ភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីរសៀលថ្ងៃ១៤ សីហា បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។ ការដាក់ឲ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជា ងាករក ទំនើបកម្ម បច្ចេកវិទ្យា ស៊ីវិល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន ។ នេះជាប្រសាសន៍លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ បើតាមការចេញផ្សាយ...
ភ្នំពេញ ៖ រថភ្លើងដឹកប្រេងមួយគ្រឿងបានបែកកង់ធ្លាក់ផ្លូវ គាំងទៅមុខមិនរួច នៅម្តុំខាងជើងផ្សារដំណាក់ចង្អើរ ខេត្តកែប ផ្អើលប្រជាពលរដ្ឋនាំគ្នាទៅកើបប្រេងព្រោងព្រាត ពេញវាលស្រែ ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។ នេះបើតាមហ្វេសប៊ុកឈ្មោះ Phou Sambo ៕
ភ្នំពេញ៖ លោក កើត រិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឲ្យលោកជីវ កេង អនុ ប្រធានតុលាការកំពូល ជាប្រធានស្ដីទីតុលាការកំពូល រហូតមានការតែងតាំង ប្រធានតុលាការកំពូលជាផ្លូវការ។ ការចាត់តាំងជាលិខិតផ្លូវការបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក្រោយពីលោក ឌិត មុន្ទី ជាប្រធានតុលាការកំពូល ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យលោកចូលនិវត្តន៍ ។ កាលពីថ្ងៃពីថ្ងៃ១១ សីហា ព្រះករុណាព្រះបាទ...
កណ្ដាល៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយពីសម្ដេច លាចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទៅជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ គឺមន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ នៅបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ដើម្បីរួបរួមគ្នាបម្រើដល់ប្រទេសជាតិ ឲ្យមានការចម្រើនបន្ថែមទៀត។ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី នៅបណ្ឌិត្យភានគរបាលកម្ពុជា នាថ្ងៃ១៤ សីហា សម្ដេច ស...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាលរបស់ ប្រទេសរុស្ស៊ីបានឲ្យដឹងថា ចំនួនអ្នករងរបួសនៅក្នុងការបំផ្ទុះ នៅឯរោងចក្រមួយកន្លែងនៅក្នុងទីក្រុង Sergiev Posad នៃតំបន់ម៉ូស្គូ កាលពីថ្ងៃពុធបានកើនឡើងដល់ ៨០នាក់ហើយ ដោយបានបូកបន្ថែមថា មនុស្សចំនួន១៥នាក់ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងតាមទិន្នន័យគឺមានមនុស្សចំនួន...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពនានាថា ប្រទេសអ៊ុយក្រែនបានបញ្ជូនរបាយការណ៍ដំបូងរបស់ខ្លួន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនស្តីពីការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងប្រទេសរុស្ស៊ី។ រុស្ស៊ីបានចោទទីក្រុងគៀវពី ការកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិលដោយ គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់ក្នុងប្រទេសជាង ១០០។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះម្នាក់ដែលបាន សម្ភាសដោយបណ្តាញព័ត៌មាន គឺថា ឯកសារដែលអ៊ុយក្រែន បានបញ្ជូនទៅមន្ទីរប៉ង់តាហ្គោនរួមមានទិន្នន័យអំពីចំនួនគ្រាប់ដែលបានបាញ់...
ស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀង ហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទិ១១ខែសីហា ឆ្នាំ២០២៣ បានបើកវេទិកាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីលើកឡើងអំពីការសំណូមពរ ក៏ដូចជាបញ្ហាកង្វល់ នានានៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរនិងមន្ត្រីជំនាញជួយដោះស្រាយ ឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។ អង្គវេទិកាសាធារណៈនេះ បានធ្វើឡើងនៅក្នុងវត្តដងទង់ ស្ថិតនៅក្នុងសង្កាត់បាទី ដែលមានការចូលរួមពីរអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន២សង្កាត់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិមួយកាលពីថ្ងៃពុធ ដែលនឹងរារាំងការវិនិយោគ បច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសចិន បើទោះបីជាទីក្រុងវ៉ាស៊ីនតោន បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានការចាប់អារម្មណ៍លើ “ការកាត់ផ្តាច់” ពីប្រទេសចិនក៏ដោយ។ ការដាក់ឱ្យប្រទេសចិនជា “ប្រទេសនៃក្តីបារម្ភ” បទបញ្ជានេះមានគោលបំណងកំណត់ការ វិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងបីប្រភេទនៃ បច្ចេកវិទ្យាសន្តិសុខជាតិ ដូចជា...
ភ្នំពេញ៖ មុនឈានដល់ការចូលប្រជុំ ក្នុងរដ្ឋសភាជាលើកដំបូង ក្នុងនីតិកាលទី៧នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីស្ថិតក្នុងដំណាក់កាលចាំផ្ទះ ដើម្បីរងចាំរាជរដ្ឋាភិបាលថ្មី ស្បថចូលកាន់តំណែងនោះ នាល្ងាចថ្ងៃ១០ សីហា បានយកពេលវេលាមកជួបសំណេះសំណាជាមួយសមាជិក-សមាជិកា ទាំងអាណត្តិចាស់និងអាណត្តិថ្មី ។ ដោយក្នុងជំនួបជិតផុតអាណត្តិរបស់សម្តេចនេះ គឺសម្តេចបានស្នើឲ្យសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាដែលមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសំបូរទៅដោយមនុស្សចាស់។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិ...
បរទេស៖ ប្រភពមួយបាននិយាយកាលពីថ្ងៃពុធថា គណបក្សភឿថៃ, គណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) និង គណបក្ស ប៉ាឡាំងប្រាឆារ៉ាត់ (PPRP) បានរួចផុតពីការរំពឹងទុក នៃការរំលាយដោយបង្ខំ ខណៈដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានច្រានចោលញត្តិចំនួនបីដែលស្វែងរក ឱ្យរំលាយគណបក្សទាំង៣នេះ ដោយចោទថាបានរំលោភច្បាប់។ យោងតាមសារព័ត៌មាន Bangkok Post...