ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រចបញ្ចេញថវិកា ២៣០លានដុល្លារ សម្រាប់សាងសង់ស្ពាន ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចបើកដំណើរការសាងសង់ ក្នុងឆ្នាំ២០២៣នេះ ដោយចំណាយជាង ១ពាន់លានដុល្លារ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃ២៧ កុម្ភៈ សម្តេចតេជោបានថ្លែងប្រកាសថា...
ភ្នំពេញ៖ ទោះបីជាមិនបញ្ចេញឈ្មោះចំក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកទៅកាន់លោក ស៊ន តារាដែលកំពុងរស់នៅក្រៅប្រទេស ហើយជឿទៅលើនយោបាយក្រុមប្រឆាំងថា បានកំពុងតែចូលក្នុងអន្ទាក់យ៉ាងស៊ប់ហើយ ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបញ្ជាក់ថា «មានអ្នកនៅក្រៅស្រុក និយាយប្រជាប្រិយរបស់ហ៊ុន...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំ ដល់មន្ទីរអប់រំយុវជននិងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ មានវិធានការ អប់រំ ដើម្បីទប់ស្កាត់ ការកម្រើកឡើងវិញនៃក្មេងទំនើង នៅក្នុងសហគមន៍ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២៣ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអំពាវនាវឲ្យដៃគូនានា បន្ដផ្ដល់អត្រាការប្រាក់សម្បទាន ទោះបីប្រទេសកម្ពុជា ចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នាពេលខាងមុខនេះក៏ដោយ។ ខណៈកន្លងមក មុនពេលជិតផុតពីប្រទេសអភិវឌ្ឍន៍តិចតួច សម្តេចក៏បានថ្លែងការរំលឹកទៅមិត្តជប៉ុន កូរ៉េខាងត្បូង ចិន និងធនាគារអភិវឌ្ឍអាស៊ី ឲ្យគិតគូរអំពីរឿងនេះផងដែរ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃ២៧...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយឲ្យលោកឧត្តមសេនីយ៍ ផាន់ សុផល ឡើងជំនួសវិញ ។ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៧ កញ្ញា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងជាព្រះអង្គម្ចាស់ Faisal bin Farhan បានបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ព្រះអង្គបានជួបជាមួយប្រធានាធិបតី Vladimir Zelensky នៅក្នុងរដ្ឋធានីគ្រៀវផង និងក៏មានឈ្មោះជាមន្ត្រីជាន់ខ្ពស់បំផុត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអឌីត ដែលមិនធ្លាប់មានប្រវត្តិធ្វើទស្សនកិច្ច មកកាន់ប្រទេសអ៊ុយក្រែន ពីមុនមកឡើយ។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសអារ៉ាប់អង្គនេះ ក៏បានជួបជាមួយនឹង...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ គេសង្កេតឃើញថា មានពលរដ្ឋជាច្រើនរយនាក់បាននាំគ្នា ជួបជុំគ្នាដើម្បីចូលរួមតវ៉ាប្រឆាំង នៅពីខាងមុខមូលដ្ឋានទ័ពអាមេរិក ដែលស្ថិតនៅភាគខាងត្បួង នៃប្រទេសអាល្លឺម៉ង់ ។ ការតវ៉ាប្រឆាំងដែលត្រូវបានគេដឹងថា គឺជាការប្រមូលផ្តុំដើម្បីសុំតវ៉ា ឲ្យមានការបញ្ចប់ធ្វើការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសអ៊ុយក្រែនហើយវា បានធ្វើឡើងនៅចំទីតាំងមូលដ្ឋានទ័ព ដែលជាតំបន់សម្រាប់រៀបចំកិច្ចប្រជុំសំខាន់ៗ នាពេលកន្លងមកដើម្បីសម្រេចចិត្ត ផ្តល់ជំនួយជាយោធាឲ្យ ទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។ ក្រុមបាតុករក៏បានធ្វើការទាមទារ ឲ្យមានបទឈប់បាញ់ និងការចាប់ផ្តើមកិច្ចពិភាក្សា ដើម្បីសន្តិភាពរវាងអ៊ុយក្រែន...
បរទេស៖ ពលរដ្ឋអ៊ីតាលីរាប់ពាន់នាក់ បានចូលរួមការប្រមូលផ្តុំគ្នា នៅតាមទីក្រុងសំខាន់ៗ មួយចំនួនដែលមានដូចជា Genoa ព្រមទាំងទីក្រុង Milan ផងកាលពីថ្ងៃចុងសប្តាហ៍កន្លងមក ដើម្បីទាមទារសុំសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន។ សមាជិកសហភាពជាច្រើន ព្រមទាំងក្រុមសកម្មជនឆ្វេងនិយម របស់អ៊ីតាលីផងបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត ក្នុងនោះក្រុមបាតុករបានអះអាងថា រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី បានធ្វើសកម្មភាពល្មើសច្បាប់ ក្នុងការបន្តបញ្ជូនអាវុធទៅឲ្យ ប្រទេសអ៊ុយក្រែន។ គិតត្រឹមទីក្រុង Genoa...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ហ្វូងបាតុករជាច្រើនកន្លែង ដែលប្រមូលផ្តុំគ្នាឡើងក្នុងការប្រឆាំង ទៅនឹងសមាជិកភាពរបស់បារាំង នៅអង្គការណាតូ។ ហេតុការណ៍តវ៉ាប្រឆាំងនេះ បានផ្ទុះឡើងនៅតាមតំបន់ជាច្រើន នៅទូទាំងប្រទេសនិងក៏ដូចជាទីក្រុងប៉ារីសផង ក្នុងនោះផងដែរក៏មានគោលបំណង ដើម្បីប្រឆាំងទៅនឹងការសម្រេចចិត្ត បន្តការផ្គត់ផ្គង់ទៅឲ្យ ប្រទេសអ៊ុយក្រែនផងដែរ។ គួរឲ្យដឹងដែរហ្វូងបាតុករ ដែលត្រូវបានគេស្គាល់ថា ជាក្រុមពលរដ្ឋរៀបចំឡើង ដោយគណបក្សស្តាំងនិយម Les Patriotes...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិចជុំវិញ សង្រ្គាមអ៊ុយក្រែនថា ជាសមរភូមិអត្ថិភាពសម្រាប់ការ រស់រានមានជីវិតរបស់រុស្ស៊ី និងពលរដ្ឋរុស្ស៊ី ហើយបានថ្លែងថា លោកត្រូវបានបង្ខំឱ្យគិតគូរពីសមត្ថភាព នុយក្លេអ៊ែររបស់អង្គការ NATO...