្រយោជន៍ដ៏ធំធេង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបញ្ជាក់ថា អ៊ុយក្រែន កំពុងអនុវត្ត ប្រតិបត្តិការនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានសរសេរនៅលើ Telegram ថា “មេបញ្ជាការកងទ័ពលោក Oleksandr Syrsky បានរាយការណ៍អំពីសកម្មភាពការពាររបស់យើង...
មូស្គូ៖ ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបានការឆ្លើយតបដ៏សក្តិសមបំផុត ហើយភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការលើកឡើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ប្រតិបតិ្តការមួយតាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា “សត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏សក្តិសម ហើយគោលដៅទាំងអស់ ដែលប្រឈមមុខនឹងពួកយើងនឹងអាចសម្រេចបាន” ។ លោក ពូទីន...
ភ្នំពេញ៖ សម្ដេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ខឿនការពារព្រំដែនរបស់ប្រជាជន គឺមានកម្លាំងខ្លាំងជាងរបងបេតុង ជាច្រើនជាន់ទៅទៀត បន្ទាប់ពីមានពលរដ្ឋមួយចំនួន ស្នើរាជរដ្ឋាភិបាលធ្វើរបងតាមព្រំដែន។ ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងតាមរយៈសារសំឡេងពិសេស នៅថ្ងៃទី១២ សីហា ដើម្បីឆ្លើយតបបុគ្គលមួយពាក់ព័ន្ធ ទៅនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV)ដែលពួកគេបានស្នើឲ្យរាជរដ្ឋាភិបាល ធ្វើរបងការពារព្រំដែន។ ឆ្លើយតបករណីនេះសម្ដេចតេជោបានចោទសួរថា តើយើងគួរធ្វើរបងរបៀបយ៉ាងម៉េច...
បរទេស៖ ក្រុមហាម៉ាស់និយាយថា ទាហានរបស់ខ្លួនបានសម្លាប់ចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអែលម្នាក់ និងធ្វើឱ្យរបួសពីរនាក់ទៀត ខណៈសេតវិមានអាមេរិក បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល គឺអាចនឹងកើតមាន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ពួកសកម្មប្រយុទ្ធហាម៉ាស លោក Abu Obaida បានស្តីបន្ទោសការសម្លាប់នេះ ដោយឆ្មាំយាមចំណាប់ខ្មាំងលើ...
បរទេស៖ កងទ័ព Royal Navy បានបណ្តេញប្រធានក្រុមនាវាមុជទឹកម្នាក់ ដែលធ្លាប់ជួបជាមួយរាជវង្ស ដែលត្រូវបានចោទប្រកាន់ថា កាពីទែនរូបនោះបានផ្ញើវីដេអូវាយតម្លៃ X ទៅកាន់នាវិកវ័យក្មេងម្នាក់ ដែលគាត់មានទំនាក់ទំនងមិនសមរម្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន The Sun ថា កាពីទែនដែលមិនបញ្ចេញឈ្មោះរូបនេះ ជាអ្នកបញ្ជានាវាមុជទឹកប្រភេទ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទាហានអ៊ុយក្រែនម្នាក់ដែល ត្រូវបានចាប់ខ្លួននៅតំបន់ Kursk ចំពេលការវាយលុកឆ្លងព្រំដែន ដែលកំពុងបន្តរបស់ក្រុងគៀវ បានអះអាងថាទាហានស៊ីឈ្នួលបរទេសកំពុងប្រយុទ្ធ ដើម្បីអ៊ុយក្រែននៅលើទឹកដីរុស្ស៊ី។ វីដេអូនៃបទសម្ភាសន៍ជាមួយនឹង អ្នកជាប់ឃុំត្រូវបានបញ្ចេញ ដោយទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថា FSB កាលពីថ្ងៃចន្ទហើយ ទីភ្នាក់ងារនេះបានអះអាងថា បុរសដែលបានបង្ហាញក្នុងវីដេអូនោះត្រូវបានចាប់បាន ដោយមានជំនួយពីអ្នកស្រុកក្នុងតំបន់ Kursk ។ យោធាដែលជាជនជាតិអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានអំពាវនាវឱ្យអ្នកបើកយន្តហោះ លោកខាងលិចមកចូលរួម ប្រយុទ្ធដើម្បីសេរីភាពជាមួយនឹង យោធានៃប្រទេសអ៊ុយក្រែន រហូតដល់ទីក្រុងគៀវអាចបណ្តុះបណ្តាល អ្នកបើកយន្តហោះរបស់ខ្លួនបាន។ ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក បានចាប់ផ្តើមមកដល់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នមិនមានអ្នកបើកយន្តហោះ គ្រប់គ្រាន់ដើម្បីហោះហើរយន្តហោះ ទំនើបទាំងនោះនៅឡើយទេ។ លោក Graham...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រាល់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចនោះទេ ដរាបណាពួកគេនៅតែបន្តធ្វើការ វាយប្រហារមកលើប្រជាជនស៊ីវិល និងគំរាមកំហែងរោងចក្រ ថាមពលនុយក្លេអ៊ែរនោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ មន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទ លោក Putin បានលើកឡើងពីការលុកលុយ របស់អ៊ុយក្រែននាពេលថ្មីៗនេះ នៅក្នុងតំបន់ព្រំដែននៃទីក្រុង Kursk...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានផ្លាស់ប្តូរទស្សនៈ ស្តីពីការបន្តកិច្ចចរចា ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម រួមទាំងការលើកកម្ពស់ពហុភាគីនិយមក្នុងពិភពលោក និងការអភិវឌ្ឍន៍នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។...