ហ្សឺណែវ៖ អ្នកជំនាញជាង ២០នាក់ និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃចន្ទ ឱ្យប្រទេសទាំងអស់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋឯករាជ្យ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ អ្នកជំនាញ និងអ្នករាយការណ៍ពិសេសបានសង្កត់ធ្ងន់ថា រដ្ឋទាំងអស់គួរតែធ្វើតាមគំរូ ដែលកំណត់ដោយរដ្ឋសមាជិក អង្គការសហប្រជាជាតិជាង ១៤០ប្រទេស ក្នុងការទទួលស្គាល់ប៉ាឡេស្ទីន ហើយពួកគេក៏បានជំរុញឱ្យ ប្រទេសនានាប្រើប្រាស់គ្រប់ មធ្យោបាយនយោបាយ និងការទូត...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះដោយបានបង្ហាញយន្តការ ៨ចំណុច ក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា។ យន្តការទាំង ៨ចំណុចនោះរួមមាន៖ទី១. រាជរដ្ឋាភិបាលបាន និងកំពុងបន្តចុះអនុស្សារណៈយោគយល់គ្នា ជាមួយប្រទេសទទួលពលករ ដើម្បីធានាការទទួលខុសត្រូវ និងកិច្ចការពារសិទ្ធិពលករធ្វើការនៅក្រៅប្រទេស។ ទី២. កិច្ចការមុនពេលចេញដំណើររបស់ពលករគឺ ការភ្ជាប់ប្រព័ន្ធទិន្នន័យតាមអនឡាញ (Online)...
គែរ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប កាតា ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការដោះស្រាយយ៉ាងម៉ត់ចត់ និងវិជ្ជមានជាមួយសំណើ របស់ប្រធានាធិបតីអាមេរិក ដែលនាំទៅរកកិច្ចព្រមព្រៀង ដែលធានាបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការផ្តល់ជំនួយគ្រប់គ្រាន់ ដល់តំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនិម្មិតមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ទាំង៥ បានឲ្យដឹងថាពួកគេបានពិភាក្សា អំពីការអភិវឌ្ឍន៍នៅក្នុងកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលដែលធ្វើឡើងដោយអេហ្ស៊ីប កាតា...
ហ្គាហ្សា៖ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីជំរុំ Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីប្រតិបត្តិការយោធាជិតបីសប្តាហ៍ លោក Mohammed Omran ដែលបានវិលត្រឡប់មកជំរុំវិញ នៅតែស្ថិតក្នុងភាពតក់ស្លុតដោយសារតែទំហំ និងអាំងតង់ស៊ីតេនៃការបំផ្លិចបំផ្លាញ នៅក្នុងសង្កាត់រស់នៅរបស់លោក។ លោក Omran បាននិយាយដោយសំឡេងដ៏រំជួលចិត្តថា “យើងគ្មានអ្វីនៅសល់នៅទីនេះទេ គ្មានផ្ទះ ដើមឈើ វិហារអ៊ីស្លាម និងសូម្បីតែសាលារៀនរបស់ ទីភ្នាក់ងារអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឲ្យប្រទេសជាតិមានមូលធនមនុស្ស គ្រប់គ្រាន់ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបម្រើសេវាសាធារណៈ។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យក្រចេះ នាថ្ងៃ៤ មិថុនា លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច ស្ថិតក្នុងក្រសែភ្នែក អ្នកតាមដានភូមិសាស្រ្តនយោបាយ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដាច់ដោយឡែកជាមួយមេដឹកនាំសំខាន់ៗកម្ពុជា ៣រូប គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun បានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនឆ្ពោះទៅរក “ការបង្រួបបង្រួមដោយសន្តិភាព” ជាមួយកោះតៃវ៉ាន់ត្រូវបានបំផ្លាញជាប់លាប់ដោយ “ក្រុមផ្តាច់ខ្លួន និងកងកម្លាំងខាងក្រៅ”។ រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ក៏បានព្រមានផងដែរថា នរណាម្នាក់ដែលប៉ុនប៉ងបំបែកតៃវ៉ាន់ ចេញពីប្រទេសចិន នឹងប្រឈមមុខនឹង “ការបំផ្លិចបំផ្លាញខ្លួនឯង”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ ខណៈដែលសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសកំពុងឈានចូលដល់ខែទីប្រាំបួនថា ទីក្រុងគៀវនឹងធ្វើការដើម្បី ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការបង្ហូរឈាមនៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទសន្តិសុខ Shangri-La Dialogue ប្រចាំឆ្នាំ...
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤មកនេះ កម្ពុជាទទួលបានចំណូលពី ការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋាន ប្រាសាទអង្គរវត្តចំនួន២២ ២០៦ ៨៩១លានដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើងជាង៣៨ភាគរយ ខណៈភ្ញៀវចូលទស្សនាមានចំនួន ៤៧២ ២៥៨នាក់ ។ ដោយឡែក សម្រាប់ខែមួយខែឧសភាវិញ ទទួលបានចំណូល ២ ២៨៩ ៣៥៨ ដុល្លារ ៕
ភ្នំពេញ៖ ក្រុមពលការិនី ខ្មែរដែលទើបត្រឡប់មកពី ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងក្តីរីករាយក្រៃលែង នៅពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱកាសការងារជាង ៥ម៉ឺនកន្លែង និងឱកាសសិក្សារៀនសូត្រជំនាញបច្ចេកទេស វិជ្ជាជីវៈជូនពួកគាត់ដោយឥគិតថ្លៃ។ ក្រុមពលការិនីដែលទើបបាន ត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្បាំ២០២៤ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងកក់ក្ដៅ ព្រោះមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាពិសេស ពួកគាត់បានទទួលការណែនាំនូវឱកាសការងារល្អៗ...