បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានកត់សម្គាល់ទៅលើ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ប្រទេសម៉ុងហ្គោលី ហើយបានសម្តែងការសោកស្តាយ ដែលរដ្ឋាភិបាលនៅទីក្រុង Ulaanbaatar មិនបានឃុំខ្លួនមេដឹកនាំរូបនេះ តាមដីការបស់តុលាការឧក្រិដ្ឋកម្ម ICC។ លោក Putin បានចំណាយបំពេញទស្សនកិច្ច រយៈពេលពីរថ្ងៃនៅប្រទេសម៉ុងហ្គោលី ដោយចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគី និងប្រារព្ធខួបលើកទី៨៥ នៃជ័យជំនះនៃសង្គ្រាមលោកលើកទី ២...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្តួចផ្តើមការបោសសំអាត ជាក់ស្តែងនៃមន្ត្រីជាន់ខ្ពស់ ដោយបណ្តេញអនុប្រធានការិយាល័យ របស់គាត់កាលពីថ្ងៃអង្គារ និងទទួលយកលិខិតលាលែងពីរដ្ឋមន្ត្រីបីរូប ក៏ដូចជាឧបនាយករដ្ឋមន្ត្រី របស់ប្រទេសផងដែរ។ លោក Rostislav Shurma អនុប្រធានការិយាល័យរបស់ Zelensky ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ នេះបើយោងតាមក្រឹត្យដែលបានបង្ហោះ នៅលើគេហទំព័ររបស់ការិយាល័យប៉ុន្តែយ៉ាងណាក្តី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកគឺ នឹងខិតជិតខ្លាំងមែនទែន ហើយក្នុងការយល់ព្រមលើការដឹកជញ្ជូនមីស៊ីល រយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជាមានការព្រមានម្តងហើយម្តងទៀត ពីទីក្រុងមូស្គូក៏ដោយ។ សព្វាវុធដែលស្ថិតក្នុងផែនការជំនួយនោះគឺឮJoint Air-to-Surface Standoff Missiles (JASSM) ដែលជាអាវុធអាចបំពាក់ បាននៅលើយន្តហោះចម្បាំង F-16 ដែលរចនាដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយ អ្នកឧបត្ថម្ភលោកខាងលិច របស់ខ្លួននាពេលកន្លងមក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន...
ហ្សាការតា៖ នៅថ្ងៃអង្គារនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានយាងមកដល់ប្រទេសឥណ្ឌូណេស៊ី ដែលមានជនមូស្លីមភាគច្រើន ដើម្បីចាប់ផ្តើមដំណើរទស្សនៈកិច្ចចំនួន ៤ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងក្លាយជាដំណើរដ៏វែងបំផុត និងឆ្ងាយបំផុតរបស់សម្តេចសង្ឃប៉ាប ដែលមានព្រះជន្មាយុ៨៧ ព្រះវស្សាអង្គនេះ ។ មេដឹកនាំនៃអ្នកកាន់សាសនាកាតូលិកចំនួន ១,៣ពាន់លាននាក់ របស់ពិភពលោកបានទៅដល់ ទីក្រុងហ្សាការតា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលឧទ្ទិសដល់ទំនាក់ទំនងអន្តរសាសនា ហើយបន្ទាប់មកនឹងធ្វើដំណើរ ទៅកាន់ប្រទេសប៉ាពួញូហ្គីណេ...
ធនាគារ ABA មានមោទនភាព ចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០លានរៀល (ប្រមាណ ១០០,០០០ដុល្លារ) ជូនដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍ និងសន្តិសុខសុវត្ថិភាព នៅតាមបណ្ដាយព្រំដែនកម្ពុជា។ មូលនិធិដែលផ្ដួចផ្ដើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្ញើសាលិខិតរំលែកមរណទុក្ខជូនលោកស្រីឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ចំពោះការទទួលមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីអ្គារ គង់ សំអុល សមាជិករដ្ឋសភា,...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅខេត្តស្ទឹងត្រែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣...
បរទេស៖ អ្នកដំណើរចំនួន៤ នាក់ត្រូវបានបាញ់សម្លាប់ ពេលកំពុងដេកនៅលើរថភ្លើងក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក ។ ជនសង្ស័យត្រូវបានចាប់ខ្លួន ប៉ុន្តែគេមិនដឹងពីមូលហេតុ នៃការបាញ់ប្រហារនោះទេ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសនៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក...
បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជូនដំណឹងកាលពីថ្ងៃច័ន្ទ ចំពោះការកើនឡើងនៃកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលបានជំរុញឱ្យចំនួនសរុប នៃអ្នកដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសនេះ រហូតមកដល់ពេលនេះដល់ជាង ៤០០ នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខែសីហាតែមួយ គឺច្រើនជាងចំនួន ៤៥នាក់...
បរទេស៖ កំណកដុំប្រេងជាច្រើនបានរសាត់មកលើ ច្រាំងដោយសាររលកហើយ ដែលបានរាយប៉ាយតាមឆ្នេរ Nha Trang ដែលលាតសន្ធឹងប្រហែល ៣ គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អ្នកទេសចរ និងអ្នកធ្វើដំណើរតាមឆ្នេរ បានរកឃើញដុំប្រេងដែលនៅរាយប៉ាយ លាតសន្ធឹងរាប់សិបម៉ែត្រ...