ភ្នំពេញ៖ តាមរយៈការថ្លែងសារជាពិសេសមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីនោះទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ៕
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ពីឡុត និងជាសហពីឡុតនៃយន្តហោះ ពន្លត់អគ្គីភ័យបានស្លាប់បាត់បង់ជីវិត ក្រោយពីយន្តហោះរបស់ពួកគេ បានធ្លាក់កាលពីថ្ងៃអង្គារ ខណៈកំពុងទប់ទល់នឹង ភ្លើងឆេះព្រៃនៅលើកោះ Evia របស់ប្រទេសក្រិច ។ យោងតាមសេចក្តីប្រកាសព័ត៌មាន តាមអ៊ីមែលបានឲ្យដឹងថា ជនរងគ្រោះ គឺជាមន្ត្រីកងទ័ពអាកាសក្រិច ២នាក់ដែលមានអាយុ២៧ និង៣៤ឆ្នាំ ហើយរយៈពេល៣ថ្ងៃនៃការកាន់ទុក្ខ...
បរទេស៖ យន្តហោះចម្បាំងរុស្ស៊ី ដែលកំពុងហោះហើរលើទឹកដីស៊ីរី ត្រូវបានចោទប្រកាន់ថា បានបាញ់ផ្លោងផ្កាភ្លើងទៅលើយន្តហោះ MQ-9 Reaper របស់អាមេរិក ដែលធ្វើឱ្យខូចខាតដល់ តួយន្តហោះគ្មានមនុស្សបើកនេះ នៅក្នុងឧបតិហេតុហោះប្រកៀកគ្នា ចុងក្រោយបំផុត ដែលត្រូវបានបរិហារដោយកងកម្លាំង កាន់កាប់ខុសច្បាប់របស់សហរដ្ឋអាមេរិកថា “មិនប្រុងប្រយ័ត្ន” និង “គ្មានវិជ្ជាជីវៈ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា...
ញូវយ៉ក៖ ក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន៧ សមាជិកអង្គការសហប្រជាជាតិផ្សេងទៀត និងសហភាពអឺរ៉ុប បានជំរុញទីក្រុងប៉េកាំង ឱ្យជួយបញ្ឈប់សកម្មភាពរបស់កូរ៉េខាងជើង ដែលមានគោលបំណងគេចចេញពី ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងដែនទឹករបស់ចិន។ ភាគីទាំងពីរបានឲ្យដឹងនៅក្នុង លិខិតមួយផ្ញើជូនឯកអគ្គរដ្ឋទូត អង្គការសហប្រជាជាតិ របស់ប្រទេសចិនលោក Zhang Jun ថាពួកគេមានការព្រួយបារម្ភ ទាក់ទងនឹងវត្តមានបន្តនៃនាវាដឹកប្រេង “ដែលប្រើប្រាស់ដែនទឹក របស់អ្នកនៅក្នុង Sansha Bay ជាទីជម្រក...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាលុបចោល ការហាមឃាត់ការនាំចេញអាវុធ ដែលផលិតរួមគ្នាជាមួយប្រទេសផ្សេងទៀត ដោយបើកផ្លូវសម្រាប់ការដឹកជញ្ជូន យន្តហោះចម្បាំងដែលកំពុង ត្រូវបានអភិវឌ្ឍជាមួយចក្រភពអង់គ្លេស និងអ៊ីតាលីទៅកាន់ប្រទេសដទៃទៀត។ ដើម្បីសម្រេចបានការលក់អាវុធបែបនេះ ក្រុមការងារនៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច និងដៃគូសម្ព័ន្ធយុវជនរបស់ខ្លួនគឺ Komeito គ្រោងនឹងចាប់ផ្តើមការ ពិភាក្សារបស់ពួកគេឡើងវិញ លើការបន្ធូរបន្ថយច្បាប់តឹងរឹងរបស់ប្រទេស សម្រាប់ការនាំចេញឧបករណ៍ការពារជាតិ នៅពាក់កណ្តាលខែសីហា ជំនួសឱ្យការធ្លាក់ចុះដូចដែលបានគ្រោងទុកដំបូង។ នៅព្រឹកថ្ងៃដដែល...
បរទេស៖ មូលនិធិថវិកាអន្តរជាតិហៅកាត់ថា IMF កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា កំណើនសេដ្ឋកិច្ចសកលនឹងអាច មានការធ្លាក់ចុះបន្តិចពី៣,៥ភាគរយ កាលពីឆ្នាំ២០២២ មកត្រឹមតែ៣ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះនិងឆ្នាំក្រោយ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួបានបង្ហាញអំពី ការព្យាករណ៍ទៀតថាដោយឡែកចិន នឹងបន្តរក្សាកំណើនដូចការព្យាករណ៍ លើកមុនប្រមាណជា៥,២ភាគរយ នៅក្នុងឆ្នាំ២០២៣ ហើយ៤,៥ភាគរយ នៅក្នុងឆ្នាំ២០២៤។ IMF នៅក្នុងការព្យាករណ៍ទុកចុងក្រោយនេះដែរ បានបានឲ្យដឹងទៀតថា ខណៈពេលដែលការព្យាករណ៍សម្រាប់ឆ្នាំ២០២៣...
បរទេស៖ សមាជិកព្រឹទ្ធសភាមិនជំទាស់នឹង ការពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ បន្ទាប់ពីការស្នើសុំរបស់ គណៈកម្មាធិការសភា ទៅកាន់តុលាការធម្មនុញ្ញ ឱ្យផ្អាកការបោះឆ្នោតនាយករដ្ឋមន្ត្រីជុំទីពីរ ដែលបានកំណត់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការសភាកំពុងសាកសួរ ជាឯកច្ឆ័ន្ទលើតុលាការអំពីធម្មនុញ្ញភាព នៃសមាជិកសភាដែលរារាំងមេដឹកនាំគណបក្ស Move Forward លោក Pita...
តូក្យូ៖ កូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ ចូលសមុទ្រនៅឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីល្ងាចថ្ងៃចន្ទ ខណៈភាពតានតឹងនៅតែមានខ្ពស់ ជុំវិញការធ្វើតេស្តអាវុធជាញឹកញាប់ របស់ក្រុងព្យុងយ៉ាង។ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា កាំជ្រួចទីមួយបានហោះបានចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ និងទីពីរប្រហែល ៤០០គីឡូម៉ែត្រ ដោយបន្ថែមថា មីស៊ីលទាំងពីរទំនងជា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងប្រហែល...
ប៉េកាំង៖ យោងតាមឯកសារផ្ទៃក្នុងបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យយោធារបស់ប្រទេស នៅចុងឆ្នាំ២០២០ ត្រៀមខ្លួន ដើម្បីទប់ទល់នឹងសង្រ្គាម ដែលអាចកើតមានចំពេល មានជម្លោះរវាងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិច ដោយបង្ហាញទស្សនៈរបស់លោកថា ការធ្លាក់ចុះដែលមិនអាចជៀសបាន នៃសហរដ្ឋអាមេរិក និងអឺរ៉ុបបានចាប់ផ្តើមហើយ។ លោក ស៊ី បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំបិទទ្វារ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចថា ប្រសិនបើជម្លោះក្នុងតំបន់កើតឡើង...