បាងកក៖ សេដ្ឋវិទូថៃបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្ទុះងើបឡើងវិញ នៅឆ្នាំ២០២៣ ហើយតួនាទីរបស់ចិន ជាកត្តាជំរុញដ៏សំខាន់ និងជាក់ស្តែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្វើឱ្យស៊ីជម្រៅនៃ កិច្ចសហប្រតិបត្តិការរវាងចិន និងថៃក្នុងវិស័យឧស្សាហកម្ម រួមចំណែកក្នុងការរក្សាសន្ទុះ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ និងជួយប្រទេសថៃកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយកត្តាមួយចំនួន ដូចជាការធ្លាក់ចុះនៃ កំណើនសេដ្ឋកិច្ចពិភពលោក នេះបើតាមលោកស្រី Kirida...
ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍រួមគ្នា និងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ នេះបើយោងតាមកាចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Zhang បានប្រាប់ការជជែកដេញដោលទូទៅនៃវេទិកា នយោបាយកម្រិតខ្ពស់ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទមុន និងបានបញ្ចប់កាលពីថ្ងៃពុធ ថា “យើងសហគមន៍អន្តរជាតិគួរតែ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយពង្រីកការហាមឃាត់ ពីមុនលើការនាំចូល និងនាំចេញវត្ថុធាតុដើម និងទំនិញមួយចំនួនរបស់រុស្ស៊ី រហូតដល់ឆ្នាំ២០២៥ នេះបើយោងតាមឯកសារ ដែលបានចេញផ្សាយនៅលើវិបផតថលព័ត៌មាន ផ្លូវច្បាប់របស់ប្រទេសនេះ។ ក្រឹត្យស្តីពីការអនុវត្ត “វិធានការសេដ្ឋកិច្ចពិសេស ក្នុងសកម្មភាពសេដ្ឋកិច្ចបរទេស ក្នុងគោលបំណងធានាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី” ត្រូវបានចុះហត្ថលេខាដំបូង ដោយប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី៨...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានថ្កោលទោសកិច្ចប្រជុំ នៃក្រុមប្រឹក្សានុយក្លេអ៊ែរ រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។ KCNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក Kang Sun Nam រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងថា “ជាពិសេស កងកម្លាំងអរិភាព បានបង្កការគំរាមកំហែងនុយក្លេអ៊ែរ ដែលមិនក្លែងបន្លំ និងដោយផ្ទាល់បំផុត ចំពោះកូរ៉េខាងជើង...
បរទេស៖ ក្រុម Hacker RaHDit របស់រុស្ស៊ីបានផ្សព្វផ្សាយ ទិន្នន័យរបស់បុគ្គលិក ១ ៧០០នាក់ នៃសេវាសន្តិសុខអ៊ុយក្រែន ក៏ដូចជាបុគ្គលិកយោធាចំនួន ២ ០០០ នាក់នៃកងទ័ពជើងទឹកអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុម Hacker បានប្រាប់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយកាលពីថ្ងៃពុធថា មនុស្សជិត ៣ ៨០០ នាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងពេល ភាពចលាចលរយៈពេលមួយសប្តាហ៍ ដែលបានកើតឡើងនៅក្នុងប្រទេសបារាំង បន្ទាប់ពីការបាញ់ប្រហាររបស់ប៉ូលីស បណ្តាលឲ្យស្លាប់ក្មេងជំទង់ នៅជិតទីក្រុងប៉ារីស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Darmanin...
បរទេស៖ ក្រុមបាតុករដែលគាំទ្រមេដឹកនាំគណបក្ស Move Forward (MFP) លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ បានផ្ទុះឡើងនៅកន្លែងជាច្រើន ក្នុងទីក្រុងបាងកកក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ទុះឡើងនេះបានកើតឡើងបន្ទាប់ពី...
ខាធូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ កងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រកាសថា មានមនុស្សចំនួន១៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារមួយ ដោយយន្តហោះគ្មានមនុស្សបើក ដែលបង្កឡើងដោយកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ថា (RSF) នៅក្នុងរដ្ឋធានី KHARTOUM ។ កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងជីវពលឧទ្ទាមបានកំណត់គោលដៅ លើពលរដ្ឋដែលបានប្រមូលផ្តុំ ដើម្បីស្វាគមន៍កងកម្លាំង របស់យើងនៅក្នុងតំបន់...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា យោធារុស្ស៊ីបានធ្វើការវាយប្រហារ ទៅលើទីតាំងរបស់អ៊ុយក្រែន ដែលប្រើសម្រាប់រៀបចំ ការវាយប្រហារភេរវកម្ម។ ការវាយប្រហារនេះត្រូវបាន ធ្វើឡើងនៅក្នុងការសងសឹកចំពោះការ វាយប្រហារកាលពីថ្ងៃចន្ទលើស្ពាន គ្រីមៀ ដែលបានឆក់យកជីវិតជនស៊ីវិល២នាក់ និងបណ្តាលឲ្យកុមារម្នាក់រងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ីនៅពេលយប់បានបើក...