បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានតែងតាំងឧត្តមសេនីយ៍ Aleksandr Sirsky ជាប្រមុខកងកម្លាំងប្រដាប់អាវុធថ្មី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបណ្តេញឧត្តមសេនីយ៍ Valery Zaluzhny ចេញពីមុខតំណែង។ ការផ្លាស់ប្តូរនេះកើតឡើង ជិតមួយសប្តាហ៍បន្ទាប់ពី Zelensky បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មានអ៊ីតាលីថាគាត់នឹងស្វែងរក ការកំណត់ឡើងវិញទាំងការដឹកនាំស៊ីវិល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីចិន លោក Xi Jinping នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ភាគីទាំងពីរបានរាយការណ៍ ខណៈដែលមហាយក្សអាស៊ីនេះបច្ចុប្បន្ន កំពុងប្រារព្ធថ្ងៃឈប់សម្រាកចាប់ពីថ្ងៃសៅរ៍។ វិមានក្រឹមឡាំងបានចេញ សេចក្តីថ្លែងការណ៍មួយដោយនិយាយថា មេដឹកនាំទាំងពីរបានប្រើ ឱកាសដើម្បីវាយតម្លៃអត្ថប្រយោជន៍នៃ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសរបស់ពួកគេ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថាក្រសួងការងារ បានរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨។ លោករដ្ឋមន្រ្តីបានបន្ថែមថា ផែនការយុទ្ធសាស្រ្តនេះគឺដោយបាន អនុលោមតាមសូចនាករ...
ភ្នំពេញ៖ ផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៧ខ្សែ ប្រវែងសរុប ១០៦,៤០០ គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង នឹងត្រូវបានធ្វើការសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមលិខិត របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្នើសុំកិច្ចសហការពីរដ្ឋបាលលាខេត្តបាត់ដំបង។ ផ្លូវទាំង៧ខ្សែរួមមាន៖១/ ខ្សែផ្លូវទី១៖ ឈ្មោះផ្លូវ“បាដាក់-អន្លង់ស្វាយ” ពីភូមិបាដាក់ ឃុំរស្មីសង្ហា ទៅភូមិអន្លង់ ស្វាយ...
ភ្នំពេញ៖ ដោយសម្លឹងមើលឃើញ បុគ្គលមួយចំនួននៅតែត្រូវបានសារព័ត៌មាន គ្មានវិជ្ជាជីវៈធ្វើការបរិហាកេរ្តិ៍ជាធារណៈ លោក សយ ឬទ្ធី ប្រធានផ្នែកបច្ចេកទេស របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបញ្ចេញទស្សនយល់ឃើញផ្ទាល់ខ្លួនថា ពួកគាត់គួរតែប្តឹងទៅតុលាការ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ៧ កុម្ភៈ លោក សយ ឬទ្ធីបានបញ្ចេញសំណេរថា “ខ្ញុំនៅតែគាំទ្រដល់បុគ្គលទាំងឡាយណាដែលត្រូវបាន បរិហាកេរ៍្តជាសាធារណៈដោយសារព័ត៌មានគ្មានវិជ្ជាជីវៈ ឬការបញ្ចេញមតិហួសព្រំដែន ប្តឹងទៅព្រហ្មទណ្ឌពីបទបរិហាកេរ្តិ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត នឹងមិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយអ៊ីស្រាអែលទេ រហូតទាល់តែខ្លួនទទួលស្គាល់ រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងបញ្ឈប់ការឈ្លានពាន របស់ខ្លួនប្រឆាំងនឹងហ្គាហ្សា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធ ក្រសួងបានបង្ហាញថា ខ្លួនបានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ៖នឹងមិនមានទំនាក់ទំនងការទូត ជាមួយអ៊ីស្រាអែលទេ លុះត្រាណាតែរដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយត្រូវបានទទួលស្គាល់នៅលើព្រំដែន ឆ្នាំ១៩៦៧ ជាមួយក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន...
ហុងកុង៖ មនុស្សចំនួន១២នាក់ ត្រូវបានជួយសង្គ្រោះចេញពី រទេះភ្លើងជិះកម្សាន្ត នៅមជ្ឈមណ្ឌលកម្សាន្ត Disneyland នៅក្រុងហុងកុង បន្ទាប់ពីឈប់ដំណើរការនៅរសៀលថ្ងៃពុធនេះ ។ ប៉ូលិស និងក្រុមសេវាកម្មពន្លត់អគ្គីភ័យ បានឲ្យដឹងក្រោយពីពួកគេ បានដាក់ពង្រាយបុគ្គលិករាប់សិបនាក់ ទៅកាន់កន្លែងរងគ្រោះនោះ ។ ប៉ូលិស និងក្រុមសេវាកម្មពន្លត់អគ្គីភ័យ ត្រូវបានហៅឱ្យជួយកាលពីម៉ោង ៣និង១៦នាទីល្ងាច ត្រូវនឹងម៉ោង ៧និង១៦នាទីម៉ោងសកល បន្ទាប់ពីជិះ...
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្សចំនួន ២៤នាក់បាត់បង់ជីវិត នៅថ្ងៃពុធនេះ ដោយការបំផ្ទុះគ្រាប់បែក ២ដងផ្សេងគ្នា នៅខាងក្រៅការិយាល័យរបស់ បេក្ខជនបោះឆ្នោតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន នៅមុនថ្ងៃបោះឆ្នោតជាតិ ដែលបង្កឡើងដោយអំពើហិង្សា និងការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត ។ មន្ត្រីសន្តិសុខជាងកន្លះលាននាក់ ត្រូវបានដាក់ពង្រាយនៅមុនការបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ដោយអាជ្ញាធរបានចែកចាយសន្លឹកឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោតជាង ៩០.០០០កន្លែង ។ មានឧប្បត្តិហេតុសន្តិសុខជាច្រើន នៅក្នុងពេលជិតដំណើរការ...
ភ្នំពេញ៖ អាជ្ញាធរភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទិញ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍កើតឡើង ។ យោងតាមសេចក្ដីជូនដំណឹងស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធមីទ្ទិញ បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណៈកម្មាធិការ...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថៃនាព្រឹកថ្ងៃ៧ កុម្ភៈ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីការចុះអនុស្សរណៈយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន៥ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជានិងថៃ គឺគ្មានបាននិយាយដល់តំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃនោះទេ ។ តំបន់ត្រួតស៊ីគ្នា(OCA)នេះ រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីក៏ធ្លាប់បានលើកពីយុទ្ធសាស្ត្រចរចាជាមួយកម្ពុជាផងដែរ។ តំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ បានជាប់គាំងជាយូរមកហើយ...