ឡូសអ៊ែនជីឡេស៖ ករណីមនុស្សទី២នៃការឆ្លងមេរោគ ផ្តាសាយបក្សីដែលមានមេរោគ (HPAI) A (H5) ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងរដ្ឋ Michigan ដែលជាករណីមនុស្សទី៣ ដែលមានទំនាក់ទំនងជាមួយនឹង ការផ្ទុះឡើងនៃពហុរដ្ឋដែលកំពុងបន្ត ។ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វីរុស (H5N1) នៅក្នុងសត្វគោយកទឹកដោះ នៅសហរដ្ឋអាមេរិក ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់...
ហ្គាហ្សា៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហាម៉ាស់បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួល អំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការឈានដល់ “កិច្ចព្រមព្រៀងពេញលេញ” បូករួមទាំងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោសជាច្រើននាក់ បើសិនជា អ៊ីស្រាអ៊ែលបញ្ឈប់សង្គ្រាមរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ក្រុម ហាម៉ាស់ បានបញ្ជាក់ថា ខ្លួនបានបង្ហាញពីភាពបត់បែន និងវិជ្ជមានក្នុងការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់អ្នកសម្រុះសម្រួលពេញមួយជុំ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូនឹងយល់ឃើញថា ការប្រគល់យន្តហោះចម្បាំង F-16 ដែលរចនាដោយសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ជាសញ្ញា “ចេតនា” ពីអង្គការណាតូ ក្នុងវិស័យនុយក្លេអ៊ែរ ដោយបង្ហាញថា ប្លុកយោធាគឺ “ត្រៀមខ្លួនជាស្រេចសម្រាប់អ្វីទាំងអស់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០...
បរទេស៖ សេតវិមានបានចាប់ផ្តើម ការវាយតម្លៃជាផ្លូវការថាតើ ទីក្រុងគៀវ (អ៊ុយក្រែន) គួរត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅជ្រៅ នៅក្នុងប្រទេសរុស្ស៊ីឬយ៉ាងណា។ នេះបើតាមកាសែត New York Times បានរាយការណ៍នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវបានត្អូញត្អែរថា យោធារបស់ខ្លួនកំពុងស្ថិតនៅក្រោម...
បរទេស៖ សមាជិកព្រឹទ្ធសភាមកពី គណបក្សសាធារណរដ្ឋ លោក Roger Wicker បាននិយាយថា សហរដ្ឋអាមេរិកគួរតែដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឡើងវិញ នៅក្នុងប្រទេសកូរ៉េខាងត្បូង ព្រោះថា កិច្ចសហប្រតិបត្តិការកាន់តែ កើនឡើងជាមួយរុស្ស៊ី និងចិន បានធ្វើឱ្យកូរ៉េខាងជើង “ជាប្រភពនៃអស្ថិរភាពពិភពលោក លើសពីឧបទ្វីបកូរ៉េ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា...
បរទេស៖ ប៉ូលិសស្រីម្នាក់មកពីស្ថានីយបាងកក ត្រូវបានកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ ឱ្យជាប់ពន្ធនាគាររយៈពេល ១២៥ ឆ្នាំពីបទលួចបន្លំប្រាក់ធានា របស់ជនសង្ស័យដែលមានតម្លៃសរុបចំនួន ៧២០.០០០ បាត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការឧក្រិដ្ឋកម្មសម្រាប់សំណុំរឿងពុករលួយ និងប្រព្រឹត្តិខុសឆ្គង បានរកឃើញថា វីរសេនីយ៍ Jirat-on Paksap...
យេរ៉ូសាឡឹម៖ ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល Tzachi Hanegbi បានឲ្យដឹងថា ជម្លោះដែលកំពុងបន្តជាមួយក្រុមហាម៉ាស់ ទំនងជានឹងបន្តរយៈពេល ៧ខែទៀត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Hanegbi បានប្រាប់វិទ្យុ Kan Reshet Bet Radio ដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែលថា “យើងរំពឹងថានឹងមានការប្រយុទ្ធរយៈពេល ៧ខែទៀត ដើម្បីធ្វើឱ្យសមិទ្ធិផលកាន់តែស៊ីជម្រៅ និងសម្រេចបាននូវអ្វីដែលយើងបានកំណត់ថាជា...
ថែរក្សាវប្បធម៌គឺជាថែរក្សាព្រលឹង នៃប្រទេសនិងជាតិសាសន៍ ដូចដែលសុភាសិតខ្មែរយល់ថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ដែលជាការគូសរំលេចពីទំនុកចិត្តពេញទំហឹង នៅក្នុងវប្បធម៌ក្នុងការលើកស្ទួយស្មារតីជាតិ ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានគូសរំលេចថា បេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ គឺជាធនធានដ៏មានតម្លៃដែលមិនអាចកកើតឡើងវិញ ឬជំនួសបានឡើយ ហើយការការពារសម្បត្តិទាំងនេះ ត្រូវបានផ្តល់ជាអាទិភាពកំពូលជានិច្ច។ តាមរយៈទស្សនៈនេះ ការសម្រេចបាននូវការស្តារ ភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន បាននិងកំពុងកសាងនូវទំនុកចិត្តដល់...
ភ្នំពេញ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានឲ្យដឹងថា សមត្ថកិច្ចចម្រុះរបស់ខេត្ត កំពុងដុតដៃជើងស្រាវជ្រាវរកក្រុមក្មេងទំនើង ដែលនៅសេសសល់បន្តទៀត តាមបទបញ្ជារបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ។ ការលើកឡើងរបស់អភិបាលខេត្តតានេះ បន្ទាប់ពីសម្ដេចធិបតីបានចេញ បទបញ្ជាពីទឹកដីខេត្តកំពង់ស្ពឺឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវរកឲ្យឃើញក្រុមក្មេងទំនើងបានប្រដេញវាយគ្នា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយក អង្គការអន្តរជាតិខាងការងារ (ILO) នៅការិយាល័យប្រចាំប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ។ លោក Graeme Buckley បានទទួលមរណភាព...