ភ្នំពេញ៖ ថ្លែងនឹករលឹកដល់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងខ្មៅងងឹត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញដល់កូនខ្មែរជំនាន់ក្រោយថា ប្រវត្តិសាស្ត្រដែលល្អត្រូវតែខិតខំប្រឹងប្រែង ដើម្បីរៀនជោគជ័យ តែបើប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំពើជ្រុលនិយម និងការកាប់សម្លាប់ប្រជាពលរដ្ឋ ។ ក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារ អនុវត្តមុខងារសេសសល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ក្នុងគោលបំណងបង្កើនគុណតម្លៃ និងលើកកម្ពស់ការយល់ដឹងជា សាធារណៈអំពីការងារសង្គមកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល បានឲ្យដឹងថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស...
បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានវត្តមានចូលរួមរបស់ លោក អ៊ុំ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមាននៅក្នុងសុន្ទរកថារបស់លោកពីការិយាល័យ Oval នៅថ្ងៃអាទិត្យ ដោយជំរុញឱ្យប្រជាជនអាមេរិក ជៀសវាងពីអំពើហិង្សា។ ការអំពាវនាវនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគូប្រជែង ក្នុងការបោះឆ្នោតឡើងវិញរបស់លោក ដែលជាអតីតប្រធានាធិបតីគឺលោក ដូណាល់ ត្រាំ បានរួចផុតពីសេចក្តីស្លាប់យ៉ាងចង្អៀត នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារ មកលើលោកនៅឯការប្រមូលផ្តុំយុទ្ធនាការមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤...
កាប៊ុល៖ អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានរាយការណ៍មកថា មានមនុស្សយ៉ាងហោចណាស់ចំនួន ១៦០នាក់ បានស្លាប់ដោយសារជំងឺកញ្ជ្រឹល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គិតក្នុងរយៈពេល ៦ខែកន្លងមកនេះ ។ យោងតាមរបាយការណ៍ខាងនេះបានដាក់ថា មានមនុស្សចំនួន ៣៦.៦១៨នាក់ បានឆ្លងជំងឺកញ្ជ្រឹលនៅក្នុងអំឡុងឆ្នាំ នាពេលបច្ចុប្បន្ននេះ ហើយអ្នកស្លាប់មានចំនួន ១៦០នាក់ ត្រូវបានចុះក្នុងបញ្ជី ដែលក្នុងនោះចំនួន ៨១,១ភាគរយ...
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានឲ្យដឹងថា កម្ពុជា កំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងជាសកល ក្នុងការដោះស្រាយបញ្ហាប្រឈម និងគ្រោះថ្នាក់នានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.អ.ស។ ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ លើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ រៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងរៀបចំឆ្លើយតបផ្នែកយោធា ចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផែនការកាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០២៦ រួមទាំងប្រព័ន្ធមីស៊ីល SM-6...
បរទេស៖ អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារចំនួនប្រាំនាក់នៅក្នុងទីក្រុងរុស្ស៊ីមួយ នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន បានរងរបួស នៅពេលដែលយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅលើ ទីធ្លាដែលពួកគេកំពុងលេង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Shebekino...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានច្រានចោលការអះអាងរបស់មេដឹកនាំ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលថាទីក្រុងតេអេរ៉ង់ កំពុងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ ក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍ដែល ចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ដោយប្រតិកម្មទៅនឹងផ្នែក នៃសេចក្តីប្រកាសរួម ដែលបានចេញនៅចុងបញ្ចប់នៃ កិច្ចប្រជុំកំពូលនៃមេដឹកនាំរដ្ឋរបស់ អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។ អង្គការណាតូបានចោទប្រកាន់អ៊ីរ៉ង់ និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្ដាកោះ ឱ្យផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ដោយសារកត្តាអាកាសធាតុ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា “មានសម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង – ស្ថានភាពបែបនេះ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ...