ថ្ងៃទី២៧ខែឧសភា តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៧ បានមានលទ្ធផលបែបនេះជាថ្មីម្តងទៀតថា៖ មហាសន្និបាតបានបដិសេធយ៉ាងច្បាស់ ដោយមិនដាក់បញ្ចូលនូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ស្តីពី “ការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍” ទៅក្នុងរបៀបវារៈនៃមហាសន្និបាតដែលលើកឡើង ដោយប្រទេសមួយចំនួនតូច។ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នា អាជ្ញាធរតៃវ៉ាន់ត្រូវបានបដិសេធដោយ មហាសន្និបាតអង្គការសុខភាពពិភពលោក។ នេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួម របស់ប្រជាជននិងជានិន្នាការមិនអាចធ្វើផ្ទុយបាន។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បានឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅ ដើម្បីលេងកលល្បិចនយោបាយ...
នៅកោះ Gulangyu ដែលពោរពេញដោយពណ៌បៃតង មានអាគារដំបូលមូលពណ៌ក្រហម ដ៏ទាក់ទាញមួយ។ អគារនេះមានប្រវត្តិជាង១១០ឆ្នាំ ត្រូវបានគេហៅថា អាគារ Bagua និងជាអគារនិមិត្តសញ្ញាមួយនៅកោះ Gulangyu ។ នៅពេលដែលលោក Xi Jinping កំពុងធ្វើការនៅក្រុង Xiamen លោកបានធ្លាប់ផ្លាស់ប្តូរជោគវាសនា នៃអគារដែលមានប្រវត្តិសាស្ត្រមួយសតវត្សនេះ។ ថ្ងៃមួយនៅឆ្នាំ១៩៨៦ លោក Xi...
ព្រឹកថ្ងៃទី៣០ ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានប្រកាសថា ភាគីចិននឹងរៀបចំធ្វើកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកទី២នៅឆ្នាំ២០២៦ ភាគីចិនរីករាយរួមជាមួយភាគីអារ៉ាប់ ដើម្បីផ្សព្វផ្សាយស្មារតីមេត្រីភាពរវាង ចិននិងអារ៉ាប់ បង្កើត...
ពូជសាសន៍និយមបានចាក់ជ្រៅទៅក្នុងផ្នត់គំនិត គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងក្លា ការធ្វើបដិបក្ខគ្នារវាងបក្សពួកកើតមានជាបន្តបន្ទាប់ បានច្រានចោលនិងរើសអើងជនអន្តោប្រវេសន៍ ។ល។ «របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកឆ្នាំ២០២៣» ដែលការិយាល័យព័ត៌មាននៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែឧសភា បានប្រើទិន្នន័យជាច្រើននិងសំណុំរឿងស្រស់ៗ ក្នុងន័យលាតត្រដាងនូវការពិត ដែលអាមេរិករំលោភសិទ្ធិមនុស្ស ។ សូមយកអំពើហិង្សាដោយកាំភ្លើងជាឧទាហរណ៍ ។ យោងតាមស្ថិតរបស់វេបសាយ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង”បានឱ្យដឹងថា នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានកើតមាន ករណីបាញ់ប្រហារទ្រង់ទ្រាយធំ...
ជីវចម្រុះគឺជាមូលដ្ឋាននៃការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្សជាតិ។ វាបានផ្តល់ផលប្រយោជន៍ឥតគណនាដល់មនុស្សជាតិ ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌។ ទោះជាយ៉ាងនេះក្តី ផលប៉ះពាល់បណ្តាលមកពីការបាត់បង់ និងការបំផ្លិចបំផ្លាញជម្រកធម្មជាតិ ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យជីវចម្រុះដែលជាទ្រព្យសម្បត្តិ សកលរបស់មនុស្សជាតិ ប្រឈមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាប្រទេសសម្បូរដោយជីវចម្រុះ ច្រើនជាងគេមួយនៅលើពិភពលោក ប្រទេសចិនតែងតែយកចិត្តទុក ដាក់ខ្ពស់ចំពោះការអភិរក្សជីវៈចម្រុះ ដោយបានចុះហត្ថលេខា និងអនុម័ត លើអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្ត្រ ក្នុងឆ្នាំ១៩៩៣។...
