ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការជឿជាក់ថា គោលដៅ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី អាចសម្រេចបាន នាពេលខាងមុខ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអនុញ្ញាតឲ្យលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបម្ដែងការគួរសម នាថ្ងៃ២៩ មេសា...
បរទេស៖ កញ្ចប់ជំនួយចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគៀវ ដែលត្រូវបានអនុម័តដោយសភាតែប៉ុណ្ណោះ បន្ទាប់ពីជម្លោះបក្សពួកជាងប្រាំមួយខែ អាចមិនសូវសំខាន់ បើប្រៀបធៀបទៅនឹងអ្វីដែល ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី មានក្នុងចិត្តសម្រាប់អ្នកមានគុណ ដ៏ធំបំផុតរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា...
បាងកក៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានអនុម័តការរុះរើសមាជិក គណៈរដ្ឋមន្ត្រីជាច្រើនរូបនៅក្នុងរដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីលោក ស្រេតថា ថាវីស៊ីន។ យោងតាមសារព័ត៍មានរបស់រដ្ឋាភិបាលថៃ អតីតប្រធានផ្សារហ៊ុនថៃលោក Pichai Chunhavajira ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដោយទទួលតួនាទីពីលោក ស្រេតថា។ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី លើកដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់លោក ស្រេតថា ចូលកាន់តំណែង សមាជិកថ្មីចំនួន ៦រូបត្រូវបានតែងតាំងក្នុងជួរ...
បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារ លើរថភ្លើងដឹកទំនិញដែលផ្ទុកសម្ភារៈយោធា ដែលផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ការវាយប្រហាររួមបញ្ចូលគ្នា ពាក់ព័ន្ធនឹងយន្តហោះ កាំជ្រួច និងកាំភ្លើងធំ។ ក្រសួងបានបន្ថែមថា៖ «រថភ្លើងដែលដឹកសព្វាវុធ...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញអមដំណើរគណៈប្រតិភូ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្នុងឱកាសចុះពិនិត្យពីវឌ្ឍនភាពថ្មីៗ នៃសមិទ្ធផលក្នុងខេត្តបាត់ដំបងនាពេលនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងអឺរ៉ុប នឹងមិនអាចបន្តទំនាក់ទំនង អតីតកាលរបស់ពួកគេឡើងវិញបាននោះទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន។ លោក Peskov បានឲ្យដឹងថា មានការខ្វះខាតនូវឆន្ទៈ ក្នុងការកសាងទំនាក់ទំនងបែបនេះ ជាពិសេសលើផ្នែករបស់រុស្ស៊ី ដោយលោកបានបន្ថែមថា ទីក្រុងម៉ូស្គូនឹងគិតគូរពី បទពិសោធន៍កន្លងមក នៅពេលបង្កើតទំនាក់ទំនង ថ្មីជាមួយបណ្តាប្រទេសអឺរ៉ុប។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អាជីវករ ជាពិសេសអ្នកលក់ដូរ គ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ជុំវិញផ្សារដើមគរចាស់ មកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរ ខិតខំរៀបចំជូន ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ស្ថិននៅខណ្ឌព្រែកព្នៅ និងបញ្ឈប់ ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ ។...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ អំពីការផ្ទុះបំពង់បង្ហូរប្រេង Nord Stream ខែកញ្ញា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វាមានរយៈពេលជាង ១៨ខែ ចាប់តាំងពីឧប្បត្តិហេតុបំពង់ប្ងហូរប្រេង Nord Stream ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា...
គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្ទុះត្រូវបានគេឮនៅ ក្នុងតំបន់ជាច្រើនរបស់អ៊ុយក្រែន កាលពីថ្ងៃសុក្រ ចំពេលមានការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី។ កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹង នៅលើបណ្ដាញទំនាក់ទំនង Telegram ថា រុស្ស៊ីបានបាញ់មីស៊ីលនាំផ្លូវ និងកាំជ្រួច Aeroballistic ទៅកាន់អ៊ុយក្រែន អំឡុងពេលវាយប្រហារតាមអាកាស។ ការវាយប្រហារក៏ធ្វើក្នុងពេលដំណាលគ្នា ដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា សហរដ្ឋអាមេរិកប្តេជ្ញាផ្គត់ផ្គង់ប្រទេសអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត ហើយថាដើម្បីធ្វើដូច្នេះទីក្រុងវ៉ាស៊ីនតោន នឹងត្រូវពឹងផ្អែកលើជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន។ លោក Austin បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅមន្ទីរបញ្ចកោណ ដែលត្រូវបានធ្វើឡើងស្ទើរតែស្របគ្នា ជាមួយនឹងការប្រកាសពីនាយកដ្ឋានថា សហរដ្ឋអាមេរិក កំពុងបញ្ជូនកញ្ចប់ជំនួយអាវុធថ្មីដល់អ៊ុយក្រែន ដែលមានតម្លៃ...