បរទេស៖ រដ្ឋអាជ្ញានៅក្នុងប្រទេសវៀតណាម បានស្នើឱ្យកាត់បន្ថយការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេលមួយ ឬពីរឆ្នាំសម្រាប់ជនជាប់ចោទ ២២នាក់ នៅក្នុងការកាត់ក្តីលើក្រុមហ៊ុន Van Thinh Phat ដែលកំពុងដំណើរការ រួមទាំងប្តី និងក្មួយស្រីរបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា...
គៀវ៖ លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសមភាគីហ្វាំងឡង់ លោក Alexander Stubb បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ រវាងប្រទេសទាំង២។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានរយៈពេល១០ឆ្នាំ ដោយសន្យាហ្វាំងឡង់ ដើម្បីបន្តការគាំទ្រផ្នែកយោធា នយោបាយ និងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ ទីក្រុងគៀវស្របពេលមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះដែរ ប្រទេសហ្វាំងឡង់...
យេរ៉ូសាឡឹម៖ កាលពីថ្ងៃពុធ លោក Benny Gantz សមាជិកគណៈរដ្ឋមន្ត្រីសង្រ្គាមអ៊ីស្រាអ៊ែល បានអំពាវនាវឱ្យមានការបោះឆ្នោតជាតិក្នុងខែកញ្ញា ខណៈដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រឈមមុខនឹងសម្ពាធក្នុងប្រទេស និងក្រៅប្រទេសជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ។ លោក Gantz បានថ្លែងនៅក្នុងសន្និសីទទូរទស្សន៍មួយថា “យើងត្រូវតែយល់ព្រមលើកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតនៅក្នុងខែកញ្ញា ដើម្បីឆ្ពោះទៅរកការបញ្ចប់សង្រ្គាម១ឆ្នាំ ប្រសិនបើអ្នកនឹង” ។ “ធ្វើការកំណត់កាលបរិច្ឆេទបែបនេះនឹងអនុញ្ញាតឱ្យយើង...
តៃប៉ិ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់ និងជាង១.០០០នាក់បានរងរបួសកាលពីថ្ងៃពុធ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅកោះតៃវ៉ាន់ ដែលបានបំផ្លាញអគាររាប់សិបខ្នង និងបានជំរុញឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិ ដែលលាតសន្ធឹងទៅដល់ប្រទេសជប៉ុន និងហ្វីលីពីន ។ គ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រមុនម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) ដែលមានចំណុចកណ្តាល ១៨គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Hualien...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់យោធាអ៊ុយក្រែននៅជិតទីក្រុង Elabuga របស់រុស្ស៊ីកាលពីថ្ងៃអង្គារ បានធ្វើឱ្យសិស្សមកពីបរទេសចំនួន ប្រាំបីនាក់រងរបួសហើយអ្នកដែលរងគ្រោះដោយការ វាយប្រហារទាំងអស់កំពុងសិក្សា នៅមហាវិទ្យាល័យបច្ចេកទេស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។ សេវាសារព័ត៌មានរបស់ប្រធានាធិបតីនៃតំបន់ Tatarstan បានបញ្ជាក់ប្រាប់សារព័ត៌មានរុស្ស៊ី ជាច្រើនកាលពីថ្ងៃពុធថា អន្តេវាសិកដ្ឋានមហាវិទ្យាល័យនៅ Alabuga Polytech ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ទីក្រុង ត្រូវបានវាយប្រហារដោយ ដ្រូនរបស់កងម្លាំងអ៊ុយក្រែន។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ” ដែលធ្វើឡើងនៅអាគារ ដឺព្រេមៀសេនធ័រ សែនសុខ ៕
បរទេស៖ យោងតាមការដកស្រង់ដោយ RT ពីសារព័ត៌មានThe Guardian បានរាយការណ៍ថា អ៊ុយក្រែនមិនមានជម្រើសផ្សេង ក្រៅពីបើកការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី រួមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួន ដោយសារតែកងទ័ពរបស់ខ្លួនប្រឈមមុខនឹង ការលំបាកជាបន្តបន្ទាប់នៅលើសមរភូមិ។ មន្ត្រីមួយក្រុមដែលបានផ្តល់បទសំភាស ជាមួយកាសែតអង់គ្លេសបាននិយាយ ដោយចំៗអំពីស្ថានភាពយោធា ដ៏អស់សង្ឃឹមរបស់ក្រុងគៀវក្នុងនោះ ឧត្តមសេនីយឯក Dmitry Timkov បាននិយាយថាប្រទេសរបស់គាត់ គឺដូចជាអ្នកជំងឺដែលស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយរងចាំតែដង្ហើម...
បរទេស៖ តុលាការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងបើកសវនាការលើសំណុំរឿង ដែលស្ត្រីជនជាតិវៀតណាមម្នាក់ ដែលបានរត់ពន្ធមាសចំនួន ៦តោនពីកម្ពុជា ទៅប្រទេសវៀតណាមហើយលក់បាន ៣០០ គីឡូក្រាម ដោយជោគជ័យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការកំពូលប្រជាជនបានបញ្ចប់ការ ចោទប្រកាន់ពាក់ព័ន្ធនឹងមាសសរុបចំនួន ៦ តោនដែលមានតម្លៃ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋខ្មែរដែល ធ្វើការនៅក្រៅប្រទេស ហើយបាន ធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន ២៦,១៦៨ នាក់។ តាមសេចក្តីជូនដំណឹងស្តីពី ដំណើរវិលចូលប្រទេសរបស់ពលរដ្ឋ និងពលករកម្ពុជា នាថ្ងៃ៤ មេសា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសង្កេតឃើញថា...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលបង្ហាញការជឿជាក់លើ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដោយនឹងបន្ដដឹកនាំស្ថាប័នព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញជាតិ។ យោងតាមព្រះរាជសារផ្ញើជូនសម្តេចតេជោ ចូលរួមអបអរសាទរដែល សម្តេចត្រូវបានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្រាប់នីតិកាលទី៥...