ភ្នំពេញ ៖ ដោយសារតែមានការរិះគន់ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌបានធ្វើការបកស្រាយចំពោះករណី មិនអនុញ្ញាតឲ្យក្រុមអ្នកថតរូប និងអ្នកព័ត៌មានចូលរួមក្នុង ព្រឹត្តិការណ៍បើកសម្ពោធកីឡាស៊ីហ្គេម នាល្ងាចថ្ងៃ៥ ឧសភានេះ ។ ការបកស្រាយនេះ លោកផ្តោតជាសំខាន់ថា ដោយសារតែកន្លែងមានកំណត់។ “ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមជម្រាបជូនថា គឺដោយសារចំនួនអ្នកសារព័ត៌មានច្រើន និងកន្លែងមាន កំណត់ ទើបមិនអាចអនុញ្ញាតជូនអ្នកសារព័ត៌មាន...
ភ្នំពេញ៖ ក្នុងទសវត្ស (១០ឆ្នាំ) វិសាមញ្ញនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួនសរុប ១៧៥ចូលមកបោះទុនវិនិយោគ ដោយផ្តល់ឱកាសការងារជិត៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់សហគ្រាស ក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់ថ្មី។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការសហការគ្នារវាងក្រុមហ៊ុន HOdo group ក្រុមហ៊ុនWuxi Huatai Investment and Property Co....
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ម៉ៃឡូ(MILO)ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលី នៅថ្ងៃនេះប្រកាសជាផ្លូវការអំពី ការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ជា ស៊ីហ្គេម លើក ទី ៣២ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថាជា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ។ សម្រាប់ការឧបត្ថម្ភរបស់ម៉ៃឡូ (MILO) គឺរួម ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ជាភេសជ្ជៈ...
គៀវ៖ យន្តហោះដ្រូន កាំជ្រួច និងកាំភ្លើងធំឆ្លងព្រំដែន បានឈានចូលដំណាក់កាលកណ្តាល ក្នុងអំឡុងសប្តាហ៍ទី៦២ នៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលលើកទី៦៣ បានចាប់ផ្តើមជាមួយនឹងការ ចោទប្រកាន់យ៉ាងខ្លាំងពីទីក្រុងម៉ូស្គូ ថាអ៊ុយក្រែនបានប៉ុនប៉ងលើជីវិត របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ អ៊ុយក្រែន អាចនឹងកំណត់គោលដៅ ឃ្លាំងផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជាបុព្វហេតុដែលអាចកើតមាន ចំពោះការវាយលុកដែលគេរំពឹងទុក។ ទន្ទឹមនឹងនេះ រុស្ស៊ីបានវាយប្រហារយ៉ាងខ្លាំងទៅលើជនស៊ីវិលអ៊ុយក្រែន ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់។...
បរទេស៖ លោក Robert F. Kennedy Jr. កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សំដៅទៅលើវិមានក្រឹមឡាំង ដែលទីក្រុងម៉ូស្គូបានស្តីបន្ទោស ទៅលើទីក្រុងវ៉ាស៊ីនតោន។ លោក Robert F. Kennedy Jr មកពីគណបក្សប្រជាធិបតេយ្យដែលប្រជែង នឹងប្រធានាធិបតីលោក Joe Biden សម្រាប់ការតែងតាំងជាប្រធានាធិបតី ក៏បានរំលឹកប្រជាជនអាមេរិក...
“ថ្ងៃឈប់សម្រាកនៃទិវាពលកម្ម១ ឧសភា របស់ចិនបានបង្កើតសន្ទុះកំណើនទេសចរណ៍ ដែលពិបាករកទិញសំបុត្ររថភ្លើង ឬសំបុត្រយន្តហោះណាស់” “ការចំណាយលើការប្រើប្រាស់ របស់ចិនត្រូវបានបង្ហាញយ៉ាងខ្លាំងក្លា “សេដ្ឋកិច្ចរបស់ចិនកំពុងបង្កើនល្បឿន”។ល។ ក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្ម ១ឧសភា ដែលទើបបានកន្លងផុតទៅ ប្រព័ន្ធសារព័ត៌មានបរទេស បាននាំគ្នាចេញផ្សាយអត្ថបទ ដើម្បីផ្តោតការយកចិត្តទុកដាក់ ទៅលើសេដ្ឋកិច្ចរបស់ចិន ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសជាផ្លូវការបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ...
កំពង់ចាម៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ដ្រីរាជការ ក្រុមកីឡា សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើន ចូលរួមក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា នៅស្រុកជើងព្រៃ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ អង្គការសហប្រជាជាតិ បានស្តីបន្ទោសការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកថា បានបង្កផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានរបស់ប្រទេសអ៊ីរ៉ង់ ដែលប៉ះពាល់ដល់អាយុជីវិត និងសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់។ របាយការណ៍បានឲ្យដឹងថា លោក Amir Saeid Iravani បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres...
ភ្នំពេញ៖ លោក តុ វ៉ាន់ចាន់ ដែលគេដឹងថា ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។ នេះបើតាមលិខិតរបស់លោក តុ វ៉ាន់ចាន់ នាថ្ងៃ៥ ឧសភា ។...
វ៉ាស៊ីនតោន៖ ធនាគារកណ្តាលអាមេរិក បានអនុវត្តការដំឡើងអត្រាការប្រាក់លើកទី១០ ក្នុងរយៈពេលប្រហែលមួយឆ្នាំ ដោយបង្ហាញពីការផ្អាក ដែលអាចកើតមាននៅក្នុងវដ្តនៃការរឹតបន្តឹង ដ៏ខ្លាំងក្លារបស់ខ្លួនចំពេល អតិផរណានៅតែកើនឡើង ភាពចលាចលផ្នែកធនាគារ និងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើនឡើង។ នៅក្នុងការសម្រេចចិត្ត ដែលរំពឹងទុកយ៉ាងទូលំទូលាយ ធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់ ០,២៥ ភាគរយដោយនាំយកអត្រា មូលនិធិសហព័ន្ធទៅជួរគោលដៅថ្មីពី ៥ ទៅ ៥,២៥ភាគរយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីកាត់បន្ថយអតិផរណា...