ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា (GIZ Cambodia) បានប្រារព្ធពិធីអបអរសាទរអ្នកឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំលើកទីពីររបស់ខ្លួនក្នុងសប្តាហ៍នេះ។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាស ដល់និស្សិតសាកលវិទ្យាល័យក្នុងការអភិវឌ្ឍ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតប្រកបដោយនិរន្តរភាព ដែលក្រុមចំនួនបីទទួលបានជ័យជំនះ សម្រាប់គម្រោងឆ្នើមរបស់ពួកគេ ដែលគម្រោងទាំងនោះផ្តោតលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ ក្រុម «Eco-brew»...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការចាប់យក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)ត្រូវស្ថិតក្នុងដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម ព្រោះសាធារណជនទូទៅ បានសម្ដែងការភ័យខ្លាច និងការព្រួយបារម្ភ។ នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃ៧ មិថុនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានអត្ថប្រយោជន៍ជាអនេក ប៉ុន្តែបច្ចេកវិទ្យាត្រូវតែបម្រើនូវមុខងារ ឲ្យបានត្រឹមត្រូវសម្រាប់សង្គមជាតិ។ នាឱកាសអនុញ្ញាតឲ្យគណៈប្រតិភូ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដឹកនាំដោយ លោក Pengiran Dato Shamhary...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ស្ទើរតែគ្រប់ទីកន្លែង ក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម ទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន បញ្ញាសិប្បនិម្មិតនេះ ក៏បាននាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ។ នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅព្រឹកថ្ងៃ៧ មិថុនា សម្ដេចធិបតី...
បរទេស៖ ព្រឹត្តិការណ៍សោកនាដកម្មបច្ចុប្បន្ន កំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមជាមួយនឹងរដ្ឋប្រហារឆ្នាំ២០១៤ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅទីក្រុងគៀវ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយដោយសង្កត់ធ្ងន់ថា លោកខាងលិចគឺត្រូវបាន ស្តីបន្ទោសចំពោះជម្លោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីនបាននិយាយបែបនេះ ជាមួយប្រមុខទីភ្នាក់ងារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St...
យេរ៉ូសាឡឹម៖ របាយការណ៍ប្រចាំឆ្នាំមួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរច្នៃប្រឌិតអ៊ីស្រាអែល (IIA) បង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់របស់អ៊ីស្រាអែល ទោះបីជាប្រទេសនេះ កំពុងមានជម្លោះជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីបក៏ដោយ។ របាយការណ៍នេះបានបង្ហាញពីការកើនឡើង ២,៦ ភាគរយនៃការងារក្នុងវិស័យ បច្ចេកវិទ្យាខ្ពស់ក្នុងឆ្នាំ២០២៣ ជាមួយនឹងកម្លាំងការងារកើនឡើងដល់ ៣៩៦,០០០កន្លែង បន្ទាប់ពីការបន្ថែមបុគ្គលិកថ្មីចំនួន ១០,០០០នាក់កាលពីឆ្នាំមុន។ សូចនាករកំណើនវិជ្ជមានផ្សេងទៀត រួមមានការរួមចំណែកយ៉ាងសំខាន់ របស់វិស័យបច្ចេកវិទ្យាខ្ពស់ ចំពោះផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែល...
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក របស់ប្រទេសចិន លោក Li Guoying បានគូសបញ្ជាក់អំពីវិធានការសំខាន់ៗ ដើម្បីបង្កើនភាពទាន់ពេលវេលា និងភាពត្រឹមត្រូវនៃការងារតាមដាន និងការព្យាករណ៍ទឹកជំនន់របស់ប្រទេស។ លោករដ្ឋមន្ត្រីបានឲ្យដឹង នៅក្នុងសន្និសីទការងារមួយថា “អាទិភាពកំពូលពីរ គឺការកែលម្អការអនុវត្តឧបករណ៍ចាប់សញ្ញា និងតាមដានជលសាស្ត្រទំនើប និងការអភិវឌ្ឍគំរូគណិតវិទ្យាដើម្បី វិភាគទិន្នន័យដែលបានកត់ត្រា” ។ លោកបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងគួរតែផ្តោត លើការបង្កើតយន្តការតាមដាន និងព្យាករណ៍ទឹកជំនន់ដ៏ទូលំទូលាយ...
ប្រូម៉ូសិននេះមានយៈពេលមួយសប្តាហ៍ សម្រាប់ជើងហោះហើរវៀតណាម-អូស្ត្រាលី។ ភ្នំពេញ៖ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ ប្រទេសវៀតណាម ទៅកាន់ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី បានចុះចតនៅថ្ងៃនេះនៅអាកាសយានដ្ឋាន មែលប៊ន ហើយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយ ឯកឧត្តម Natalie Hutchins សមាជិកសភា Victorian រដ្ឋមន្ត្រីការងារ និងឧស្សាហ៍កម្ម រដ្ឋមន្ត្រីកិច្ចការនារី រដ្ឋមន្ត្រីសន្ធិសញ្ញា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានបដិសេធមិននិយាយ ពីរបៀបដែលប្រជាជាតិរបស់លោក នឹងការពារកោះតៃវ៉ាន់ពីយោធា របស់ទីក្រុងប៉េកាំង ប៉ុន្តែនឹងមិន បដិសេធទេថានឹងអាច ដាក់ពង្រាយទ័ពអាមេរិកនៅលើដីនៅលើកោះចិន ដែលគ្រប់គ្រងដោយខ្លួនឯងនេះនោះទេ។ កោះតៃវ៉ាន់ត្រូវបានគាំទ្រដោយរដ្ឋាភិបាល ជាបន្តបន្ទាប់នៅក្នុងទីក្រុងវ៉ាស៊ីនតោន សូម្បីតែបន្ទាប់ពីសហរដ្ឋអាមេរិក បានទទួលស្គាល់ជាផ្លូវការនូវ សាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៧៩ ក៏ដោយ។ កោះនេះគឺជាជម្រកចុងក្រោយ របស់កងកម្លាំងជាតិនិយមនៅក្នុង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Hakan Fidan រដ្ឋាភិបាលការបរទេសនៃ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកនឹងព្យាយាម ចូលរួមជាមួយក្រុម BRICS ហើយមានបំណងលើកបញ្ហានេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខនៃរដ្ឋមន្ត្រីការបរទេស នៃប្លុកសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈកំពុងបំពេញទស្សនកិច្ច រយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន លោក Fidan បានបញ្ជាក់ថា តួគីបានរង់ចាំជាយូរមកហើយ...