តូក្យូ៖ ក្រុមអ្នកស្រាវជ្រាវជប៉ុនបានឲ្យដឹង ពួកគេបានសាងសង់ដោយជោគជ័យ នូវផ្កាយរណបឈើដំបូងបង្អស់របស់ពិភពលោក ដោយវត្ថុរាងជាគូបតូចត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅកាន់ទីអវកាសនៅលើគ្រាប់រ៉ុក្កែត SpaceX ដែលបាញ់ចេញពីសហរដ្ឋអាមេរិក ប្រហែលជានៅក្នុងខែកញ្ញា។ “LignoSat” ដែលជាការលាយបញ្ចូលគ្នានៃពាក្យ ligno ដែលជាបុព្វបទមានន័យថា ឈើ និងផ្កាយរណប គឺជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រហែល ៤ឆ្នាំដោយក្រុម ដែលចូលរួមជាមួយសាកលវិទ្យាល័យ Kyoto និង Sumitomo...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានថ្មីនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ប្រទេសរបស់ពួកគេ ចំពោះសន្តិភាព និងស្ថិរភាពសម្រាប់តំបន់ និងសហគមន៍អន្តរជាតិ។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ក្នុងអំឡុងកិច្ចពិភាក្សាលើកដំបូង របស់លោកជាមួយឧត្តមនាវីឯក Samuel Paparo នៅការិយាល័យនាយករដ្ឋមន្ត្រី លោក គីស៊ីដា បានប្តេជ្ញាថានឹងសហការជាមួយមេបញ្ជាការ ដើម្បីពង្រឹងការរារាំងសម្ព័ន្ធភាពជប៉ុនអាមេរិក។ ឧត្តមនាវីឯកអាមេរិកត្រូវបាន...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងបន្តការអភិវឌ្ឍប្រទេស នៃផ្កាយរណបចារកម្មយោធា បើទោះបីជាការបរាជ័យកាលពីថ្ងៃចន្ទ ក្នុងការដាក់ផ្កាយរណបមួយផ្សេងទៀត ចូលទៅក្នុងគន្លងក៏ដោយ ដោយលើកឡើងថា ការកាន់កាប់សមត្ថភាព ឈ្លបយកការណ៍អវកាសគឺជា “ជៀសមិនរួច” ដើម្បីការពារអធិបតេយ្យភាព របស់ទីក្រុងព្យុងយ៉ាង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក កាលពីថ្ងៃអង្គារទៅកាន់បណ្ឌិត្យសភាវិទ្យាសាស្ត្រ ការពារជាតិដើម្បីប្រារព្ធខួបលើកទី៦០ នៃការបង្កើតរបស់ខ្លួនលោក គីម...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា បានមើលឃើញថា មិនឲ្យធ្វើឲ្យមានបញ្ហាភូមិសាស្រ្តទាំងក្នុងតំបន់ និងពិភពលោកតានតឹងនោះទេ ក្រោយពីសមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពកម្ពុជានិងចិន បានបញ្ចប់កាលពីថ្ងៃ២៧ ឧសភា ។ ការលើកឡើងរបស់លោកនេះ ព្រោះមានមតិក្រុមប្រឆាំងមួយចំនួននិយាយថា សមយុទ្ធនេះត្រូវបានភាគីអាមេរិក តាមដានយកចិត្តទុកដាក់ជាខ្លាំងផងដែរ ។ ដោយអាមេរិកបារម្ភខ្លាចពីឥទ្ធិពលចិន កាន់តែមានបន្ថែមមកលើកម្ពុជា...
បរទេស៖ ប្រធានាធិបតីប្រទេសឡាតវី លោក Edgars Rinkevics បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិច ដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធ ដែលបានបរិច្ចាគទៅឱ្យអ៊ុយក្រែន ដោយលោកនិយាយថា “គ្មានហេតុផល” ដើម្បីការពារទីក្រុងគៀវពីការវាយប្រហារ លើប្រទេសរុស្ស៊ីនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃច័ន្ទ លោក...